Trending now

អគ្គលេខាធិការអង្គការសហប្រជាជាតិបានបញ្ជាក់ថាការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅតំបន់វេសប៊ែងគឺមិនមានតម្លៃស្របច្បាប់ទេ

11:14 | 28/11/2019 (បកប្រែដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី ២៧ ខែវិច្ឆិកា អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក Antonio Guterres បានអះអាងថា រាល់សកម្មភាពតាំងទីលំនៅរបស់អ៊ីស្រាអែលនៅលើទឹកដីប៉ាឡេស្ទីនដែលកាន់កាប់ គឺមិនមានតម្លៃស្របច្បាប់និងរំលោភយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៧៤ នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិកកាលថ្ងៃទី ២៤ ខែកញ្ញាឆ្នាំ ២០១៩ (រូបថត៖ THX/TTXVN)

នៅក្នុងសាររបស់លោកក្នុងឱកាសទិវាអន្តរជាតិសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន អគ្គលេខាធិការ លោក Guterres បាននិយាយថា ការដែលអ៊ីស្រាអ៊ែលបង្កើនការតាំងទីលំនៅខុសច្បាប់រួមទាំងការវាយកម្ទេចផ្ទះរបស់ជនប៉ាឡេស្ទីន ក៏ដូចជាបង្កការលំបាកដល់ប្រជាជននៅតំបន់ហ្គាហ្សា សុទ្ធតែជាសកម្មភាព “គំរាមកំហែងដល់យថាទស្សន៍នៃការបង្កើតរដ្ឋប៉ាឡេស្ទីនដោយផ្អែកលើសេចក្តីសម្រេចពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ”។

អគ្គលេខាធិការអង្គការសហប្រជាជាតិបានអំពាវនាវអោយអ៊ីស្រាអែលនិងប៉ាឡេស្ទីនក៏ដូចជាភាគីពាក់ព័ន្ធដទៃទៀត ចាត់វិធានការដើម្បីស្តារឡើងវិញទំនុកចិត្តទៅលើដំណោះស្រាយរដ្ឋពីរ។ លោករូបនេះបានសង្កត់ធ្ងន់ថា មានតែការចរចាប្រកបដោយការស្ថាបនា រវាងភាគីនានា ដោយមានការគាំទ្រពីសហគមន៍អន្តរជាតិនិងការគោរពតាមសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ ទើបនឹងផ្តល់នូវដំណោះស្រាយ ធានា “យុត្តិធម៌និងយូរអង្វែង”។

យោងតាមលោកអគ្គលេខាធិការអង្គការសហប្រជាជាតិថា ការដោះស្រាយជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន នៅតែជាបញ្ហាប្រឈមដ៏លំបាកបំផុតមួយសម្រាប់សហគមន៍អន្តរជាតិ។ លោកបានសម្តែងការសោកស្តាយនៅពេលដែលស្ថានភាពមិនបានប្រែទៅជាវិជ្ជមានហើយបន្តកាន់តែយ៉ាប់យ៉ឺនក្នុងប៉ុន្មានឆ្នាំកន្លងមក។

សូមគូសបញ្ជាក់ថា សារដូចដែលបានពោលខាងលើ ត្រូវបាននាយការិយាល័យ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកស្រី Maria Luiza Ribeiro Viotti ថ្លែងនៅក្នុងកិច្ចប្រជុំមួយ ដែលធ្វើឡើងដោយគណៈកម្មាធិការអង្គការសហប្រជាជាតិស្តីពីការអនុវត្តសិទ្ធិរបស់ប៉ាឡេស្ទីនក្នុងឱកាសនៃទិវាសាមគ្គីភាពអន្តរជាតិជាមួយប្រជាជនប៉ាឡេស្ទីន (ថ្ងៃទី ២៩ ខែវិច្ឆិកា)។ ការប្រារព្ធទិវានេះត្រូវបានធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក ក៏ដូចជានៅតាមការិយាល័យរបស់អង្គការសហប្រជាជាតិប្រចាំទីក្រុងហ្សឺណែវនៃប្រទេសស្វីស, ណៃរ៉ូប៊ីនៃប្រទេសកេនយ៉ានិងវីយែននៃប្រទេសអូទ្រីស រួមទាំងទីក្រុងជាច្រើនទៀតនៅជុំវិញពិភពលោកផងដែរ៕

(បកប្រែដោយ ស្រីព្រេជ)

(បកប្រែដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន