Trending now

ហ្វីលីពីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញវ៉ាក់សាំង COVID-19 ពីក្រុមហ៊ុន AstraZeneca

10:54 | 29/01/2021 (បូកសរុបដោយឌីណា)

ប្រធាន FDA ហ្វីលីពីន លោក Rolando Enrique Domingo បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយថា រហូតមកទល់ពេលនេះ វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន AstraZeneca មិនមានហានិភ័យអ្វីនោះទេ។

វ៉ាក់សាំង កូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca នឹងអាចមានប្រសិទ្ធភាពលើវីរុសកូរ៉ូណាបំលែងខ្លួនថ្មី


លោក Domingo បានបន្ថែមទៀតថា វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca មានភាពងាយស្រួល ក្នុងការដឹកជញ្ជូន និងរក្សាទុក ដែលវាមិនត្រូវការសីតុណ្ហភាពត្រជាក់ខ្លាំងពេកនោះទេ។ វាក៏មានប្រសិទ្ធភាពខ្ពស់ផងដែរ ក្នុងការបង្ការជំងឺឆ្លង COVID-19 នេះ។

សំរំលឹកថា វ៉ាក់សាំង​​របស់ក្រុមហ៊ុន AstraZeneca មាន​ប្រសិទ្ធភាពអាច​ប្រឆាំង​នឹង​វីរុស​កូរ៉ូ​ណា​បំលែងខ្លួន​ថ្មី​ ។ លោក ប៉ាស្កាល់ សូរៀត នាយកប្រតិបត្តិក្រុមហ៊ុន AstraZeneca ក៏បានប្រាប់កាសែតមួយថា អ្នកស្រាវជ្រាវដែលកំពុងអភិវឌ្ឍវ៉ាក់សាំងរបស់ខ្លួនបានរកឃើញ “រូបមន្តឈ្នះឈ្នះ” ដែលធ្វើឱ្យវ៉ាក់សាំងមានប្រសិទ្ធភាពដូចវ៉ាក់សាំងរបស់គូប្រជែងដែរ។

អ្នកខ្លះបានលើកឡើងពីការព្រួយបារម្ភថាវ៉ាក់សាំង AstraZeneca ដែលកំពុងអភិវឌ្ឍជាមួយសាកលវិទ្យាល័យ អក់ស្វត ប្រហែលជាមិនល្អដូចវ៉ាក់សាំងផលិតដោយក្រុមហ៊ុន Pfizer ដែលបានចែកចាយរួចហើយនៅក្នុង ចក្រភពអង់គ្លេស និងប្រទេសដទៃទៀត។

លទ្ធផលមួយផ្នែកបានបង្ហាញថា វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca មានប្រសិទ្ធភាពប្រហែល ៧០ ភាគរយក្នុងការការពារវីរុសកូរ៉ូណា បើប្រៀបធៀបទៅ នឹងប្រសិទ្ធភាព ៩៥ ភាគរយដែលរាយការណ៍ដោយក្រុមហ៊ុន Pfizer និងដៃគូ អាល្លឺម៉ង់ BioNTech។

ហ្វីលីពីន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញវ៉ាក់សាំង COVID-19 ពីក្រុមហ៊ុន AstraZeneca ចំនួន ១៧លានដូស រួមទាំងកិច្ចព្រមព្រៀងឯកជនចំនួន ២.៦លានដូស កាលពីខែវិច្ឆិកា កន្លងទៅនេះផងដែរ។ ហ្វីលីពីន បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស៥១៨,៤០៧ករណី ក្នុងនោះមានអ្នកស្លាប់ ១០,៤៨១នាក់ និងអ្នកជាសះស្បើយ ៤៧៥,៥៤២នាក់។ ហ្វីលីពីន ជាប្រទេសដែលមានករណីឆ្លង និងស្លាប់ដោយសារ COVID-19 ច្រើនជាងគេលំដាប់ទី២ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីឥណ្ឌូណេស៊ី៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស