Trending now

សាកលវិទ្យាល័យ Oxford នឹងធ្វើការវិនិច្ឆ័យឡើងវិញ ទៅលើប្រសិទ្ធិភាពនៃវ៉ាក់សាំង ទប់ទល់នឹងជំងឺកូវីដ១៩

16:53 | 15/09/2020 (បូកសរុបដោយឌីណា)

ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ថា ការវិនិច្ឆ័យទៅលើវ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford University នឹងធ្វើឡើងវិញ បន្ទាប់ពីបានផ្អាកមួយរយៈ ដោយសារតែមានសេចក្តីរាយការណ៍មួយ ពាក់ព័ន្ធនឹងប្រសិទ្ធិភាពចំពោះ អ្នកជំងឺម្នាក់នៅចក្រភពអង់គ្លេស ។

សាកលវិទ្យាល័យ Oxford នឹងធ្វើការវិនិច្ឆ័យឡើងវិញ ទៅលើប្រសិទ្ធិភាពនៃវ៉ាក់សាំង ទប់ទល់នឹងជំងឺកូវីដ១៩។ (រូបថត៖ dap.com.khmer)

កាលពីថ្ងៃអង្គារកន្លងទៅនេះ ក្រុមហ៊ុន AstraZeneca បានឲ្យដឹងថា ការសិក្សាជាច្រើន បានត្រូវផ្អាក ទន្ទឹមនឹងមានការស៊ើបអង្កេតថាតើមានប្រតិកម្ម ដែលមានជាប់ពាក់ព័ន្ធនឹងវ៉ាក់សាំង ។

ប៉ុន្តែកាលពីថ្ងៃសៅរ៍ សាកលវិទ្យាល័យ បានឲ្យដឹងថា វានៅតែមានចាត់ទុកថា នៅតែមានសុវត្ថិភាព ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល Matt Hancock បានស្វាគមន៍ចំពោះដំណឹងនេះ ដែលថា ការវិនិច្ឆ័យនឹងត្រូវធ្វើឡើងវិញ ។

គាត់បានឲ្យដឹងទៀតថា “នេះជាការផ្អាក ដែលបង្ហាញឲ្យដឹង ហើយយើងនឹងនៅតែធ្វើវា ដោយមានសុវត្ថិភាពតាំងពីដំបូងមកម្ល៉េះ។ យើងនឹងគាំទ្រដល់អ្នកវិទ្យាសាស្ត្ររបស់យើង ដើម្បីពាំនាំនូវវ៉ាក់សាំងដែលមាន ប្រសិទ្ធិភាពមួយយ៉ាងឆាប់បំផុត ដែលមានសុវត្ថិភាពអាចទទួលយកបាន”

គួររំលឹកថា នាយកមជ្ឈមណ្ឌលស្រាវជ្រាវជាតិទទួលបន្ទុកជំងឺឆ្លង និងមីក្រូជីវសាស្រ្តរបស់រុស្ស៊ី លោក Alexander Gintsburg បានឲ្យដឹងថា ប្រជាជនរុស្ស៊ីអាចត្រូវបានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ នៅពាក់កណ្តាលខែកញ្ញា។ លោក Alexander Gintsburg បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ ១៩ នឹងប្រព្រឹត្តទៅយឺតជាងការរំពឹងទុក ដោយសារវ៉ាក់សាំងភាគច្រើនដែលត្រូវបានផលិត នឹងប្រើប្រាស់សម្រាប់ការស្រាវជ្រាវ។ បន្ទាប់មក ចំនួនវ៉ាក់សាំងនៅសល់ទើបប្រើប្រាស់សម្រាប់ប្រជាជន./.

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់