Trending now

សហរដ្ឋអាមេរិក ដកខ្លួនចេញពីសន្ធិសញ្ញាបើកទូលាយជើងមេឃ

11:48 | 24/05/2020 (សរុបដោយវិច្ឆិកា)

ប្រធានាធិបតី អាមេរិកលោកដូណាល់ត្រាំ នៅថ្ងៃសុក្រនេះបានប្រកាសសហរដ្ឋអាមេរិក នឹងដកខ្លួនចេញពីសន្ធិសញ្ញា បើកទូលាយជើង Treaty on Open Skiesដែលជាសកម្មភាព ចុងក្រោយដើម្បីឈាន ទៅដល់ធ្វើការបោះបង់ចោល កិច្ចព្រមព្រៀងគ្រប់គ្រងអាវុធ អន្តរជាតិដ៏សំខាន់មួយ ។

សហរដ្ឋអាមេរិក ដកខ្លួនចេញពីសន្ធិសញ្ញាបើកទូលាយជើងមេឃជាមួយនឹងប្រទេស៣៥។

ប្រទេសអឺរ៉ុបចំនួន ១០ បានចេញសេចក្តី ថ្លែងការណ៍រួម ដែលសម្តែង ក្ដីសោកស្តាយចំពោះការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក អំពីការដកខ្លួនចេញពីសន្ធិសញ្ញាបើកចំហផ្ទៃមេឃ - ជាកិច្ចព្រមព្រៀងដែលប្រទេសទាំងនេះបានចាត់ទុកថាបានដើរតួនាទី យ៉ាងសំខាន់ ក្នុងការកសាងទំនុកទុកចិត្តអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងទៅសំដៅពង្រឹងសន្តិសុខ និងតម្លាភាពនៅ តំបន់អឺរ៉ុប - មហាសមុទ្រអាត្លង់ទិក។

ក្នុងសេចក្តីថ្លែងការណ៍រួម ដែលបាននាំចេញកាលពីថ្ងៃទី ២២ ខែឧសភា។ រដ្ឋមន្ត្រីការបរទេសនៃប្រទេសបារាំង អាល្លឺម៉ង់ ប៊ែលហ្សិក អេស្ប៉ាញ ហ្វាំងឡង់ អ៊ីតាលី លុចសំបួ ហូឡង់ សាធារណរដ្ឋឆែក និងស៊ុយអែត សុទ្ធតែបានបង្ហាញក្ដីសោកស្តាយចំពោះការប្រកាសរបស់រដ្ឋាភិបាលអាមេរិកអំពីការត្រៀមរៀបចំដកខ្លួន ចេញពីសន្ធិសញ្ញាបើកចំហផ្ទៃមេឃនារយៈពេល ៦ ខែខាងមុខ ដោយហេតុផលថា “រុស្ស៊ីបានរំលោភលើលក្ខខ័ណ្ឌនៃសន្ធិសញ្ញានេះជាម្តងហើយម្តងទៀត”។ រដ្ឋមន្រ្តីការបរទេសនៃបណ្ដាប្រទេសបានសន្យាបន្តអនុវត្តសន្ធិសញ្ញានេះ ដែលមានតម្លៃកាន់តែខ្លាំងឡើង ចំពោះរចនាសម្ព័ន្ធត្រួតពិនិត្យអាវុធ និងសន្តិសុខរួម។ ប្រទេសទាំងនេះក៏បានលើកច្បាស់ថា នឹងបន្តធ្វើការសន្ទនាជាមួយរុស្ស៊ីដោយឈរលើមូលដ្ឋាននៃមតិឯកភាពគ្នាមុននេះ រវាងបណ្ដាប្រទេសជាសម្ព័ន្ធមិត្ត នៃអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (ណាតូ) និងដៃគូអឺរ៉ុបដទៃទៀតដើម្បីដោះស្រាយការខ្វែងគំនិតគ្នាផងដែរ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ