Trending now

សហភាពអឺរ៉ុបវិនិយោគ ៣,៥ លានអឺរ៉ូលើជីវសុវត្ថិភាពនៅអាស៊ាន

16:33 | 16/03/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - សហភាពអឺរ៉ុបបានចាប់ផ្តើមគម្រោងក្នុងតំបន់ចំនួន ៣.៥ លានអឺរ៉ូដើម្បីគាំទ្រជីវសុវត្ថិភាពនៅអាស៊ីអាគ្នេយ៍។ យោងតាមសេចក្តីជូនដំណឹងរបស់សហភាពអឺរ៉ុបគម្រោងនេះនឹងជួយបណ្តារដ្ឋាភិបាលក្នុងការដោះស្រាយឱ្យកាន់តែប្រសើរឡើងនូវជំងឺឆ្លងដែលមានគ្រោះថ្នាក់ឬព្រឹត្តិការណ៍ជីវសាស្ត្រពិភពលោកដូចជារោគរាតត្បាតជាដើម។

សហភាពអឺរ៉ុបវិនិយោគ ៣,៥ លានអឺរ៉ូលើជីវសុវត្ថិភាពនៅអាស៊ាន

ការរីករាលដាលយ៉ាងឆាប់រហ័សនៅកម្រិតសកលនៃជំងឺរាតត្បាត Covid-19 បង្ហាញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការឆ្លងដែនប្រកបដោយប្រសិទ្ធភាពនិងប្រព័ន្ធគ្រប់គ្រងហានិភ័យជីវសុវត្ថិភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីដោះស្រាយជាមួយនឹងរោគរាតត្បាតនិងជំងឺឆ្លងដែលមានគ្រោះថ្នាក់។

នៅថ្ងៃទី ១០-១២ ខែមីនា​ អ្នកជំនាញ ៤០ នាក់មកពីប្រទេសកម្ពុជា ម៉ាឡេស៊ី មីយ៉ាន់ម៉ា សិង្ហបុរី និងវៀតណាម បានជួបប្រជុំគ្នានៅទីក្រុង Nay Pyi Taw ដើម្បីចាប់ផ្តើមគម្រោងសហប្រតិបត្តិការរយៈពេល ៣ ឆ្នាំ ដើម្បីសហការជាមួយបណ្តារដ្ឋាភិបាលក្នុងតំបន់ អំពីការគ្រប់គ្រងហានភ័យជីវសុវត្ថិភាពនិងសន្តិសុខជីវសាស្រ្ត ពង្រឹងកិច្ចសហប្រតិបត្តិការនិងការចែករំលែកទិន្នន័យ ពិនិត្យនិងណែនាំច្បាប់ទាក់ទងនឹងជីវសុវត្ថិភាព ...

ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅមីយ៉ាន់ម៉ាលោក Kristian Schmidt បាននិយាយអំពីគម្រោងពង្រឹងជីវសុវត្ថិភាពនៅអាស៊ីអាគ្នេយ៍ (BIOSEC) ថាជីវសុវត្ថិភាពគឺដើម្បីជួយសង្គ្រោះប្រជាជនហើយសហគមន៍អ៊ឺរ៉ុបរំភើបពង្រីកការគាំទ្រនិងកិច្ចសហប្រតិបត្តិការឱ្យបានទាន់ពេលវេលា ជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍។

គំរោងនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់មជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវដ៏ល្អបំផុត (CoE) អំពីគីមី ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែរ (CBRN)​របស់សហភាពអ៊ឺរ៉ុប។ CBRN CoE របស់សហភាពអ៊ឺរ៉ុប បានសហការជាមួយប្រទេសចំនួន ១០ នៅអាស៊ីអាគ្នេយ៍និង ប្រទេសជាដៃគូចំនួន ៥១ ក្នុង ៧ តំបន់ផ្សេងទៀតដើម្បីដោះស្រាយហានិភ័យគីមី ជីវសាស្ត្រ វិទ្យុសកម្មនិងនុយក្លេអ៊ែរ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កងទ័ព និងប្រជាជននៅទីប្រជុំកោះ Truong Sa ប្តេជ្ញាចិត្តរក្សាអធិបតេយ្យភាពសមុទ្រ និងកោះនៃមាតុភូមិ
រាជធានីភ្នំពេញ - សហគមន៍អាណិកជនវៀតណាមនៅកម្ពុជា រៀបចំមហោស្រពកីឡាដើម្បីអបអរសាទរទិវាបុណ្យសំខាន់ៗរបស់ប្រទេសជាតិ
ការនាំចេញរបស់វៀតណាមរហូតដល់ពាក់កណ្តាលខែមេសា ឆ្នាំ ២០២៤ កើនឡើង ១៥ ពាន់លានដុល្លារអាមេរិក
វៀតណាម - ឧទ្ទេសនាមសៀវភៅ "Vo Nguyen Giap - នាយឧត្តមសេនីយ៍របស់ប្រជាជន"
ធ្វើឲ្យវៀតណាមក្លាយជាមជ្ឈមណ្ឌលច្នៃប្រឌិតនិងនវានុវត្តន៍ក្នុងតំបន់