Trending now

ស្ថាបនិកសម្ព័ន្ធក្រុមហ៊ុន Alibaba Group មហាសេដ្ឋី Jack Ma ផ្ដល់ជំនួយ ១៤,៥ លានដុល្លារ ដើម្បីប្រយុទ្ធប្រឆាំងនឹង​ virus Corona

16:31 | 31/01/2020 (សរុបដោយវិច្ឆិកា)

មូលនិធិសប្បុរសធម៌របស់មហាសេដ្ឋីចិន លោក Jack Ma ទើបតែបានប្រកាសបរិច្ចាគលុយទំហំ១០០លានយ័ន ស្មើនឹងប្រមាណ ១៤.៤លានដុល្លារសហរដ្ឋអាមេរិក ដើម្បីជួយជ្រោមជ្រែងដល់កិច្ចប្រឹងប្រែងស្រាវជ្រាវ ក៏ដូចជាអភិវឌ្ឍន៍វ៉ាក់សាំងសម្រាប់ virus Corona ដែលបានផ្តាច់ជីវិតមនុស្សកើនដល់ជាង២០០នាក់ និងចម្លងដល់ជិត១០,០០០នាក់ បើគិតទាំងក្នុងប្រទេសចិន និងនៅជុំវិញពិភពលោក។


មហាសេដ្ឋីដ៏ល្បីឈ្មោះរបស់ចិន គឺ លោក Jack Ma

មហាសេដ្ឋីដ៏ល្បីឈ្មោះរបស់ចិន គឺ លោក Jack Ma ដែលជាស្ថាបនិកក្រុមហ៊ុនយក្ស Alibaba នឹងផ្ដល់ជំនួយជាទឹកប្រាក់ប្រមាណ ១៤,៥ លានដុល្លារអាមេរិក តាមរយៈមូលនិធិសប្បុរសធម៌របស់លោក ដែលបានចូលរួមជាមួយនឹងភរិយាលោក Bill Gates គឺអ្នកស្រី Melinda Gates ដើម្បី​​ប្រយុទ្ធប្រឆាំង​ការផ្ទុះឡើង​ និងរីករាលដាល​នៃ virus Corona នៅក្នុងប្រទេសចិន។

បើ​តាម​ការ​បង្ហោះ​លើ​បណ្ដាញ Weibo ដោយ​ស្ថាប័ន​មូលនិធិ​នេះ បាន​ឲ្យ​ដឹង​ថា «​យើង​ដឹង​ថា ការ​ប្រយុទ្ធ​ប្រឆាំង​រវាង​មនុស្សជាតិ និង​ជំងឺ គឺជា​ដំណើរ​វែង​ឆ្ងាយ​មួយ​។ ថវិកា​នេះ នឹង​ជួយ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​ផ្សេង​ៗ និង​ជួយ​ការពារ​ពី​ការ​ឆ្លង​ជំងឺ​»​។

មិនមែន​តែ​ក្រុមហ៊ុន Alibaba ក៏​ដូច​ជា លោក Jack Ma មួយ​នោះ​ទេ ដែល​បាន​ផ្ដល់​ជំនួយ​ក្នុង​គ្រា​ដែល​ប្រទេស​ចិន​កំពុង​ជួប​បញ្ហា​ដ៏​អាក្រក់​នេះ គេ​សង្កេត​ឃើញ​ថា មាន​មហាសេដ្ឋី​ម្ចាស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជា​ច្រើន​ផ្សេង​ទៀត ក៏​បាន​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ផ្ដល់​ជំនួយ​ថវិកា និង​សម្ភារ​ដើម្បី ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​កូ​រ៉ូ​ណា​នេះ​ផង​ដែរ​។

ក្រុមហ៊ុន​ក្នុង​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​ចិន ត្រូវ​បាន​គេ​មើលឃើញ​ថា បាន​ចេញ​មុខ​ឆ្លើយ​បត​យ៉ាង​ឆាប់រហ័ស​ចំពោះ​ការ​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​ដ៏​កាច​សាហាវ​នេះ ដែល​បាន​និង​កំពុង​ធ្វើ​ឲ្យ​មនុស្ស​បាត់បង់​ជីវិត​ប្រមាណ ១៧០​នាក់ និង​ឆ្លង​ជំងឺ​នេះ ប្រមាណ​ជិត ៨​ពាន់​នាក់ គិត​ត្រឹម​ថ្ងៃ​ទី ៣០ មក​រា​នេះ​។ ក្នុង​នោះ​ដែរ លោក Pony Ma ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន បច្ចេកវិទ្យា​ដ៏​ធំ​មួយ របស់​ចិន គឺ​Tencent Holding Ltd ក៏​បាន​ឧបត្ថម្ភ​សម្ភារៈ​ដែល​មាន​តម្លៃ​ប្រមាណ ៣០០ លាន​យន់ និង​ត្រៀម​ផ្ដល់​កម្មវិធី​បច្ចេកវិទ្យា​មួយ​ចំនួន​ទៀត ដើម្បី​បម្រើ​ដល់​ការ​ទប់ទល់​នឹង​វីរុស​កូ​រ៉ូ​ណា​នេះ​។ រីឯ ក្រុមហ៊ុន​កក់​សេវា​តាក់ស៊ី​អន​ឡាញ Didi Chuxing ក៏​បាន​ជួយ​ផ្ដល់​សេវា​ដឹក​ក្រុម​គ្រូពេទ្យ​ដើម្បី​ទៅ​កាន់​ទីក្រុង​ជា​ច្រើន ដើម្បី​ពិនិត្យ និង​ព្យាបាល​អ្នក​ដែល​បាន​ឆ្លង​វីរុស​នេះ ខណៈ​ដែល​ក្រុមហ៊ុន Bai Du Inc របស់​លោក Robin Li និង​ក្រុមហ៊ុន បណ្ដាញ​សង្គម Tik Tok ក៏​បាន​ចូលរួម​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​មួយ​ចំនួន​ដែរ​។

ខាងក្រោមនេះគឺជាតួលេខនៃចំនួនអ្នកស្លាប់ និងឆ្លង virus Corona ព្រមទាំងប្រទេស និងតំបន់នានាទូទាំងពិភពលោកដែលមានវត្តមានវីរុសដ៏កាចសាហាវនេះ

១៖ ប្រទេសចិនឆ្លង ៩,៦៨៩ករណី និងបាត់បង់ជីវិត ២១៣នាក់
២៖ ទីក្រុងហុងកុង ១៥ករណីឆ្លង
៣៖ ប្រទេសជប៉ុន ១៤ករណីឆ្លង
៤៖ ប្រទេសថៃ ១៤ករណីឆ្លង
៥៖ ប្រទេសសិង្ហបុរី ១៣ករណីឆ្លង
៦៖ ប្រទេសអូស្ត្រាលី ០៩ករណីឆ្លង
៧៖ កោះតៃវ៉ាន់ ០៩ករណីឆ្លង
៨៖ ប្រទេសម៉ាឡេស៊ី ០៨ករណីឆ្លង
៩៖ ទីក្រុងម៉ាកាវ ០៧ករណីឆ្លង
១០៖ ប្រទេសកូរ៉េខាងត្បូង ០៧ករណីឆ្លង
១១៖ ប្រទេសបារាំង ០៦ករណីឆ្លង
១២៖ សហរដ្ឋអាមេរិក ០៦ករណីឆ្លង
១៣៖ ប្រទេសអាល្លឺម៉ង់ ០៥ករណីឆ្លង
១៤៖ ប្រទេសវៀតណាម ០៥ករណីឆ្លង
១៥៖ ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ០៤ករណីឆ្លង
១៦៖ ប្រទេសកាណាដា ០៣ករណីឆ្លង
១៧៖ ប្រទេសអ៊ីតាលី ០២ករណីឆ្លង
១៨៖ ប្រទេសកម្ពុជា ០១ករណីឆ្លង
១៩៖ ប្រទេសហ្វាំងឡង់ ០១ករណីឆ្លង
២០៖ ប្រទេសឥណ្ឌា ០១ករណីឆ្លង
២១៖ ប្រទេសនេប៉ាល់ ០១ករណីឆ្លង
២២៖ ប្រទេសហ្វីលីពីន ០១ករណីឆ្លង
២៣៖ ប្រទេសស្រីលង្កា ០១ករណីឆ្លង

គិតត្រឹមវេលាម៉ោង ១៖០០នាទីរសៀលថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២០៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន