Trending now

សកម្មភាពរំលឹកវិញ្ញាណក្ខ័ន្ធ George Floyd នៅអាមេរិក

07:41 | 06/06/2020

ក្រុមគ្រួសាររបស់លោក George Floyd រួមជាមួយមនុស្សជាច្រើនទៀត បានធ្វើពិធីរំលឹកវិញ្ញាណក្ខ័ន្ធជាមួយសារដ៏សាមញ្ញមួយថា “ឥឡូវនេះខ្ញុំអាចដកដង្ហើមបានហើយ”។

ក្រុមបាតុករទាមទាររកយុត្តិធម៌សម្រាប់ George Floyd នៅ ទីក្រុង Minneapolis នៃសហរដ្ឋអាមេរិក នៅថ្ងៃទី ២៦ ខែឧសភា (រូបថតៈ AP)


សកម្មភាពរំលឹកវិញ្ញាណក្ខ័ន្ធសពលោក George Floyd បានប្រព្រឹត្តទៅនៅថ្ងៃទី ៤ ខែមិថុនាដោយ ចាប់ផ្តើមពីទីក្រុង Minneapolis ជាកន្លែងបុរសរូបនេះ បានស្លាប់ បន្ទាប់ពីត្រូវប៉ូលីស សង្កត់ក។ ក្រុមគ្រួសាររបស់លោក George Floyd រួមជាមួយមនុស្សជាច្រើនទៀត បានធ្វើពិធីរំលឹកវិញ្ញាណ ក្ខ័ន្ធ ជាមួយសារដ៏សាមញ្ញមួយថា “ឥឡូវនេះ ខ្ញុំអាចដកដង្ហើមបានហើយ”។

បន្ទាប់ពីទីក្រុង Minneapolis សកម្ម ភាពរំលឹកវិញ្ញាណក្ខ័ន្ធ ក៏នឹងត្រូវបានប្រព្រឹត្តទៅនៅ North Carolina ហើយចុងក្រោយគឺនៅ Houston ជាកន្លែងដែលលោក George Floyd បានកើតនិងធំដឹងក្តី ក៏ដូចជា រស់នៅស្ទើរតែពេញមួយជីវិត។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃដដែលនោះ លោក William Barr រដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាមេរិកបាននិយាយថា មន្រ្តីសហរដ្ឋអាមេរិកបានចាប់ខ្លួនមនុស្សចំនួន ៥១ នាក់ពីបទចោទប្រកាន់ពាក់ព័ន្ធនឹងកុបកម្មនេះ។ លោក Barr បានឲ្យដឹងថា៖ “យើងសង្កេតឃើញមានមុខសញ្ញាបីនាក់ចូលរួមក្នុងបាតុកម្ម។ បាតុករភាគច្រើនចូលរួមបាតុកម្មដោយសន្តិវិធី។ ប៉ុន្តែ នៅក្នុងចំណោមនេះ មានក្រុមមនុស្សឆ្លៀតយកប្រយោជន៍ពីស្ថានការណ៍ដើម្បីប្រព្រឹត្តិបទឧក្រិដ្ឋដូចជាការលួចប្លន់ជាដើម។ ក្រៅពីនោះ ក៏មានក្រុមជ្រុលនិយមដែលប្រើប្រាស់បាតុកម្មដើម្បីបន្តគោលដៅដោយឡែកនិងហិង្សាផ្ទាល់ខ្លួន។ យើងមានភ័ស្តុតាងដែល ថា Antifa និងក្រុមជ្រុលនិយមស្រដៀងគ្នា ក៏ដូចជាក្រុមនយោបាយជាច្រើនបានញុះញង់និងចូលរួមក្នុងសកម្មភាពហិង្សា។ ឥឡូវនេះ ក្រសួងយុត្តិធម៌កំពុងរៀបចំសណ្តាប់ធ្នាប់ឡើងវិញនៅតំបន់ Columbia និងទូទាំងប្រទេសផងដែរ”។

សូមគូសបញ្ជាក់ថា ការធ្វើបាតុកម្មប្រឆាំងនឹងការរើសអើងជាតិសាសន៍និងអំពើហឹង្សារបស់ប៉ូលីសបានកើតឡើងនៅទូទាំងសហរដ្ឋអាមេរិក ហើយឈានចូលថ្ងៃទី ៩ ហើយ ប៉ុន្តែមិនទាន់បង្ហាញសញ្ញាបញ្ចប់នោះឡើយ ទោះបីជាទីក្រុងជាច្រើនបានដាក់បំរាមគោចរនិងចាត់កម្លាំងសន្តិសុខជាតិដើម្បីធានាសន្តិសុខនិងសណ្តាប់ធ្នាប់ក៏ដោយ៕


(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន