Trending now

វ៉ាក់សាំងពិសេសមួយរបស់ចិនសម្រាប់ជំងឺ COVID-19 ឈានដល់ដំណាក់កាលព្យាបាលលើកទី២ហើយ

10:21 | 15/04/2020

ស្ថានទូតចិនប្រចាំនៅកម្ពុជា បានប្រកាសនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះឲ្យដឹងថា វ៉ាក់សាំងពិសេសមួយរបស់ចិន សម្រាប់ជំងឺ COVID-19 បានឈានដល់ដំណាក់កាលពិសោធន៍ព្យាបាលជំងឺលើកទី២ ហើយក៏ត្រូវបាន WHO ប្រកាសថា ជាវ៉ាក់សាំងសម្រាប់ជំងឺ COVID-19 តែមួយគត់លើពិភពលោក ដែលបានឈានដល់ដំណាក់កាលលើកទី២នេះ។

វ៉ាក់សាំងពិសេសមួយរបស់ចិន សម្រាប់ជំងឺ COVID-19។ (រូបថត៖ freshnewsasia)

ស្ថានទូតចិន ប្រចាំកម្ពុជា បានប្រកាសតាមបណ្តាញសង្គម Facebook របស់ខ្លួនយ៉ាងដូច្នេះថា;

«នាថ្ងៃទី១២ ខែមេសា វ៉ាក់សាំង Adenovirus សម្រាប់ជំងឺវីរុស COVID-19 ដែលត្រូវបានស្រាវជ្រាវដោយក្រុមអ្នកជំនាញដែលដឹកនាំដោយលោកស្រី Chen Wei អ្នកជំនាញផ្នែកកិច្ចការស្រាវជ្រាវវេជ្ជសាស្រ្តយោធា នៃវិទ្យាស្ថាន វិទ្យាសាស្រ្តយោធា ប្រទេសចិន ត្រូវបានឈានដល់ដំណាក់កាលពិសោធន៍ព្យាបាលជំងឺលើកទី២។ ក្នុងបណ្ដាញប្រព័ន្ធផ្សព្វផ្សាយរបស់អង្គការ សុខភាពពិភពលោកបានប្រកាសថា នេះជាវ៉ាក់សាំងសម្រាប់ជំងឺវីរុស COVID-19 តែមួយគត់លើពិភពលោក ដែលបានឈានដល់ដំណាក់កាលពិសោធន៍ ព្យាបាលជំងឺលើកទី២»៕

(ប្រភពព័ត៌មាន: freshnewsasia)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន