Trending now

រុស្សី លក់វ៉ាកសាំង ទៅឲ្យប្រទេសឥណ្ឌា

17:04 | 20/09/2020 (បូកសរុបដោយឌីណា)

នៅក្នុងវិធានការមួយ ដែលបង្ហាញពីល្បឿន របស់រដ្ឋាភិបាលទីក្រុងមូស្គូ ក្នុងការបង្កើនផែនការ របស់ខ្លួនក្នុងការចែកចាយវ៉ាក់សាំង ដ៏ចម្រូងចម្រាស ដែលមានឈ្មោះថា Sputnik V – នៅសប្តាហ៍នេះខ្លួនបានយល់ព្រម ក្នុងការលក់វ៉ាក់សាំង ជាច្រើនទៅឲ្យមន្ទីរពិសោធន៍ របស់ក្រុមហ៊ុនថ្នាំឥណ្ឌា Dr Reddy ។

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន។ (រូបថត៖ dap.com.khmer)

កិច្ចព្រមព្រៀងនេះ ធ្វើឡើងដោយមូលនិធិវិនិយោគផ្ទាល់រុស្ស៊ី ដែលមានឈ្មោះថា RDIF ជាមួយក្រុមហ៊ុនផលិតឥណ្ឌា ដើម្បីផលិតវ៉ាក់សាំង ចំនួនសរុបដល់ទៅ ៣០០ លានដូសនៅក្នុងប្រទេសឥណ្ឌាដែលក៏ជាអតិថិជនទិញប្រេង និងអាវុធរបស់រុស្ស៊ីដ៏ខ្លាំងមួយផងដែរ។ RDIF បាននិយាយ នៅក្នុងសេចក្តី ថ្លែងការណ៍មួយថា Dr Reddy ដែលជាក្រុមហ៊ុនឱសថកំពូលមួយរបស់ប្រទេសឥណ្ឌានឹងអនុវត្តការ សាកល្បងព្យាបាលវ៉ាក់សាំង ដំណាក់កាលទី ៣ នៅក្នុងប្រទេស ដោយរង់ចាំការអនុម័ត ជាមុនពីសំណាក់រដ្ឋាភិបាល៕

សូមរំលឹកថា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោ កស្រីហ្សាកា ហាវ៉ា បានប្រាប់សន្និសីទសារព័ត៌មានមួយថា ប្រទេសរុស្ស៊ីរក្សាទំនាក់ទំនងជិតស្និទ្ធបំផុតជាមួយអង្គការសុខភាពពិភពលោក (WHO) ស្តីពីការអភិវឌ្ឍនិងការប្រើប្រាស់អនាគតរបស់វ៉ាក់សាំង។ អង្គការសុខភាព ពិភពលោក បានចាប់ផ្តើមដំណើរការឧបករណ៍ទទួលបន្ទុកជំងឺកូវីដ-១៩ ដែលជាភាពជាដៃគូសកល ដើម្បីពន្លឿនការអភិវឌ្ឍផលិតកម្ម និងលទ្ធភាពទទួលបានការធ្វើតេស្តការពារ និងចាក់វ៉ាក់សាំងដោយស្មើភាព./.

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស