Trending now

មហាសេដ្ឋី Jeff Bezos បរិច្ចាគ​ជិត​៨០០​លាន​ដុល្លារ​ក្នុងការ​ប្រយុទ្ធ​បញ្ហា​អាកាសធាតុ

14:22 | 24/11/2020 (បូកសរុបដោយឌីណា)

ការប្រែប្រួលអាកាសធាតុជះឥទ្ធិពលដល់គោលនយោបាយសាធារណៈ និង ផ្ទុយមកវិញ សេចក្តីផ្តើម ហេតុអ្វីយើងគួរគិតអំពីទំនាក់ទំនងរវាងគោលនយោបាយអាកាសធាតុ និង ហិរញ្ញវត្ថុសាធារណៈ?

ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ដែលជាមហាសេដ្ឋីលេខមួយរបស់ពិភពលោក ។ (រូបភាព៖ AFP)

​ស្ថាបនិក​ក្រុមហ៊ុន Amazon លោក Jeff Bezos ដែលជា​មហាសេដ្ឋី​លេខ​មួយ​របស់​ពិភពលោក ប្រកាសថា លោក​បាន​បរិច្ចាគ​លុយ​ប្រមាណ ៨០០​លាន​ដុល្លារ ដើម្បី​ជួយ​ការពារ​ភពផែនដី ដែល​កំពុង​រងគ្រោះ​ដោយសារ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​។ ​តាមរយៈ​បណ្ដាញ​សង្គម Instagram កាលពី​សប្ដាហ៍​មុន មហាសេដ្ឋី​អាមេរិក Bozos បាន​បញ្ជាក់ថា លោក​បាន​ចំណាយពេល​២ ឬ​៣​ខែ​ចុងក្រោយ រៀនសូត្រ​ពី​អង្គ​ការដែល​ធ្វើការ​លើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ ហើយ​ចុងក្រោយ​លោក​បានសម្រេច​ចិត្ត​ដកហូត​លុយ​ពី​មូលនិធិ «Bezos Earth» ទៅ​ឲ្យ​អង្គការ​ចំនួន​១៦​។

​ទោះ​មិន​បញ្ជាក់​ឈ្មោះ​អង្គការ​ទាំង​១៦​នេះ លោក Bozos អះអាងថា ពួកគេ​ជា​អង្គ​ការដែល​ធ្វើការ​លើ​ដំណោះស្រាយ​ចំ​គោលដៅ ប្រកបដោយ​មហិច្ឆតា និង​មាន​នវានុវត្តន៍​។​

​មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក​សង្កត់ធ្ងន់ថា លុយ​បរិច្ចាគ​៧៩១​លាន​ដុល្លារ​នេះ គឺ​គ្រាន់តែ​ចំណុច​ចាប់ផ្ដើម​នៃ​ការតាំង​ចិត្ត​ក្នុងការ​ផ្ដល់​លុយ​១០​ពាន់​លាន​ដុល្លារ​របស់លោក ដើម្បី​ជួយ​ផ្គត់ផ្គង់​អ្នកវិទ្យាសាស្ត្រ សកម្មជន និង​អង្គការក្រៅរដ្ឋាភិបាល ជាដើម​។ «​យើងទាំងអស់គ្នា អាច​ការពារ​អនាគត​របស់​ផែនដី ដោយ​ហ៊ាន​ធ្វើ​សកម្មភាព​ឥឡូវនេះ​»​។ លោក Bezos សរសេរ​បន្ថែម​បែបនេះ​នៅ​បណ្ដាញ​សង្គម​របស់លោក​។


​ក្រុម​អ្នកវិទ្យាសាស្ត្រ បាន​សាទរ​ចំពោះ​ការបរិច្ចាគ​របស់លោក​មហាសេដ្ឋី Bezos ដោយ​និយាយថា លុយ​មួយកញ្ចប់​ធំ​នេះ នឹង​ផ្ដល់ឱកាស​ឲ្យ​ផែនដី​ប្រយុទ្ធ​ប្រឆាំងនឹង​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​។ ប្រាប់​សារព័ត៌មាន Wired សាស្ត្រាចារ្យ​ផ្នែក​បរិស្ថាន​ម្នាក់​នៃ​សាកលវិទ្យាល័យ​អាមេរិក Drexel លោក Robert Brulle ការតាំង​ចិត្ត​នេះ នឹង​ជួយផ្ដល់​ប្រយោជន៍​ច្រើន​ដល់​ភពផែនដី​ទាំងមូល​។

​មហាសេដ្ឋី Bezos ដែលមាន​ទ្រព្យសម្បតិ្ត​ជាង​១៨០​ពាន់​លាន​ដុល្លារ បាន​បង្កើត​មូល​និតិ «Bezos Earth » កាលពី​ខែកុម្ភៈ ដោយ​អះអាងថា បញ្ហា​បម្រែបម្រួល​អាកាសធាតុ ជាការ​គំរាមកំហែង​ដ៏​ធំ​បំផុត​សម្រាប់​ភពផែនដី​។ សម្រាប់​មូលនិធិ​នេះ លោក​សន្យា​បរិច្ចាគ​លុយ​១០​ពាន់​លាន​ដុល្លារ​។​

​នៅមុន​បង្កើត​មូលនិធិ​ការពារ​ផែនដី​នេះ លោក ក៏​ធ្លាប់បាន​បរិច្ចាគ​លុយ​២​ពាន់​លាន​ដុល្លារ​សម្រាប់​ក្រុមគ្រួសារ​អ្នក​អត់​ផ្ទះសម្បែង​រស់នៅ កាលពី​ឆ្នាំ​២០១៨​ផងដែរ​។ ហើយ​ក្នុង​ឆ្នាំ​២០១៩ នៅពេល​ប្រទេស​អូស្ត្រាលី រងគ្រោះ​ខ្លាំង​ដោយសារ​បញ្ហា​ភ្លើង​ឆេះ​ព្រៃ លោក Bezos ក៏បាន​ប្រកាសថា ក្រុមហ៊ុន Amazon នឹង​បរិច្ចាគ​លុយ ៦៩​ម៉ឹ​ន​ដុល្លារ​ដើម្បី​ជួយ​ប្រទេស​នេះ​ប្រយុទ្ធ​គ្រោះមហន្តរាយ​នេះ​។ ​ចំណែក ភរិយា​លោក Bezos អ្នកស្រី Mackenzie Bezos បាន​សន្យា​ប្រគល់​ពាក់កណ្ដាល​នៃ​ទ្រព្យសម្បត្តិ ៣៦​ពាន់​លាន​ដុល្លារ​របស់​អ្នកស្រី​ទៅ​ឲ្យ​មូលនិធិ​សប្បុរសធម៌​៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់