Trending now

មជ្ឈដ្ឋានមន្ត្រីអូស្ត្រាលី អាមេរិកនិងជប៉ុន មានការព្រួយបារម្ភអំពីឥរិយាបទរបស់ចិននៅសមុទ្រខាងកើត

16:43 | 05/08/2019 (យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - សេចក្តីប្រកាសនេះ ក៏បានសម្តែងនូវការព្រួយបារម្ភអំពី “ការវិវឌ្ឍន៍អវិជ្ជមាន” នៅសមុទ្រខាងកើត ព្រមទាំងថ្កោលទោសយ៉ាងខ្លាំង ចំពោះ “សកម្មភាពឯកតោភាគីដែលអាចផ្លាស់ប្តូរសភាពដើមនិងបង្កើនភាពតានតឹង ក៏ដូចជាមានសកម្មភាពផ្សេងទៀតដើម្បីបង្កអន្តរាយដល់បរិស្ថានសមុទ្រ” នៅសមុទ្រខាងកើតផងដែរ។

រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Mark Esper (ខាងឆ្វេង), រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo (ឆ្វេងទី ២), រដ្ឋមន្រ្តីក្រសួងការពារជាតិអូស្ត្រាលី Rey Reynolds (ខាងស្តាំ) និងរដ្ឋមន្រ្តីក្រសួងការបរទេសអូស្ត្រាលីលោកស្រី Marise Payne (ស្តាំទី ២) នៅឯជំនួបពិគ្រោះយោបល់នៅទីក្រុងស៊ីដនីនៃប្រទេសអូស្ត្រាលី នាថ្ងៃទី ៤ ខែសីហា (រូបថត៖ AFP/VNA)

កាសែត Canberra Times ក្នុងអត្ថបទចុះផ្សាយនាថ្ងៃទី ៣ខែសីហា បានជូនដំណឹងថា ក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងបាងកក (នៃប្រទេសថៃ) កាលពីសប្តាហ៍មុននេះ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោកស្រី Marise Payne និងសមភាគីអាមេរិកលោក Mike Pompeo រួមទាំងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono បានសម្តែងនូវការ “ព្រួយបារម្ភយ៉ាងជ្រាលជ្រៅ” ​ចំពោះ “ព័ត៌មានដែលអាចទុកចិត្តបាន” ស្តីពីសកម្មភាពរារាំងបណ្តាគម្រោងរុករកប្រេងនិងឧស្ម័ននៅលើសមុទ្រខាងកើត ដោយបញ្ឆិតបញ្ឆៀងលើនាវារបស់ចិនដែលរារាំងសកម្មភាពរុករកប្រេងនិងឧស្ម័នរបស់វៀតណាមនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាមតែម្តង។

សេចក្តីប្រកាសនេះ ក៏បានសម្តែងនូវការព្រួយបារម្ភអំពី “ការវិវឌ្ឍន៍អវិជ្ជមាន” នៅសមុទ្រខាងកើត ព្រមទាំងថ្កោលទោសយ៉ាងខ្លាំង ចំពោះ “សកម្មភាពឯកតោភាគីដែលអាចផ្លាស់ប្តូរសភាពដើមនិងបង្កើនភាពតានតឹង ក៏ដូចជាមានសកម្ម ភាពផ្សេងទៀតដើម្បីបង្កអន្តរាយដល់បរិស្ថានសមុទ្រ” នៅសមុទ្រខាងកើតផងដែរ។

មុននេះ មន្ត្រីអាមេរិកនិងឥណ្ឌាក៏បានសម្តែងនូវការព្រួយបារម្ភអំពីសកម្មភាពរបស់ចិននៅសមុទ្រខាងកើត។ យោងតាមអ្នកនាំពាក្យរបស់ក្រសួងការបរទេសអាមេរិក លោក Morgan Ortagus បានអោយថា ការដែលចិនធ្វើសកម្មភាពកែប្រែនិងធ្វើយោធូបនីយកម្មនៅឯសមុទ្រខាងកើត រួមជាមួយសកម្មភាពផ្សេងទៀត ដើម្បីបញ្ជាក់ពីការទាមទារខុសច្បាប់របស់ទីក្រុងប៉េកាំងនៅតំបន់សមុទ្រនេះ រួមទាំងការប្រើប្រាស់យោធានៅតាមសមុទ្រដើម្បីគំរាមកំហែងដល់ប្រទេសដទៃទៀត គឺជាសកម្មភាពនៃការបំផ្លាញសន្តិភាពនិងសន្តិសុខក្នុងតំបន់។ សកម្មភាពទាំងនេះ កំពុងជ្រៀតជ្រែកក្នុងការរុករកនិងផលិតប្រេងនិងឧស្ម័នដែលប្រទេសទាំងនោះ បានអនុវត្តអស់រយៈពេលជាយូរមកហើយ ជាពិសេសរបស់វៀត ណាមតែម្តង។

ឥណ្ឌាក៏បានបង្ហាញនូវគោលជំហរច្បាស់លាស់និងខ្ជាប់ខ្ជួនថា ច្បាប់អន្តរជាតិនៅសមុទ្រត្រូវបានគោរពយ៉ាងពេញលេញ។ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌាលោក Raveesh Kumar បានចង្អុលបង្ហាញថា ទីក្រុងញូវដែលីមានផលប្រយោជន៍ខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មយ៉ាងធំធេងនៅសមុទ្រខាងកើត ពោលគឺ ៥៥ ភាគរយនៃទំហំពាណិជ្ជកម្មរបស់ទីក្រុងញូវដែលីកំពុងត្រូវបានដឹកជញ្ជូនឆ្លងកាត់ទីនេះ។ ហេតុដូច្នេះឥណ្ឌាពិតជាមានសេចក្តីប្រាថ្នាស្របច្បាប់ អំពីសន្តិភាព ស្ថិរភាពលើបណ្តាឆ្នេរសមុទ្រក្នុងតំបន់ផងដែរ៕

(យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម baotintuc.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ