Trending now

ភ្លាមៗ នោះប្រទេសចិនបានប្រកាសលុបចោលការធ្វើសមយុទ្ធនៅឈូងសមុទ្រ Bac Bo ក្នុងរយៈពេល ២ ថ្ងៃ

12:52 | 25/09/2020 (បកប្រែដោយឌីណា)

យុគសម័យ - ប្រទេសចិនបានប្រកាសថាប្រទេសនេះនឹងលុបចោលការធ្វើសមយុទ្ធនេះនៅក្នុងសមុទ្រ ក្នុងសេចក្តីជូនដំណឹងលេខ HN0083 នៅឈូងសមុទ្រ Bac Bo ដែលអមដោយការព្រមានប្រុងប្រយ័ត្នដល់នាវានានា។

នាវាមួយរបស់កងទ័ពចិន។ (រូបថត៖ SMCP)

នាយកដ្ឋានកងឆ្មាំសមុទ្រខេត្ត Hainan នៃប្រទេសចិន នៅថ្ងៃទី ២២ ខែកញ្ញាបាននិយាយថា​ ការលុបចោលការធ្វើសមយុទ្ធបាញ់គ្រាប់​ពិតដែលគ្រោងនឹងប្រព្រឹត្តទៅ នៅក្រៅឈូងសមុទ្រ Bac Bo នៅថ្ងៃទី ២៣ និង ២៤ ខែកញ្ញា។ សេចក្តីជូនដំណឹងនេះត្រូវបានអមដោយការព្រមានប្រុងប្រយ័ត្នទាក់ទងនឹងនាវានានា។

បានឲ្យដឹងថានៅខែ សីហា និងខែកញ្ញា ឆ្នាំ២០២០ ប្រទេសចិនបន្តធ្វើសមយុទ្ធ​នៅតំបន់ដែនសមុទ្រច្រើន ដូចជា សមុទ្រខាងកើត ​សមុទ្រ Bohai Wan សមុទ្រ Huang hai។ រួមទាំងការប្រកាសអំពីការធ្វើសមយុទ្ធដោយខុសច្បាប់ នៅថ្ងៃទី ២៤-២៩ ខែ សីហា​នៅប្រជុំកោះ​Hoang Sa (​ Paracel Islands) របស់វៀតណាម​និងភាគអាគ្នេយ៍នៃ កោះ Hainan ។

អ្នកជំនាញយោធាចិននិយាយថា ការធ្វើសមយុទ្ធតាម​ទ្រង់ទ្រាយ​ធំជាបន្តបន្ទាប់ដែលគឺជាសកម្មភាពមិនធម្មតារបស់ទីក្រុងប៉េកាំង./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន