Trending now

ពានរង្វាន់អាស៊ានឆ្នាំ២០២១

09:52 | 08/02/2021

--លេខាធិការដ្ឋានអាស៊ានទើបបំផុសពានរង្វាន់អាស៊ានឆ្នាំ២០២១។

នេះជាឆ្នាំលើកទី ៤ ហើយ ដែលពានរង្វាន់ដ៏មានកិត្យានុភាពនេះត្រូវបានរៀបចំឡើងដើម្បីលើកសរសើរពលរដ្ឋអាស៊ានល្អ ឬអង្គការនៅតំបន់ដែលមានការរួមវិភាគទានពិសេសក្នុងការពង្រឹងនិងពង្រីកសហគមន៍អាស៊ាន ជម្រុញការធ្វើសមាហរណកម្មក្នុងតំបន់ ការអភិវឌ្ឍលើគ្រប់វិស័យ និងការលើកកម្ពស់ការយល់ដឹងអំពីអាស៊ាន។

ពានរង្វាន់អាស៊ានឆ្នាំ២០២១ លើកសរសើរស្មារតីមិនចុះចាញ់របស់ពលរដ្ឋអាស៊ាន (រូបថត៖ vnanet.vn)

ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី៥ ខែកុម្ភៈ លេខាធិការដ្ឋានអាស៊ានសង្កត់ធ្ងន់ថា បន្ទាប់ពីរយៈពេល ១ ឆ្នាំមានការលំបាកជាច្រើន ពានរង្វាន់អាស៊ានឆ្នាំ២០២១ គឺជាឱកាសសម្រាប់ “ការលើកសរសើរស្មារតីមិនចុះចាញ់” របស់ពលរដ្ឋអាស៊ានក្នុងការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់សហគមន៍។

ពានរង្វាន់អាស៊ានដែលគ្រប់គ្រងដោយលេខាធិការដ្ឋានអាស៊ាន បានទទួលហិរញ្ញប្បទានពីមូលនិធិ Temasek របស់សិង្ហបុរី និងមូលនិធិ Yayasan Hasanah របស់ម៉ាឡេស៊ី។ តាំងពីបង្កើតនាឆ្នាំ២០១៨ មក ពានរង្វាន់អាស៊ានត្រូវបានប្រគល់ដល់បុគ្គល ២ នាក់ និងអង្គការមួយ ដោយសារមានការរួមវិភាគទានក្នុងការលើកកម្ពស់ការយល់ដឹងអំពីអាស៊ាន ក៏ដូចជាកិច្ចសហប្រតិបត្តិការ និងការធ្វើសមាហរណកម្មក្នុងតំបន់./.

(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ