Trending now

បារាំង អាល្លឺម៉ង់និងអង់គ្លេសច្រានចោលការទាមទាររបស់ចិននៅសមុទ្រខាងកើត

23:40 | 18/09/2020 (យោងតាមវិឡុសំលេងវៀតណាម)

ក្រោយពីអាមេរិកនិងអូស្ត្រាលី នេះជាប្រទេសថ្មីៗបំផុតដែល បានផ្ញើរកំណត់ទូតដល់អង្គការសហប្រជាជាតិដើម្បីប្រឆាំងជំទាស់នឹងការទាមទារនានារបស់ចិននៅសមុទ្រខាងកើត។

ថ្មប៉ប្រះទឹក Vanh Khan (Mischief Reef) នៅក្នុងប្រជុំកោះ Truong Sa (Spratly Islands) ត្រូវបានចិនកសាងដោយខុសច្បាប់ឲ្យប្រែក្លាយទៅជាកោះសិប្បនិម្មិត។ (រូបថត៖ Getty)

ក្រុមប្រទេសអឺរ៉ុប E3 រួមមានអង់គ្លេស បារាំងនិងអាល្លឺម៉ង់កាលពីថ្ងៃទី ១៦ កញ្ញា បានផ្ញើរកំណត់ទូតដោយព្រមៗគ្នាជូនឡើងអង្គការសហប្រជាជាតិ ដែលក្នុងនោះប្រឆាំងជំទាស់នឹងការទាមទាររបស់ចិននៅសមុទ្រខាងកើត ក៏ដូចជាសង្កត់ធ្ងន់ទៅលើសារសំខាន់នៃការគោរពច្បាប់នៅតំបន់សមុទ្រនេះផងដែរ។ ក្រោយពីអាមេរិកនិងអូស្ត្រាលី នេះជាប្រទេសថ្មីៗបំផុតដែល បានផ្ញើរកំណត់ទូតដល់អង្គការសហប្រជាជាតិដើម្បីប្រឆាំងជំទាស់នឹងការទាមទារនានារបស់ចិននៅសមុទ្រខាងកើត។

ជាក់ស្ដែងគឺ ក្រុមប្រទេស E3 ពោលខាងលើបានសង្កត់ធ្ងន់ថា UNCLOS បានដាក់ចេញ “ក្របខ័ណ្ឌគតិយុត្តិសម្រាប់សកម្មភាពទាំងអស់ នៅសមុទ្រនិងមហាសាគរ”។ ប្រទេសទាំងបីនេះក៏បានសង្កត់ធ្ងន់លើសារ សំខាន់នៃការចូលទៅខ្សែផ្លូវទឹកយុទ្ធសាស្ត្រនៅសមុទ្រខាងកើតប្រកប ដោយការបើកចំហនិងគ្មានការរំខានផងដែរ។ បារាំង អង់គ្លេសនិងអាល្លឺម៉ង់ បានច្រានចោលការប៉ុនប៉ងរបស់ចិនសំដៅទាមទារអអធិបតេយ្យភាពលើ សមុទ្រខាងកើតសឹងតែទាំងស្រុង តាមរយៈសេចក្ដីប្រកាសដ៏ខុសច្បាប់ស្ដីពី ខ្សែបន្ទាត់មូលដ្ឋាននិងតំបន់ដែនទឹកផ្ទៃក្នុងរវាងកោះនានារបស់អាជ្ញាធរ ទីក្រុងប៉េកាំង។ ដោយការដកស្រង់សាលក្រមនៃតុលាការអាជ្ញាកណ្ដាលអន្តរជាតិអចិន្រ្តៃយ៍នៅទីក្រុងឡាអេកាលពីថ្ងៃទី១២ កក្កដា ឆ្នាំ២០១៦ បារាំង អង់គ្លេស និងអាល្លឺម៉ង់ក៏បានច្រានចោលសិទ្ធិប្រវត្តិសាស្ត្ររបស់ចិនចំពោះសមុទ្រ ខាងកើត ដោយសារវាមិនស្របទៅតាមច្បាប់អន្តរជាតិនិង UNCLOS នោះ ឡើយ៕


(យោងតាមវិឡុសំលេងវៀតណាម)

(យោងតាមវិឡុសំលេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់