Trending now

បាតុករថៃជួបជុំជាថ្មី ទាមទារឲ្យលោក ប្រយុទ្ធ លាលែង, រំលាយសភា និងកែទម្រង់រាជានិយម

16:59 | 20/09/2020 (បូកសរុបដោយឌីណា)

មនុស្សរាប់ពាន់នាក់បានមកជួបជុំនៅក្រុងបាងកកកាលពីថ្ងៃសៅរ៍ទី១៩កញ្ញា ក្នុងបាតុកម្មប្រឆាំងរដ្ឋាភិបាលធំបំផុតចាប់តាំងពីជំងឺកូវីដ១៩វាយប្រហារព្រះរាជាណាចក្រនេះ។

​មនុស្ស​រាប់ពាន់​នាក់​បាន​មកជួបជុំ​នៅ​ក្រុង​បាងកក​កាលពី​ថ្ងៃ​សៅរ៍​ទី​១៩​កញ្ញា ក្នុង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ធំ​បំផុត​។ (រូបថត៖ rasmeinews.com)

ពួក​អ្នក​ប្រឆាំង​តវ៉ា ដឹកនាំ​ដោយ​និស្សិត​សកល​វិទ្យាល័យ និង​សកម្មជន​នយោបាយ​មក​ពី​ផ្នែក​ផ្សេងៗ​ក្នុងប្រទេស បាន​ចូល​កាន់កាប់​ទីលាន​សា​ណា​ម​លួង នៅជាប់​នឹង​ព្រះបរមរាជវាំង​ក្នុង​ក្រុង​បាងកក​។​​ពួកគេ​បាន​សន្យា​នៅ​ទីនោះ​ពេញ​មួយ​យប់​និង​ដង្ហែ​ញត្តិ​ទៅកាន់​ការិយាល័យ​រដ្ឋាភិបាល​មួយ​នៅ​ថ្ងៃអាទិត្យ​។​

ទីធ្លាសាកលវិទ្យាល័យ Thammasat ជាទីជួបជុំដំបូងរបស់ក្រុមបាតករវ័យក្មេងនៅថ្ងៃទី១៩ ខែកញ្ញា ក្នុងគម្រោងតវ៉ាដ៏ធំក្នុងពេលជាច្រើនឆ្នាំមកនេះ។ បាតុកររាប់រយបានប្រមូលផ្ដុំនៅក្នុងសាកលវិទ្យាល័យនៅ Tha Prachan ទាំងមានភ្លៀងកំពុងធ្លាក់ក្ដី។ Thammasat ជាទីតាំងនិមិត្តរូបនៃការប្រឆាំងរដ្ឋាភិបាលថៃជាច្រើនជំនាន់មកហើយ។ ក្រុមបាតុករ រំពឹងជួបជុំគ្នាទ្រង់ទ្រាយធំនៅទីលាន Sanam Luang ក្បែររាជវាំងថៃ ហើយទំនងជាស្ថិតនៅទីនោះមួយយប់ មុនដង្ហែរក្បួនទៅវិមានរដ្ឋាភិបាល។

មិនមានការផ្លាស់ប្ដូរគោលបំណងនៃការជួបជុំនេះឡើយ គឺនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ត្រូវតែលាលែង សភាត្រូវតែរំលាយ រដ្ឋធម្មនុញ្ញត្រូវតែសរសេរឡើងវិញ ហើយស្ថាប័នមហាក្សត្រ ត្រូវតែកែទម្រង់ឲ្យសមស្របតាមគោលការណ៍ប្រជាធិបតេយ្យ។ អ្នករៀបចំបាតុកម្មដែលជានិស្សិតមកពីសាកលវិទ្យាល័យ Thammasat រំពឹងថា នឹងមានអ្នកចូលរួមក្នុងការតវ៉ាពេលចំនួន៥ម៉ឺននាក់ឯណោះ ដែលមានចំនួនច្រើនជាងការជួបជុំកាលពីខែសីហាទៅទៀត។ ប៉ូលិសថៃប្រមាណមួយម៉ឺននាក់ នឹងត្រូវពង្រាយនៅជុំវិញតំបន់ដែលមានបាតុកម្ម។ នៅវិមានរដ្ឋាភិបាលវិញ ឡានទឹកចំនួន៤គ្រឿង ត្រូវបានដាក់ប្រចាំការក្រែងលោមានសភាពការណ៍អាសន្ន។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន The Nation។

និស្សិត​ម្នាក់​បាន​និយាយថា «​ពួកគេ​ចូលរួម​ជាមួយ​យើង​ដោយសារ​មាន​មនោគមវិជ្ជា​ដូចគ្នា គឺ​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​»​។​ចំណែក​អ្នកគាំទ្រ​ក្រុម​អាវ​ក្រហម​អាយុ​៦០​ឆ្នាំ​ម្នាក់​បាន​និយាយថា​«​ពួក​​និស្សិត​ចេញ​មក​តវ៉ា ដោយសារ​តែ​ពួក​អាវ​ក្រហម​នៅ​មិនទាន់​សំរេច​គោលដៅ​របស់​ខ្លួន​»។

បាតុកម្មលើកនេះ ត្រូវបានមើលឃើញថា ជាការសាកល្បងមួយសម្រាប់បាតុករផង និងសម្រាប់រដ្ឋាភិបាលលោក ប្រាយុទ្ធ ផង។ សម្រាប់បាតុករ នេះជាការវិញ្ញាសាមួយថាពួកគេមានកម្លាំងតស៊ូមោះមុតកម្រិតណា ខណៈការជួបជុំកន្លងមក មិនមានមេដឹកនាំច្បាស់លាស់ឡើយ ដោយការតវ៉ានានា មានអ្នករៀបចំផ្សេងគ្នាដែរ។ វាក៏ជាការធ្វើតេស្តការអត់ធ្មត់របស់រដ្ឋាភិបាល ដែលរងសម្ពាធកាន់តែខ្លាំងពីប្រជាជនដែលមិសប្បាយចិត្តនឹងអ្នកដឹកនាំបច្ចុប្បុន្ន។

លោក ប្រាយុទ្ធ ធ្លាប់ព្រមានហើយថា បាតុកម្ម នឹងនាំឲ្យថៃធ្លាក់ក្នុងភ្នក់ភ្លើង។ ប៉ុន្តែលោកក៏បានបញ្ជាឲ្យអាជ្ញាធរប្រើវិធានការទន់ភ្លន់ដើម្បីដោះស្រាយស្ថានការណ៍ ព្រោះបាតុករជាមនុស្សក្មេងប៉ុណ្ណោះ./.

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍