Trending now

ប្រេស៊ីលក្លាយទីកន្លែង សម្រាប់តេស្ត វ៉ាក់សាំង ផលិត ដោយសកលវិទ្យាល័យ Oxford

07:39 | 06/06/2020 (បូកសរុបដោយឌីណា)

តាមអង្គការសហប្រជាជាតិ បច្ចុប្បន្នវ៉ាក់សាំង COVID-19 ច្រើនជាង ១៣០ កំពុងស្ថិតនៅក្រោមការអភិវឌ្ឍ និងធ្វើតេស្ដសាកល្បងនៅជុំវិញពិភពលោក ហើយក្នុងនោះវ៉ាក់សាំងចំនួន ១០ ត្រូវបានគេមើលឃើញថា មានភាពជឿនលឿន និងកំពុងស្ថិតនៅក្រោមការវាយតម្លៃពីប្រសិទ្ធភាព និងសុវត្ថិភាព។

ការស្រាវជ្រាវ​វ៉ាក់សាំង COVID-19 ។ (រូបថត៖ Dap.com.khmer)

យោងតាម រដ្ឋាភិបាលនៃប្រទេសប្រេស៊ីល បានប្រកាសអនុញ្ញាតិ ឲ្យមានការធ្វើតេស្តវ៉ាក់សាំង ដែលត្រូវបានផលិត ដោយសកលវិទ្យាល័យOxford នៃចក្រភពអង់គ្លេស។

ទីភ្នាក់ងារឃ្លាំមើលសុខភាពជាតិ ឬហៅកាត់ថា Anvisa បាននិយាយថា វ៉ាក់សាំងនេះ គឺជាវិធីតែមួយគត់ ដើម្បីត្រួសត្រាយផ្លូវ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស ហើយ​ប្រេស៊ីល នឹងក្លាយជាប្រទេសដំបូង នៅខាងក្រៅចក្រភពអង់គ្លេស ដែលទទួលបានសិទ្ធក្នុង ការសាកល្បងវ៉ាក់សាំងទាំងនោះ។

ការធ្វើតេស្តនឹងត្រូវធ្វើឡើង ដោយមានការគាំទ្រយ៉ាងពេញ ទំហឹងពីសំណាក់រដ្ឋមន្ត្រីសុខាភិបាល ប្រេស៊ីលហើយវានឹង ត្រូវប្រើប្រាស់ទៅលើ តែអ្នកជំងឺទាំងឡាយណាដែល​មិនធ្លាប់បានឆ្លងវិរុសនេះ ពីមុនមកប៉ុណ្ណោះ និងដោយការស្ម័គ្រចិត្តផងដែរ ។

វ៉ាក់សាំងនេះបានធ្វើតេស្ត ជោគជ័យរួចមកហើយ ទៅលើមន្ទីរពិសោធន៍ ដែលប្រើប្រាស់សត្វស្វា ហើយបច្ចុប្បន្នកំពុងចាប់ ផ្តើមធ្វើតេស្តទៅលើមនុស្ស ១០០០០នាក់ នៅក្នុងប្រទេសអង់គ្លេស និងបន្តធ្វើតេស្តនៅក្រៅប្រទេសផង គឺប្រេស៊ីលដើម្បីធ្វើឲ្យកម្រិតច្បាស់ លាស់កាន់តែអាចទុកចិត្តបាន ៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់