Trending now

ប្រធានាធិបតីហ្វីលីពីនលោក Duterte ការពារសាលក្រមឆ្នាំ២០១៦ស្ដីពីសមុទ្រខាងកើត

09:00 | 24/09/2020 (យោងតាម VOV)

លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា សាលក្រមរបស់តុលាការអាជ្ញាកណ្ដាល អន្តរជាតិអចិន្រ្តៃយ៍ ទីក្រុងឡាអេដែលច្រានចោលការទាមទាររបស់ទីក្រុង ប៉េកាំងចំពោះផ្ទៃទឹកសឹងតែទាំងស្រុងនៅសមុទ្រខាងកើតនោះគឺ “មិនអាច សម្របសម្រួលបានឡើយ”។

ប្រធានាធិបតីហ្វីលីពីនលោក Rodgrigo Duterte អញ្ជើញថ្លែងសុន្ទរកថានៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៥។ (រូបថត៖ UNTV)

នៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៥ដែលប្រារព្ធធ្វើឡើងនាថ្ងៃទី២២ កញ្ញា ប្រធានាធិបតីហ្វីលីពីនលោក Rodgrigo Duterte បានអញ្ជើញថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ។ ក្នុងនោះ លោក ប្រធានាធិបតីបានសង្កត់ធ្ងន់ថា សាលក្រមរបស់តុលាការអាជ្ញាកណ្ដាល អន្តរជាតិអចិន្រ្តៃយ៍ ទីក្រុងឡាអេដែលច្រានចោលការទាមទាររបស់ទីក្រុង ប៉េកាំងចំពោះផ្ទៃទឹកសឹងតែទាំងស្រុងនៅសមុទ្រខាងកើតនោះគឺ “មិនអាច សម្របសម្រួលបានឡើយ”។ លោកបានអះអាងដែរថា ហ្វីលីពីន “បដិសេធ យ៉ាងម៉ឺងម៉ាត់នឹងការប៉ុនប៉ុងបំផ្លាញ” សាលក្រមនេះ។ លោកប្រធានាធិបតី Duterte ក៏បានថ្លែងអំណរគុណចំពោះប្រទេសនានាដែលបានគាំទ្រសាល ក្រមឆ្នាំ២០១៦ ហើយស្វាគមន៍ការដែលប្រទេសកាន់តែច្រើនពីមួយថ្ងៃទៅ មួយថ្ងៃបានឡើងសម្លេងគាំទ្រសាលក្រមនោះផងដែរ ដោយសារវាជាជ័យ ជំនះនៃយុត្តិធម៌និងច្បាប់អន្តរជាតិ។

(យោងតាម VOV)

(យោងតាម VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ