Trending now

ប្រទេសហូល្លង់បានរកឃើញអង្គបដិប្រាណប្រឆាំងនឹងវីរុស SARS-CoV-2

22:42 | 15/03/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ក្រុមអ្នកវិទ្យាសាស្ត្រនៅហុលឡង់បានរកឃើញអង្គបដិប្រាណដែលអាចទប់សក្កាត់ ការអភិវឌ្ឍវីរុស SARS-CoV-2 ដោយហេតុនេះបង្កើនក្តីសង្ឃឹមក្នុងការផ្សំថ្នាំព្យាបាលជំងឺរលាក ផ្លូវដង្ហើមស្រួចស្រាវកូវីដ១៩ (Covid-19) ប្រកបដោយជោគជ័យ។

ក្រុមអ្នកវិទ្យាសាស្ត្រហូល្លង់ជាក្រុមដំបូងគេនៅលើពិភពលោកដែលរកឃើញអង្គបដិប្រាណដែលប្រឆាំងនឹងការរីករាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មី ( រូបថត៖ Reuters)

ក្រុមអ្នកវិទ្យាសាស្ត្រចំនួន ១០ នាក់មកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រ Erasmus និងសាកលវិទ្យាល័យ Utrecht (ប្រទេសហូល្លង់) បានប្រកាសថាពួកគេជាមនុស្សដំបូងគេនៅលើពិភពលោកដែលរកឃើញអង្គបដិប្រាណ ដែលទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មីតែម្តង។ ការស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យសាស្ត្រហូឡង់ អាចក្លាយជាមូលដ្ឋានសម្រាប់ការស្វែងរកថ្នាំផ្សះប្រឆាំងនឹងមេរោគ ដែលជួយឱ្យមនុស្សអាចធ្វើតេស្ត Covid-19 នៅឯផ្ទះរបស់ខ្លួន ដោយមិនចាំបាច់ទៅមណ្ឌលសុខភាព និងមន្ទីរពេទ្យដូចបច្ចុប្បន្ននេះ។

លោក Frank Grosveld សាស្រ្តាចារ្យផ្នែកជីវសាស្ត្រកោសិកានៅឯមជ្ឈមណ្ឌល Erasmus លោក Frank Grosveld បានមានប្រសាសន៍ថា «យើងខ្ញុំកំពុងនិយាយអំពីអង្គបដិប្រាណដែលអាចទប់ស្កាត់សមត្ថភាពរីករាលដាលនៃវីរុស SARS-CoV-2 ហើយយោងតាមចំណេះដឹងរបស់យើងខ្ញុំ នេះគឺជាអង្គបដិប្រាណដំបូងគេដែលអាចបញ្ឈប់ការរីករាលដាលនៃវីរុសនេះ”

យោងតាមក្រុមស្រាវជ្រាវនេះបានឲ្យដឹងថា អង្គបដិប្រាណនេះមិនត្រឹមតែបញ្ឈប់ការរីករាលដាលនៃវីរុសប៉ុណ្ណោះទេ ថែមទាំងជំរុញសក្តានុពលក្នុងការការពារនិងព្យាបាលជំងឺ Covid-19 ឬជំងឺឆ្លងផ្សេងៗទៀតដែលបង្កឡើងដោយវីរុសដែលមនុស្សត្រូវប្រឈមមុខនាពេលអនាគតប្រកប ដោយប្រសិទ្ធភាព។

ការស្រាវជ្រាវដូចពោលខាងលើមិននាំទៅរកការផលិតវ៉ាក់សាំងទេ ប៉ុន្តែវាអាចក្លាយទៅជាបុព្វបទ សម្រាប់ការស្វែងរកថ្នាំថ្មីក្នុងការព្យាបាលអ្នកជំងឺដែលឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីតែម្តង។ ថ្នាំប្រភេទនេះអាចត្រូវបានផ្សំឡើងយ៉ាងលឿនជាងផលិតវ៉ាក់សាំង ប៉ុន្តែត្រូវចំណាយថវិកាជាច្រើនដើម្បី ផលិតនិងពេលវេលាដើម្បីធ្វើតេស្តអស់រយៈពេលច្រើនខែទៀតផង។

គួរបញ្ជាក់ថា ការស្រាវជ្រាវរបស់ក្រុមនេះកំពុងត្រូវបានគេវាយតម្លៃខ្ពស់ដោយអ្នកជំនាញនិងអ្នកវិទ្យាសាស្ត្រដទៃទៀតដោយអាស្រ័យទៅលើប្រព័ន្ធអ៊ីនធឺណេត BioRxiv។ ក្រុមស្រាវជ្រាវរំពឹងថាការងាររបស់ពួកគេនឹងត្រូវបោះពុម្ពផ្សាយនៅក្នុងទស្សនាវត្តិវិទ្យាសាស្ត្រដ៏ល្បីៗ NATURE ផងដែរ ៕

(បកប្រែដោយ ហេងវុធ្ធី)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស