Trending now

ប្រទេសកូរ៉េខាងត្បូងខិតខំលើកកម្ពស់ RCEP ជាមួយបណ្តាប្រទេសអាស៊ាន

11:12 | 08/01/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - អាស៊ាននិងប្រទេសដៃគូសន្ទនារួមមានប្រទេស កូរ៉េខាងត្បួង ចិន ជប៉ុនអូស្រ្តាលី និង នូវែលសេឡង បានឈានដល់កិច្ចព្រមព្រៀងបញ្ឈប់ការចរចារ RCEP នៅខែវិច្ឆិកាឆ្នាំ ២០១៩ ។

ប្រទេសកូរ៉េខាងត្បូងខិតខំលើកកម្ពស់ RCEP ជាមួយបណ្តាប្រទេសអាស៊ាន។ (រូបថត៖​ asean.org)

នៅថ្ងៃទី ៧ ខែមករារដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងលោក Yoo Myung-hee បានឲ្យដឹងថាប្រទេសនេះនឹងខិតខំប្រឹងប្រែងចូលរួមចំណែកដល់ការបញ្ចប់កិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយនិងភាពជឿនលឿនក្នុងតំបន់ (RCEP) មុនដំណាច់ឆ្នាំ ២០២០ ដោយបង្កើតឡើងទំនាក់ទំនងជិតស្និទ្ធជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅពេលសេអ៊ូលព្យាយាមស្តារសកម្មភាពនាំចេញកំពុងខ្សោយ។

ទន្ទឹមនឹងការខិតខំទាំងនេះ យោងតាមក្រសួងពាណិជ្ជកម្មឧស្សាហកម្មនិងថាមពល អនុរដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េខាងត្បូងលោក Yeo Han-koo គ្រោងនឹងធ្វើទស្សនកិច្ចនៅទីស្នាក់ការអាស៊ាននៅប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី ៧ ខែកក្កដា ដើម្បីជួបអគ្គលេខាធិការ Lim Jock Hoi។

យោងតាមក្រសួងពាណិជ្ជកម្មឧស្សាហកម្មនិងថាមពលអនុរដ្ឋមន្រ្តីពាណិជ្ជកម្មកូរ៉េខាងត្បូង RCEP ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំមួយនឹងជួយប្រទេសដែលចូលរួមក្នុងកិច្ចព្រមព្រៀងជំនះអស្ថិរភាពពិភពលោកនិងការកើនឡើងនូវការគាំពារនិយមពាណិជ្ជកម្ម។

អាស៊ាននិងប្រទេសដៃគូសន្ទនារួមមានប្រទេស កូរ៉េខាងត្បូង ចិន ជប៉ុន អូស្ត្រាលី និង នូវែលសេឡង់ បានឈានដល់កិច្ចព្រមព្រៀងដើម្បីបញ្ចប់ការចរចារ RCEP នៅខែវិច្ឆិកាឆ្នាំ ២០១៩ ដោយមានគោលដៅបញ្ចប់កិច្ចព្រមព្រៀងនេះនៅឆ្នាំ ២០២០ ។

កិច្ចព្រមព្រៀងត្រូវបានឈានដល់បន្ទាប់ពីប្រទេសដែលចូលរួមបានចរចាគ្នាកាលពីឆ្នាំ ២០១៣ លើកិច្ចព្រមព្រៀងមួយដែលនឹងបង្កើតប្លុកសេដ្ឋកិច្ចដ៏ធំមួយដែលមានចំនួន ៥០% នៃប្រជាជនពិភពលោកនិងមួយភាគបីនៃផលិតផលក្នុងស្រុកសរុប (GDP) នៃពិភពលោក។

ទោះបីជាប្រទេសឥណ្ឌាបានប្រកាសដកខ្លួនចេញនៅនាទីចុងក្រោយក៏ដោយក៏ប្រទេសដែលចូលរួមក្នុង RCEP នៅតែខិតខំចុះហត្ថលេខាក្នុងឆ្នាំ ២០២០​ ។

តួលេខជំនួញនាំចេញរបស់កូរ៉េខាងត្បូងឈានដល់ ៥៤២,៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ ធ្លាក់ចុះ ១០.៣% បើប្រៀបធៀបនឹងឆ្នាំ ២០១៨។ នេះជាលើកដំបូង ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកដែលការនាំចេញរបស់កូរ៉េខាងត្បូងថយចុះក្នុងអត្រា ២ ខ្ទង់។

ទោះជាយ៉ាងណាដោយសារការខិតខំប្រឹងប្រែងរបស់កូរ៉េខាងត្បូងក្នុងការធ្វើពិពិធកម្មផលប័ត្រនាំចេញរបស់ខ្លួន បណ្តាប្រទេសអាស៊ីអាគ្នេយ៍មានចំនួនច្រើនជាង ២០% នៃតួលេខជំនួញ នាំចេញរបស់ប្រទេសនេះជាលើកដំបូងនៅឆ្នាំ ២០១៩ ដែលកើនឡើងពី ១៩,១% ក្នុងឆ្នាំ ២០១៨៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ