Trending now

ទាហានថៃម្នាក់ ដែលបាញ់សម្លាប់មនុស្ស ២៥នាក់ ត្រូវបានប៉ូលិសបាញ់សម្លាប់ហើយ!

13:32 | 09/02/2020 (ហេង វុធ្ធ)

ទាហានថៃម្នាក់ ដែលបានបាញ់សម្លាប់មនុស្ស២៥នាក់ ត្រូវបានកងកម្លាំងសន្តិសុខថៃ បាញ់សម្លាប់ហើយ នៅក្នុងផ្សារទំនើបមួយកន្លែង ក្នុងទីក្រុង Nakhon Ratchasima (Korat) នៅព្រឹកថ្ងៃអាទិត្យនេះ។ នេះបើតាមប៉ូលិសថៃ ដកស្រង់ការផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២០។

ទាហានម្នាក់ឈ្មោះ Jakraphanth Thomma ជាជនដៃដល់ដែលបាញ់ប្រហារយ៉ាងកម្រោលនៅទីក្រុង Nakhon Ratchasima (Korat)

ការបាញ់សម្លាប់ទាហានជាខ្មាន់កាំភ្លើងខាងលើ ធ្វើឡើង បន្ទាប់ពី មានហេតុការណ៍បាញ់ប្រហារដ៏សាហាវមួយ បានកើតឡើងនៅម៉ោងប្រមាណ ៣៖៣០នាទីរសៀល កាលពីថ្ងៃសៅរ៍ នៅពេលទាហានម្នាក់ឈ្មោះ Jakraphanth Thomma បាញ់សម្លាប់មេបញ្ជាការម្នាក់របស់ខ្លួនឯង និងមនុស្សពីរនាក់ផ្សេងទៀត នៅឯបន្ទាយទ័ព Surathampithak។ ក្រោយមកទៀត រូបគេបានលួចយកកាំភ្លើងម៉ាក M60 machine gun រត់គេចខ្លួនសំដៅទៅ រកផ្សារទំនើបមួយ នៅក្នុងទីក្រុង Nakhon Ratchasima (Korat) ហើយបានបើកការបាញ់ប្រហារលើហ្វូងមនុស្សដោយ បណ្ដាលឱ្យមានអ្នកស្លាប់២៥នាក់ និង៣១នាក់ទៀតរងរបួស។ អាជ្ញាធរថៃជឿថាចំនួនអ្នកស្លាប់អាចនឹងកើនឡើង ដោយសារមានមនុស្ស ជាច្រើន នាក់រងរបួសធ្ងន់ផងដែរ។

យ៉ាងណាក៏ដោយ មកទល់នឹងពេលនេះ មិនទាន់បញ្ជាក់លម្អិតពីមូលហេតុនៅពីក្រោយការបាញ់ប្រហារនេះ នៅឡើយទេ តែខ្មាន់កាំភ្លើង បាន បង្ហោះសារមួយចំនួននៅលើ Facebook ដែលមានខឹ្លមសារដូច្នេះថា៖ «ខ្ញុំពិតជានឿយហត់ណាស់...ខ្ញុំមិនអាចកម្រើកសូម្បីតែម្រាមដៃរបស់ខ្ញុំ។ តើ ខ្ញុំគួរតែចុះចាញ់មែនទេ? ...រកស៊ីមានបានដោយសារតែពុករលួយ និងកេងប្រវ័ញ្ចពីអ្នកដទៃ។ តើពួកគេគិតថាអាចយកលុយទាំងនោះទៅចាយ នៅឋានរកមែនឬទេ»

(ហេង វុធ្ធ)

(ប្រភពព័ត៌មាន: FreshNews)

(ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់