Trending now

ដំណើរការចរចារ RCEP បានឈានដល់ដំណាក់កាលចុងក្រោយហើយ

16:10 | 12/08/2020 (បកប្រែដោយឌីណា)

ដំណើរការចរចារកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) បានឈានដល់ដំណាក់កាលចុងក្រោយ- ដំណាក់កាលពិនិត្យឡើងវិញនិងបំពេញនីតិវិធីច្បាប់។

លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc (ទី ៨ ខាងស្តាំ) និងថ្នាក់ដឹកនាំបណ្តា​ប្រទេស​ជា​សមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ​ ក្នុងតំបន់ (RCEP) ថតរូបនៅឯកិច្ចប្រជុំកំពូល RCEP លើកទី ៣ នៅទីក្រុង​បាងកក ប្រទេសថៃ នាថ្ងៃទី ៤ ខែវិច្ឆិកាឆ្នាំ ២០១៩ ។ (រូបថត៖ AFP / VNA)

កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថា នឹងត្រូវចុះហត្ថលេខា នាពេលអនាគត​ឆាប់ៗនេះ សូម្បីតែគ្មានការចូលរួមពីឥណ្ឌាក៏ដោយ។

យោងតាមលោក Jerry Sambuaga អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​ឥណ្ឌូណេស៊ី​ដំណើរការនេះតម្រូវឱ្យអ្នកចរចាឥណ្ឌូនេស៊ីខិតខំធ្វើការ ដើម្បីការពារ​ផល​ប្រយោជន៍ជាតិ​ ពីព្រោះការពិនិត្យឡើងវិញនៃនីតិវិធីច្បាប់ជាដំណើរការសំខាន់ៗ​។

ប្រធានគណៈកម្មាធិការចរចា RCEP របស់អាស៊ាន ដែលជាប្រធាន​គណៈកម្មាធិការ​ចរចា​ពាណិជ្ជកម្ម RCEP ចំណុះក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក Iman Pambagyo បាននិយាយថា​ដោយ​ការបញ្ចប់ពាណិជ្ជកម្មសេដ្ឋកិច្ច​និង​កិច្ចពិភាក្សា​ពាណិជ្ជកម្ម សេដ្ឋកិច្ចនិងវិនិយោគ RCEP ប្រទេសឥណ្ឌូនេស៊ីមានឱកាស​ឆ្ពោះទៅកាន់​​ទីផ្សារកាន់តែទូលំទូលាយនិងលើកកម្ពស់ការប្រកួតប្រជែង។

ប៉ុន្តែប្រទេសឥណ្ឌូនេស៊ីក៏ត្រូវការកែលំអគុណភាពផលិតផល ម៉ាក ប្រព័ន្ធ ដឹកជញ្ជូន ប្រព័ន្ធទូទាត់។ ប្រទេសនេះ​ត្រូវការ​ផលិតទំនិញ​ដែលមាន​គុណភាព​ខ្ពស់​និងមានការប្រកួតប្រជែង​ ដើម្បី​ឈានចូលដល់​ទីផ្សារដ៏ធំ​នៃតំបន់​ដោយជោគជ័យ។

ទាក់ទងនឹងប្រទេសឥណ្ឌា លោក​ Iman Pambagyo មានប្រសាសន៍ថា​ការចូលរួមរបស់ប្រទេសនេះមានសារៈសំខាន់ណាស់ទាំងផ្នែកសេដ្ឋកិច្ច នយោបាយនិងសាមគ្គីភាពរបស់បណ្តាប្រទេសនៅអាស៊ី។ ប្រទេស​ឥណ្ឌាជា​ប្រទេស​ធំ ហើយដើរតួនាទីយ៉ាងសំខាន់នៅអាស៊ី។

ប្រទេសឥណ្ឌូណេស៊ីសង្ឃឹមថា ឥណ្ឌាក៏អាចចូលរួម​ ព្រោះ​បន្ទាប់ពី​កិច្ចព្រមព្រៀង​ត្រូវ​បានចុះហត្ថលេខារវាងប្រទេសជាសមាជិកទាំង ១៥ ប្រទេស ដែល​នៅតែ​បើកទ្វារចំហសម្រាប់ការចូលរួមរបស់ឥណ្ឌា។

ប្រទេសឥណ្ឌាបានសម្រេចចិត្តដកខ្លួនចេញពីដំណើរការចរចារ RCEP ដោយសារ​ភាពខុសគ្នាជាមួយប្រទេសផ្សេងៗជាពិសេសគឺប្រទេសចិន។ ទោះយ៉ាងណា​អាស៊ាននិងប្រទេសដែលចូលរួមក្នុង RCEP នៅតែ​ផ្តល់ជម្រើស​សម្រាប់​ការចូលរួម​នាពេលអនាគតរបស់ឥណ្ឌា ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស