Trending now

ឈីលីបានលុបចោល​សន្និសីទ​ APEC និង​ COP25 ដោយសារ​មានបាតុកម្ម

14:09 | 31/10/2019 (សរុបដោយវិច្ឆិកា)

លោក Pinera បាននិយាយប្រាប់ពួក​អ្នកកាសែតថា «នេះ​ជា​សេចក្តី​សម្រេច​ដ៏ពិបាក​មួយដែលផ្អែកលើ​គោលការណ៍​ប្រកប​ដោយ​គតិបណ្ឌិត​នៃ​សុភនិច្ឆ័យ»។

ប្រធានាធិបតីឈីលីលោក Sebastian Pinera។ (ប្រភព៖ AFP)

មន្ត្រី​សេតវិមានមានការភ្ញាក់ផ្អើល​នឹង​សេចក្តី​ប្រកា​សរបស់​ប្រទេសឈីលីថា ​ខ្លួនលុប​ចោល​សន្និសីទកំពូលពីរ ដោយមាន​រួមបញ្ចូល​សន្និសីទមួយ​ដែលលោកប្រធានាធិបតី​ Donald Trump មានកំណត់ចូលរួមនៅខែ​ក្រោយ​ដែលនៅ​ទី​នោះលោកគ្រោងជួបជាមួយ​ប្រធានាធិបតីចិន Xi Jinping និង​មេដឹកនាំ​ឯទៀតៗ។

ប្រធានាធិបតី Sebastian Pinera នៃប្រទេសឈីលីបានប្រកា​សកាលពី​ថ្ងៃ​ពុធ​ថា​ដោយសារ​មានបាតុកម្មប្រឆាំង​នឹង​រដ្ឋាភិបាល​តទៅ​ទៀត​នៅ​ក្នុងក្រុង Santiago ប្រទេសលោក​នឹងមិនធ្វើជា​ម្ចាស់ផ្ទះចាត់ចែង​សន្និសីទ​កំពូលនៃអង្គការកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ចក្នុង​ភូមិភាគអាស៊ីប៉ាស៊ីហ្វិកហៅ​កាត់ថា APEC ទេនៅ​ពាក់កណ្តាលខែ​វិច្ឆិកានិង​សន្និសីទកំពូលខាងធាតុអាកាស​ COP25 នៅដើមខែធ្នូទេ។

លោក Pinera បាននិយាយប្រាប់ពួក​អ្នកកាសែតថា «នេះ​ជា​សេចក្តី​សម្រេច​ដ៏ពិបាក​មួយដែលផ្អែកលើ​គោលការណ៍​ប្រកប​ដោយ​គតិបណ្ឌិត​នៃ​សុភនិច្ឆ័យ»។

លោក Pinera បានថ្លែង​បន្ថែមថាក្នុង​ឋានៈជា​ប្រធានាធិបតី លោក «ត្រូវតែ​ទុកក្រុមជនរួមជាតិ​របស់លោកនៅលើអ្វីៗទាំង​អស់»។

​លោក Pinera បានពន្យល់ថា ​កង្វល់​ចម្បងរបស់លោក គឺ​ធ្វើឱ្យមាន​ជាថ្មី​ឡើងវិញ​នូវរបៀបរៀបរយ​សាធារណៈ សុវត្ថិភាព​របស់ប្រជាពលរដ្ឋ​យើង​និង​សន្តិភាពសង្គម​ដោយ​ជំរុញ​របៀបវារៈសង្គម​ដើម្បី​ឆ្លើយតប​នឹង​ការទាមទារធំៗរបស់​ប្រជាពលរដ្ឋយើង។

​មន្ត្រី​សេតវិមានខ្លះ​បានដឹង​អំពី​ការលុបចោល​សន្និសីទ​កំពូល​ទាំង​នេះតាម​រយៈ​ tweets របស់ពួក​អ្នកកាសែត​។គេមិនបានដឹង​ទេថា​តើលោក Pinera បានប្រាប់ឱ្យ​លោក Trump ដឹង​ឬទេនៅមុនពេលលោក​និយាយទៅ​កាន់ពួក​អ្នកសារព័ត៌មាន៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស