Trending now

ចិនអំពាវនាវឲ្យអាមេរិក បញ្ឈប់ការប្រឆាំង នឹងសហគមន៍អន្តរជាតិ និងងាកទៅគាំទ្រ WHO វិញទើបជាទង្វើប្រកបដោយមនសិការ

11:11 | 25/04/2020

ប្រទេសចិននៅថ្ងៃសុក្រនេះ បានធ្វើការអំពាវនាវឲ្យសហរដ្ឋអាមេរិក បញ្ឈប់ការប្រឆាំងចំពោះសហគមន៍អន្តរជាតិតទៅទៀត និងងាកមកគាំទ្រអង្គការសុខភាពពិភពលោក (WHO) ក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកល COVID-19 ដើម្បីសង្គ្រោះអាយុជីវិតមនុស្ស។ នេះបើតាមការចេញផ្សាយដោយស៊ីនហួរ នាល្ងាចថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០។

ចិនអំពាវនាវឲ្យអាមេរិក បញ្ឈប់ការប្រឆាំង នឹងសហគមន៍អន្តរជាតិ និងងាកទៅគាំទ្រ WHO វិញទើបជាទង្វើប្រកបដោយមនសិការ

នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ហ្គេង ហ្ស័ង (Geng Shuang) បានលើកឡើងយ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកជឿថា ក្នុងនាមខ្លួនជាម្ចាស់ជំនួយធំជាងគេសម្រាប់អង្គការសុខភាពពិភពលោក (WHO) នោះគឺឲ្យអង្គការមួយនេះធ្វើតាមអ្វីដែលខ្លួនបញ្ជាបាន...»។

ស្ថិតនៅក្នុងស្ថានភាពពិភពលោកបែបនេះ ប្រទេសចិនអំពាវនាវឲ្យសហរដ្ឋអាមេរិក ចូលរួមគាំទ្រចំពោះកិច្ចការងារទាំងឡាយរបស់ WHO នោះទើបអាចឲ្យយើងទាំងអស់ សង្គ្រោះជីវិតមនុស្សបន្ថែមទៀត និងបញ្ឈប់ការរាតត្បាតនៃជំងឺសកល COVID-19 ហើយនេះជាការឯកភាពរបស់ប្រទេសភាគច្រើនបំផុត និងជាជម្រើសតាមបែបធម្មជាតិ សម្រាប់មនុស្សដែលមានមនសិការនៅក្នុងខ្លួន៕

(ប្រភពព័ត៌មាន: FreshNews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម