Trending now

ចិនប្រកាសថាការឆ្លងរាលដាលកម្រិតខ្ពស់នៃ COVID-19 ត្រូវបិទបញ្ចប់, ពេលនេះការព្យាបាលអ្នកជំងឺគឺជារឿងសំខាន់

06:45 | 13/03/2020

អ្នកនាំពាក្យគណៈកម្មការសុខាភិបាលចិនលោក មី ហ្វេង (Mi Feng) បាននិយាយថា ការរីករាលដាលក្នុងកម្រិតអតិបរមានៃជំងឺ COVID-19 ក្នុងប្រទេសចិនបានបិទបញ្ចប់ ខណៈអាជីវកម្មកាន់តែច្រើនឡើង នៅក្នុងខេត្តហ៊ូប៉ី (Hubei) ចាប់បើកទ្វារឡើងវិញ ហើយអាជ្ញាធរចាប់ផ្ដើមបន្ធូរការរឹតត្បិត លើវិធានការគ្រប់គ្រងជំងឺឆ្លងនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០។

ចិនប្រកាសថាការឆ្លងរាលដាលកម្រិតខ្ពស់នៃ COVID-19 ត្រូវបិទបញ្ចប់, ពេលនេះការព្យាបាលអ្នកជំងឺគឺជារឿងសំខាន់

លោក Mi Feng ធ្វើការកត់សម្គាល់ខាងលើ នាឱកាសធ្វើសន្និសីទសារព័ត៌មានមួយ នៅថ្ងៃព្រហស្បតិ៍នេះ។ លោក Mi បន្ថែមទៀតថា កាលពីថ្ងៃពុធករណីឆ្លងចំនួន ០៨នាក់តែប៉ុណ្ណោះត្រូវបានគេរាយការណ៍នៅទីក្រុងវូហាន នៃខេត្ត Hubei ដែលជាចំណុចកណ្ដាលនៃការផ្ទុះឡើងនៃវីរុសកូរ៉ូណា ហើយនេះគឺជាចំនួនករណី ឆ្លងទាបបំផុតជាលើកដំបូង ចាប់តាំងពីខែមករាមក។

បើតាមអ្នកនាំពាក្យខាងលើនេះដដែល ផ្អែកលើស្ថានភាពបច្ចុប្បន្ន អាជ្ញាធរចិននឹងផ្តោតជាសំខាន់លើការព្យាបាលអ្នកជំងឺ ជាមួយការសន្យាថា នឹងបន្ធូរបន្ថយដៃឡើយក្នុងកិច្ចខិតខំប្រឹងប្រែងបង្ការ និងគ្រប់គ្រង COVID-19 រហូតដល់ទទួលជោគជ័យទាំងស្រុងតែម្តង។

គួរជម្រាបថា ខណៈការឆ្លងនៅក្នុងប្រទេសចិន បានថមថយគួរឱ្យកត់សម្គាល់ តំបន់អឺរ៉ុប និងសហរដ្ឋអាមេរិកបែរជាប្រឈមមុខនឹង ការរីករាលដាលយ៉ាងឆាប់រហ័ស នៃវីរុសកូរ៉ូណាថ្មី ឬ COVID-19 នេះទៅវិញ។ ចំណែកឯអង្គការ WHO ក៏បានប្រកាសចាត់ទុក COVID-19 ជាជំងឺរាតត្បាតសកលផងដែរ ស្របពេលចំនួនឆ្លងនៅទូទាំងពិភពលោក មានច្រើនជាង ១១៨,០០០ករណី និង ៤,២៩១នាក់បានស្លាប់។

អាជ្ញាធរសុខាភិបាលចិន កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះបានរាយការណ៍ឲ្យដឹងថា ក្នុងរយៈពេលពេញមួយថ្ងៃពុធម្សិលមិញ មានអ្នកជំងឺ COVID-19 ចំនួន ១,៣១៨នាក់ បន្ថែមទៀតត្រូវបានគេអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេបានជាសះស្បើយស្ថាពរឡើងវិញ ខណៈចំនួនអ្នកឆ្លង និងស្លាប់ថ្មីៗធ្លាក់មកកម្រិតទាបបំផុត។

នៅក្នុងរបាយការណ៍ថ្មីចុងក្រោយ ដែលបានចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ គណៈកម្មការសុខាភិបាលចិនក៏បានឲ្យដឹងទៀតថា តួលេខសរុបនៃអ្នកដែលបានជាសះស្បើយឡើងវិញពីជំងឺ COVID-19 នៅទូទាំងប្រទេសចិនដីគោកបានកើនដល់ ៦២,៧៩៣នាក់ហើយ។ ចំនួនករណីសរុប នៃអ្នកដែលបានឆ្លងវីរុស COVID-19 ក៏បានកើនដល់ ៨០,៧៩៣ករណី ហើយក្នុងនោះអ្នកជំងឺ ៣,១៦៩ នាក់បានស្លាប់៕

(ប្រភពព័ត៌មាន: freshnewsasia)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស