Trending now

ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២០៖ មេដឹកនាំប្រទេសនានានៅលើពិភពលោកអបអរសាទរបេក្ខជនប្រធានាធិបតីលោក Joe Biden

10:41 | 09/11/2020

នាថ្ងៃទី ៧ ខែវិច្ឆិកា បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក បានរាយការណ៍ដំណាលគ្នាអំពីជ័យជម្នះរបស់បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ លោក ចូបៃដិន (Joe Biden) ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក មេដឹកនាំជាច្រើននៃបណ្តាប្រទេសនៅលើពិភព លោក បានអបអរសាទរភ្លាមៗដល់ដៃគូឈរឈ្មោះបោះឆ្នោតដែលទទួលបានជ័យជំនះផងដែរ។

បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ លោក ចូបៃដិន (Joe Biden) (រូបថត៖ VNA)

នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau គឺជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំពិភពលោកដំបូងគេ ដែលអបអរសាទរបេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ គឺលោកអនុប្រធានាធិបតី ចូបៃដិន។ នៅលើបណ្តាញសង្គម Twitter មេដឹកនាំកាណាដាបានសរសេរថា៖“ អបអរសាទរចំពោះលោក Joe Biden និងលោកស្រី Kamala Harris ។ ប្រទេសយើងទាំងពីរគឺជាមិត្ត ជាដៃគូ និងជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធនឹងគ្នា។ យើងមានទំនាក់ទំនងពិសេសនៅលើឆាកអន្តរជាតិ។ ខ្ញុំពិតជាទន្ទឹងរង់ចាំនូវទំនាក់ទំនងសហប្រតិបត្តិការនិងការកសាងទំនាក់ទំនងនោះជាមួយអ្នកទាំងពីរ។

បណ្តាប្រមុខរដ្ឋអឺរ៉ុប ក៏ដូចជាមេដឹកនាំសហភាពអឺរ៉ុបក៏បានអបអរសាទរលោក ចូបៃដិន ចំពោះការឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកលើកនេះ។ លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុបបានមានប្រសាសន៍ថា“ ចាប់ពីពេលនេះទៅសហភាពអឺរ៉ុបបានត្រៀមខ្លួនរួចជាស្រេចដើម្បីកសាងទំនាក់ទំនងភាពជាដៃគូអន្តរអាត្លង់ទិចដ៏រឹងមាំជាមួយប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក»។

រីឯប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រកាសថា“ ប្រជាជនអាមេរិកបានជ្រើសរើសប្រធានាធិបតីរបស់ពួកគេ សូមអបអរសាទរដល់លោក Joe Biden និងលោកស្រី Kamala Harris។ យើងមានការងារជាច្រើន ដែលត្រូវធ្វើ ដើម្បីដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ននេះ។ ” ។

ពីចក្រភពអង់គ្លេស នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ក្រៅពីអបអរសាទរលោក Joe Biden និងលោកស្រី Kamala Harris ក៏បានបញ្ជាក់ផងដែរ ថា“សហរដ្ឋអាមេរិកគឺជាសម្ព័ន្ធមិត្តសំខាន់បំផុតរបស់ចក្រភពអង់គ្លេស ហើយរដ្ឋាភិបាលអង់គ្លេសទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយរដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិកលើបញ្ហាអាទិភាពរួម ពោលគឺចាប់ពីការប្រែប្រួលអាកាសធាតុរហូតដល់ពាណិជ្ជកម្មនិងសន្តិសុខផងដែរ” ។

អធិការបតីអាឡឺម៉ង់ លោកស្រី Angela Merkel ដែលជាអ្នកមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ (Donald Trump) ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក៏បានអបអរសាទរដល់ លោក ចូ បៃដិន ដោយបញ្ជាក់ថា“ ចំណងមិត្តភាពអន្តរអាត្លង់ទិរវាងអាមេរិកនិងអាឡឺម៉ង់គឺ មិនអាចផ្លាស់ប្តូរបានទេ ដូច្នេះប្រសិនបើភាគីទាំងពីរមានបំណងចង់ដោះស្រាយឧបសគ្គធំៗនៃយុគសម័យបច្ចុប្បន្ននេះ” ។

ទន្ទឹមនឹងនេះដែរ កាលពីថ្ងៃទី ៨ ខែវិច្ឆិកា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បានអបអរសាទរដល់បេក្ខជនប្រធានាធិបតីអាមេរិក គឺលោកចូបៃដិន និងដៃគូឈរឈ្មោះបោះឆ្នោតគឺលោកស្រី Kamala Harris ដោយអះអាងពីទំនាក់ទំនងសម្ព័ន្ធភាពទ្វេភាគីដ៏រឹងមាំ លោក Moon Jae-in បានបង្ហាញនូវបំណងចង់បន្តសហារជាមួយរដ្ឋាភិបាលថ្មីនៅសហរដ្ឋអាមេរិក "ដើម្បីតម្លៃរួម" ព្រមទាំងលើកកម្ពស់និងបើកឱកាសសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីនាពេលអនាគតផងដែរ។

ចំណែករដ្ឋាភិបាលជប៉ុនវិញ ជប៉ុនបានបញ្ជាក់ពីសារសំខាន់នៃការកសាង“ ទំនាក់ទំនងនៃការទុកចិត្តគ្នា” រវាងលោកនាយករដ្ឋមន្រ្តី Suga និង លោក បៃដិន ដោយពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយទីក្រុងវ៉ាស៊ីនតោន លើបញ្ហាអន្តរជាតិ ដូចជាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១០ និងការទប់ទល់នឹងបញ្ហាការប្រែប្រួលអាកាសធាតុ ក៏ដូចជាបញ្ហាសន្តិសុខ រួមទាំងកម្មវិធីមីស៊ីលនុយក្លេអ៊ែររបស់កូរ៉េខាងជើងផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់