Trending now

ក្រុមផលិតថ្នាំ វ៉ាក់សាំងកូរ៉ូណាចិន ចាប់ផ្តើមសាកល្បង លើមនុស្ស នៅឥណ្ឌូនេស៊ី

16:29 | 12/08/2020 (បូកសរុបដោយឌីណា)

ក្រុមហ៊ុនថ្នាំវ៉ាក់សាំង កូវីដ១៩ចិន ឈ្មោះ Sinovac Biotech តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមធ្វើតេស្តសាកល្បង ថ្នាំវ៉ាក់សាំងដំណាក់ កាលចុងក្រោយ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដោយចងជាដៃគូជាមួយក្រុមហ៊ុន ឱសថរដ្ឋឥណ្ឌូនេស៊ី ឈ្មោះ PT Bio Farma។

ក្រុមផលិតថ្នាំ វ៉ាក់សាំងកូរ៉ូណាចិន ចាប់ផ្តើមសាកល្បង លើមនុស្ស នៅឥណ្ឌូនេស៊ី។ (រូបថត៖ dap.com.khmer)

យោងទៅតាមទីភ្នាក់ងារ សារព័ត៌មានតួកគី TRT World និងសារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងថា ដំណាក់កាលទី៣នៃការតេស្តសាកល្បងថ្នាំវ៉ាក់សាំង បានចាប់ផ្តើម នៅថ្ងៃអង្គារម្សិលមិញនេះ ហើយវាមានការចូលរួម ដោយអ្នកស្ម័គ្រចិត្តចំនួន ១.៦២០ នាក់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ។

សូមជម្រាបថា ក្រុមហ៊ុន Sinovac បានប្រកាសលម្អិតកាលពីថ្ងៃចន្ទ ដែលបានមកការសិក្សាក្នុងជំហានទី២ ឬដំណាក់កាលពាក់កណ្តាល ដោយបាននិយាយថា វ៉ាក់សាំងបានលេចជារូបរាងឡើង ដែលមានសុវត្ថិភាព និងបានបង្ហាញអំពីការឆ្លើយតប ទៅនឹងការបង្កើតឲ្យមានភាពសុំានឹងជំងឺ នៅក្នុងគោលបំណងជាច្រើនទៀត ។

បេក្ខភាពវ៉ាក់សាំង ត្រូវបានគេស្គាល់ឈ្មោះថា CoronaVac ក៏ត្រូវបានស្ថិតក្រោមការវិនិច្ឆ័យទ្រង់ទ្រាយធំចុងក្រោយ នៅក្នុងប្រទេសប្រេស៊ីល ហើយក្រុមហ៊ុន Sinovac រំពឹងថា នឹងធ្វើតេស្តនៅក្នុងប្រទេសបង់ក្លាដេស ទៀត ./.

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម