Trending now

កំពូលមហាសេដ្ឋីអាមេរិក Bill Gates លើកកម្ពស់តួនាទីរបស់ WHO ក្នុងវិបត្តិ Covid - 19

09:31 | 16/04/2020 (សរុបដោយវិច្ឆិកា)

លោក ប៊ីល ហ្គេត (Bill Gates) ដែលជាកំពូលមហាសេដ្ឋកិច្ចអាមេរិក បានចេញមុខអះអាងថា គ្មានអង្គការណាមួយ អាចមកជំនួស ឲ្យអង្គការសុខភាពពិភពលោក (WHO) បានទេ ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺរាតត្បាតសកល COVID-19 ខណៈពិភពលោកទាំងមូលនាពេលឥឡូវនេះ កំពុងត្រូវការអង្គការមួយនេះលើសពីពេលណាទាំងអស់។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន CGTN នារសៀលថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០។

មូលនិធិកំពូលមហាសេដ្ឋី Bill Gates បន្ថែមថវិកា១៥០លានដុល្លារ ដើម្បីជម្រុញការផលិតវ៉ាក់សាំងប្រឆាំង COVID-19 ក្រោយលោក ត្រាំ ផ្អាកជំនួយទៅ WHO។

លោក ប៊ីល ហ្គេត (Bill Gates) ដែលជាកំពូលមហាសេដ្ឋកិច្ចអាមេរិក បានចេញមុខអះអាងថា គ្មានអង្គការណាមួយ អាចមកជំនួស ឲ្យអង្គការសុខភាពពិភពលោក (WHO) បានទេ ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺរាតត្បាតសកល COVID-19 ខណៈពិភពលោកទាំងមូលនាពេលឥឡូវនេះ កំពុងត្រូវការអង្គការមួយនេះលើសពីពេលណាទាំងអស់។ នេះបើយោងតាមការចេញ ផ្សាយដោយសារព័ត៌មាន CGTN នារសៀលថ្ងៃពុធ ទី១៥ ខែមេសា ឆ្នាំ២០២០។

ការធ្វើការកត់សម្គាល់ខាងលើ ត្រូវបានធ្វើឡើងមិនយូរប៉ុន្មានឡើង បន្ទាប់ពីលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានប្រកាសជាសាធារណៈថា រដ្ឋាភិបាលរបស់លោក នឹងផ្អាកផ្តល់ជំនួយហិរញ្ញវត្ថុទៅឲ្យអង្គការសុខភាពពិភពលោក ដោយលោកបានលើកជាហេតុផលថា អង្គការអន្តរជាតិមួយនេះ មានចរិតកាន់ជើងប្រទេសចិន ក៏ដូចជាមិនអាចគ្រប់គ្រងស្ថានការណ៍ជំងឺ COVID-19 បានល្អ។

តាមរយៈសំណេរនៅលើគណនី Twitter ផ្លូវការរបស់ខ្លួន ស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះបានលើកឡើងយ៉ាងដូច្នេះថា «ការផ្អាកផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុទៅឲ្យអង្គការ WHO ក្នុងកំឡុងពេលដែលពិភពលោកទាំងមូលកំពុងប្រឈមមុខវិបត្តិសុខភាពបែបនេះ គឺពិតជាគ្រោះថ្នាក់ខ្លាំងបំផុត»

នាពេលថ្មីៗនេះ លោកស្រី មេលីនដា ហ្គេតស៍ (Melinda Gates) បានចេញមុខមកអះអាងថា ការផ្អាកផ្តល់ជំនួយថវិកាជូនដល់ អង្គការសុខភាពពិភពលោក (WHO) នៅចំពេលដែលពិភពលោកទាំងមូល កំពុងប្រឈមនឹងវិបត្តិសុខភាពដែលបង្កឡើងដោយជំងឺ COVID-19 បែបនេះ គឺជាទង្វើមួយដ៏គ្រោះថ្នាក់ និងមិនសមហេតុសមផលសោះឡើយ។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០។

ជុំវិញបញ្ហានេះ លោកស្រី ម៉ាលីនដា ដែលភរិយារបស់កំពូលមហាសេដ្ឋីអាមេរិក បៀល ហ្គេតស៍ និងជាសហស្ថាបនិក នៃមូលនិធិ បៀល និង មេលីនដា ហ្គេតស៍ (The Bill & Melinda Gates Foundation) បានប្រកាសថា នឹងបន្ថែមថវិកាចំនួន ១៥០លានដុល្លារបន្ថែមទៀតពីមូលនិធិរបស់ខ្លួន ដើម្បីជួយពន្លឿនដល់ការអភិវឌ្ឈវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ក៏ដូចជាចាត់វិធានការផ្នែកសុខាភិបាលសាធារណៈនានា នៅចំពោះមុខការរាតត្បាត នៃជំងឺដ៏កាចសាហាវមួយនេះ។

ជាមួយគ្នានេះលោកស្រី Melinda ក៏បានបង្ហាញពីភាពជឿជាក់ផងដែរថា «អង្គការសុខភាពពិភពលោក WHO គឺពិតជាអាចដោះស្រាយបញ្ហាជំងឺរាតត្បាតសកមួយល នេះបានជាក់ជាមិនខាន»

នៅក្នុងបទសម្ភាសន៍តាមរយៈខ្សែទូរស័ព្ទ លោក បៀល ហ្គេតស៍ (Bill Gates) ដែលជាសហស្ថាបនិកក្រុមហ៊ុន Microsoft ក៏បាបបង្ហាញចំណាប់អារម្មណ៍ ស្រដៀងគ្នានេះដែរជុំវិញបញ្ហានេះ ដោយលោកបានលើកឡើងយ៉ាងដូច្នេះថា «ការផ្អាកផ្តល់ជំនួយហិរញ្ញវត្ថុដល់ អង្គការសុខភាពពិភពលោក (WHO) នៅកំឡុងពេលពិភពលោកទាំងមូល កំពុងប្រឈមបញ្ហាសកលបែបនេះ គឺពិតជាគ្មានន័យអ្វីសោះឡើយ។ យើងត្រូវការសហការគ្នាជាធ្លុងមួយ ដើម្បីឆ្លើយតបនឹងបញ្ហានេះ ឲ្យបានទាន់ពេលវេលា»

គួរបញ្ជាក់ថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសជាសាធារណៈកាលពីថ្ងៃអង្គារសប្តាហ៍នេះថា រដ្ឋាភិបាលរបស់លោក នឹងផ្អាកផ្តល់ជំនួយថវិកាដល់ អង្គការសុខភាពពិភពលោក (WHO) ដោយលោកបានលើកជាហេតុផលថា អង្គការអន្តរជាតិមួយនេះបានបរាជ័យក្នុងការបំពេញការតព្វកិច្ចជាមូលដ្ឋានរបស់ខ្លួន នៅចំពោះជំងឺ COVID-19 ដែលនាំឲ្យជំងឺដ៏កាចសាហាវនេះ អាចសាយភាយពាសពេញសកលលោក៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ