Trending now

កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលសំដៅពន្លឿនការអភិវឌ្ឍថ្នាំនិងវ៉ាក់សាំងប្រឆាំង COVID-19

14:25 | 25/04/2020 (បូកសរុបដោយឌីណា)

អង្គការសុខភាពពិភពលោក (WHO) នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ បានប្រកាសចាប់ផ្តើមនូវ កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងទ្រង់ទ្រាយធំមួយ ដើម្បីពន្លឿនការអភិវឌ្ឍន៍ ការផលិត និងការចែកចាយឱសថក៏ដូចជាវ៉ាក់សាំង ប្រឆាំងជំងឺរាតត្បាតជាសកល COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០។

សហប្រតិបត្តិការអន្តរជាតិ ដើម្បីផលិតវ៉ាក់សាំងប្រឆាំង COVID-19។ (រូបថត៖ freshnews)

ការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការខាងលើ ត្រូវបានប្រកាសក្នុងកម្មវិធីមួយរៀបចំឡើងតាមប្រព័ន្ធវីដេអូ ដោយមានវត្តមាន អគ្គលេខាធិការរបស់ WHO ផ្ទាល់ គឺលោក Tedros Adhanom រួមជាមួយប្រធានាធិបតីបារាំង លោក Emmanuel Maron និងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen។ នាឱកាសនោះ លោក Tedros បានសង្កត់ធ្ងន់ដូច្នេះថា «ការប្តេជ្ញាចិត្តជារួមរបស់ពួកយើង គឺធានាឲ្យបានថាមនុស្សគ្រប់រូបនៅលើពិភពលោក នឹងទទួលបានមធ្យោបាយឆាប់រហ័ស តាមតែអាចធ្វើទៅបាន ដើម្បីយកឈ្នះលើ COVID-19»។

​មុននេះ ថ្នាំវ៉ាក់សាំង​​ប្រឆាំង​នឹង Covid-១៩ កំពុង​​ស្រាវជ្រាវនៅប្រទេស​ជាច្រើន ដូចជា អាមេរិក អាល្លឺម៉ង ចិន...បន្តែត្រូវសហប្រត្តិការ ដើម្បី ផលិតវ៉ាក់សាំងប្រឆាំង COVID-19 ឲ្យបានលឿនបំផុត./.

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់