Trending now

កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចស្ដីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)

09:13 | 13/11/2020

ក្នុងក្របខ័ណ្ឌនៃការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នាថ្ងៃទី១១ ខែវិចិ្ឆកា កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចស្ដីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ។

ទិដ្ឋភាពនៃសន្និសីទសារព័ត៌មានស្ដីពីកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា (រូបថត៖ congthuong.vn)

សូមរំលឹកថា ប្រទេសសមាជិកទាំងឡាយបានបញ្ជាក់លើគោលដៅចុះហត្ថលិខាលើកិច្ចព្រមព្រៀង RCEP នៅឆ្នាំ២០២០នេះ ដើម្បីជម្រុញប្រព័ន្ធពាណិជ្ជកម្មពហុភាគី សេរីភាវូបនីយកម្មពាណិជ្ជកម្ម និងការវិនិយោគ ហើយនេះក៏ជាការចូលរួមចំណែកក្នុងការស្ដារឡើងវិញក្រោយជំងឺរាតត្បាតក្នុងតំបន់ផងដែរ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពីកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានានៅថ្ងៃទី៩ ខែវិច្ឆិកា លោក Nguyen Quoc Dung អនុរដ្ឋមន្រ្តីការបរទេសវៀតណាម និងជាប្រធាន SOM ASEAN របស់វៀតណាមបានឲ្យដឹងថា គិតត្រឹមតែបច្ចុប្បន្ននេះ ការចរចាស្ដីពីកិច្ចព្រមព្រៀង RCEP បានបញ្ចប់រួចហើយ។ ប្រទេសទាំងឡាយកំពុងត្រៀមរៀបចំការចុះហត្ថលេខានៅថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខនេះ។

កិច្ចព្រមព្រៀង RCEP មានប្រទេសសមាជិកអាស៊ានទាំង ១០ និងប្រទេសដៃគូសំខាន់ចំនួន ៥ ដែលអាស៊ានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង RCEP នឹងបង្កើតទីផ្សារមួយដោយមានអតិថិជនប្រមាណ ៣.៥ ពាន់លាននាក់ និង GDP ប្រមាណ ៤៩,០០០ ពាន់លានដុល្លារអាមេរិក ស្មើនឹង ៣៩% នៃ GDP របស់ពិភពលោក៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ