Trending now

កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុ COP 25 បានបញ្ចប់ដោយលទ្ធផលទទួលបានមានកំហិត

07:59 | 16/12/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី ១៥ ធ្នូ (ថ្ងៃទី ១៥ ធ្នូម៉ោងនៅហាណូយ) កិច្ចប្រជុំកំពូលលើកទី ២៥ របស់ភាគីសមាជិកនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP 25) បានបញ្ចប់ដោយពុំទទួលបានការស្រុះចិត្តគំនិតគ្នា លើគោលដៅកាត់បន្ថយការបញ្ចេញកាបូនពិភពលោក។

ប្រតិភូចូលរួមកម្មវិធី COP25 នៅម៉ាឌ្រីត (រូបថតៈ Sky News)

បន្ទាប់ពីការចរចា អូសបន្លាយរយៈពេលយូរជាងការរំពឹងទុក នាថ្ងៃទី ១៥ ខែធ្នូ COP 25 នៅម៉ាឌ្រីត បានបញ្ចប់ដោយលទ្ធផលមានកំហិត ខណៈដែលភាគីទាំងពីរត្រឹមតែសម្រេចបានកិច្ចព្រមព្រៀងមានចរិតលក្ខណៈសម្របសម្រួលគ្នាលើខ្លឹមសារសំខាន់មួយចំនួនប៉ុណ្ណោះ ដើម្បីត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំបន្ទាប់នៅឆ្នាំក្រោយដែលនឹងកើតឡើងនៅឆ្នាំ ២០២០ នៅទីក្រុង Glasgow (នៃប្រទេសស្កុតឡេន)។

ការចរចារមិនសម្រាកហើយអូសបន្លាយបន្ថែម ៤០ ម៉ោងទៀត បានបញ្ចប់តាមរយៈការទទូចពីតំណាងប្រទេសសមាជិកជិត ២០០ ដោយជំរុញឱ្យកំណត់គោលដៅលម្អិតនិងមានមហិច្ឆតាជាងដើម្បីកាត់បន្ថយការរីកសាយភាយផ្ទះកញ្ចក់ ដែលត្រូវបានគេគិតថាជាមូលហេតុចម្បងនៃការប្រែប្រួលអាកាសធាតុនិងការឡើងកំដៅផែនដី។

ប្រតិភូក៏បានគាំទ្រការបង្កើនការគាំទ្រសម្រាប់ប្រទេសក្រីក្រនិងកំពុងអភិវឌ្ឍន៍ដែលងាយរងគ្រោះបំផុតពីការប្រែប្រួលអាកាសធាតុ។ តំណាងនានាក៏បានគាំទ្រការបង្កើនការជួយឧបត្ថម្ភសម្រាប់ប្រទេសក្រីក្រនិងកំពុងអភិវឌ្ឍន៍ ដែលងាយរងគ្រោះបំផុតពីការប្រែប្រួលអាកាសធាតុ។

លើសពីនេះទៅទៀត កិច្ចប្រជុំក៏បានអនុម័តលើសេចក្តីប្រកាសមួយដែលមានឈ្មោះថា “ពេលវេលានៃសកម្មភាពឈីលី - ម៉ាឌ្រីដ” ដែលជម្រុញឱ្យប្រទេសនានាពង្រឹងការប្តេជ្ញាចិត្តដែលមានស្រាប់ទាំងនេះ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនិច។ ឯកសារនេះ គួរតែត្រូវនឹងគោលដៅដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ២០១៥ គឺមិនអនុញ្ញាតឱ្យសីតុណ្ហភាពពិភពលោកកើនឡើងលើសពី ១,៥ អង្សាសេនៅចុងសតវត្សរ៍នេះនៅឡើយ។

យ៉ាងណាមិញ អ្នកសង្កេតការណ៍ដែលវាយតម្លៃថា ភាគីចរចាមិនបានប្រឹងប្រែងគ្រប់គ្រាន់ដើម្បីយកឈ្នះលើបញ្ហាសំខាន់និងចម្រូងចម្រាសមួយចំនួន ដែលជាអនាគតនៃទីផ្សារបំភាយកាបូនពិភពលោក។

យោងតាមសារព័ត៌មាន Associated Press និង DW (អាឡឺម៉ង់) ការមិនចុះសម្រុងគ្នានៅនាទីចុងក្រោយគឺទាក់ទងនឹងបញ្ហាដែលបានរៀបរាប់ខាងលើ បានធ្វើឱ្យកិច្ចប្រជុំ COP 25 នៅទីក្រុងម៉ាឌ្រីដបិទបញ្ចប់ដោយលទ្ធផលមានកំហិត ហើយការសម្រេចចិត្តសំខាន់ៗនឹងត្រូវត្រូវព្យាទៅកិច្ចប្រជុំកំពូលនាឆ្នាំ ២០២០ នៅទីក្រុង Glasgow៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ