Trending now

កងម៉ារីនអាមេរិក បង្កើនការទប់ទល់នឹងចិននៅលើសមុទ្រ

10:57 | 08/04/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - កាសែត Sankei បានឲ្យដឹងថា ថ្មីៗនេះ កងម៉ារីនអាមេរិក (USMC) បានរៀបចំផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញយ៉ាងទូលំទូលាយក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ដែលនឹងផ្តោតអាទិភាពលើការបញ្ឈប់សកម្មភាពអនុត្តរភាពរបស់ចិន នៅលើសមុទ្រខាងកើតនិងសមុទ្រចិនខាងកើត។

កងម៉ារីនអាមេរិក (ប្រភព៖ US NAVY)

នេះជាលើកដំបូងហើយដែល USMC បានកំណត់រចនាសម្ព័ន្ធក្របខ័ណ្ឌរបស់ខ្លួនឡើងវិញ។ កាសែត Sankei បានសរសេរថា យោងតាមផែនការថ្មីមួយដែលមានឈ្មោះថា Force Design 2030 (រៀបចំរចនាសម្ព័ន្ធកម្លាំងឡើងវិញ) ដែលបានប្រកាសដោយមេបញ្ជាការ USMC លោក David Berger នៅចុងខែមីនាឆ្នាំ ២០២០ កម្លាំងនេះនឹងមានការផ្លាស់ប្តូរខ្លាំងពីការផ្តល់អាទិភាពដល់ការប្រឆាំងភេរវកម្ម ទៅរារាំងចិនមិនឱ្យកាន់កាប់កោះមួយចំនួននៅសមុទ្រខាងកើតនិងសមុទ្រចិនខាងកើត។

ផ្អែកលើយុទ្ធសាស្ត្រការពារជាតិឆ្នាំ ២០១៨ ដែលប្រកាសដោយប្រធានាធិបតី Donald Trump នៅឆ្នាំ ២០១៨ USMC នឹងផ្លាស់ប្តូរការផ្តោតលើបេសកកម្មរ ពីការប្រយុទ្ធប្រឆាំងភេរវកម្មនៅដី ទៅផ្អែកលើការទប់ទល់នឹងការគំរាមកំហែងនានានៅក្នុងតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក គឺជាចិន និងរុស្ស៊ី ដែលត្រូវបានអាមេរិកចាត់ទុកជាដៃគូប្រកួតប្រជែងជាយុទ្ធសាស្ត្រ។ ជាពិសេសនៅក្នុងហានិភ័យនៃការពង្រីកដែនសមុទ្រពីប្រទេសចិន USMC នឹងត្រូវបានចាត់ទុកថាជាកម្លាំងឆ្ពោះទៅមុខនៃកងទ័ពជើងទឹក ហើយកងកម្លាំងទាំងពីរនឹងពង្រឹងការសម្របសម្រួល។

យោងតាមផែនការ Force Design 2030 ថា USMC នឹងធ្វើប្រតិបត្តិការប្រយុទ្ធនៅជុំវិញកោះ Senkaku (ដែលគេស្គាល់ថា Diaoyu) នៅជុំវិញកោះ Truong Sa (Spratly Islands) ដើម្បីអាចឈ្នះទម្រង់ប្រយុទ្ធ "តំបន់ប្រផេះ" ដែលប្រទេសចិនអនុវិត្តតាមរយៈប្រើប្រាស់នាវាប្រដាប់អាវុធដែលមានចំនួនច្រើនចុះចតនៅលើកោះឬក្លេងនាវាប្រដាប់អាវុធក្រោមគម្របនាវានេសាទ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន