Trending now

WHO៖ «អ្វីដែលសំខាន់បំផុតពេលនេះ គឺការស្វែងរកប្រភពដើមធម្មជាតិនៃ COVID-19 និងរបៀបចម្លងរបស់វាមកកាន់មនុស្ស»

16:03 | 02/05/2020 (បូកសរុបដោយឌីណា)

អង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃសុក្រសប្តាហ៍នេះ បានបញ្ជាក់សាជាថ្មីម្តងទៀតថា វីរុសកូរ៉ូណាដែលបង្កជាជំងឺផ្លូវដង្ហើមថ្មី COVID-19 គឺ «មានប្រភពដើមពីធម្មជាតិ» មិនមែនជាស្នាដៃមនុស្សបង្កើតឡើងនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០២ ខែឧសភា ឆ្នាំ២០២០។

លោក ម៉ៃខឺល រីយ៉ាន (Michael Ryan) ដែលជានាយកប្រតិបត្តិ កម្មវិធីសុខភាពបន្ទាន់របស់អង្គការ WHO។ (រូបថត៖ freshnews)

លោក ម៉ៃខឺល រីយ៉ាន (Michael Ryan) ដែលជានាយកប្រតិបត្តិ កម្មវិធីសុខភាពបន្ទាន់របស់អង្គការ WHO បានធ្វើការគូសបញ្ជាក់ខាងលើ នៅក្នុងសន្និសីទសារព័ត៌មានមួយ ចេញពីទីក្រុងហ្សឺណែវកាលពីម្សិលមិញនេះ។ នាឱកាសនោះ លោកបានលើកឡើងថា ក្រុមអ្នកវីទ្យាសាស្ត្រដែលកំពុងសិក្សា និងពិនិត្យមើលលំដាប់ថ្នាក់ហ្សែនរបស់វីរុសនេះ បានធានាម្តងហើយម្តងទៀតថា «វីរុសនេះគឺមានប្រភពដើម ចេញពីធម្មជាតិសុទ្ធសាត»។

វីរុសកូរ៉ូណាប្រភេទថ្មី (CoV) គឺជាវីរុសថ្មីនៃអម្បូរវីរុសកូរ៉ូណា។

ជំងឺដែលបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ ត្រូវបានគេរកឃើញដំបូងនៅក្នុងទីក្រុងវូហាន ប្រទេសចិន ដែលត្រូវបានគេដាក់ឈ្មោះថា ជំងឺវីរុសកូរ៉ូណាឆ្នាំ២០១៩ (កូវីដ១៩/COVID-19) ដែលពាក្យកាត់ “CO” តំណាងឱ្យពាក្យ corona (កូរ៉ូណា) “VI” តំណាងឱ្យពាក្យ virus (វីរុស) និង “D” តំណាងឱ្យពាក្យ disease (ជំងឺ)។ កាលពីមុន ជំងឺនេះត្រូវបានគេហៅឈ្មោះថា "វីរុសកូរ៉ូណាប្រភេទថ្មីឆ្នាំ២០១៩" ឬ "2019-nCoV"។​

វីរុស COVID-19 គឺជាវីរុសថ្មីមួយដែលមានទំនាក់ទំនងទៅនឹងអម្បូរនៃវីរុសដូចគ្នានឹងជម្ងឺរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ (SARS) និងប្រភេទជំងឺផ្តាសាយទូទៅមួយចំនួនទៀត។

ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ផងដែរថា អ្វីដែលសំខាន់បំផុតនៅពេលនេះ គឺជាការស្វែងរកប្រភពដើមនៃធម្មជាតិនោះថា តើជាអ្វីឲ្យពិតប្រាកដ ហើយតើវីរុសនេះ វាអាចឆ្លងទៅមនុស្សដោយរបៀបណា។ ជុំវិញរឿងនេះ លោក Ryan បានលើកឡើងថា «គោលបំណងនៃការយល់ដឹងទាំងនេះ គឺដើម្បីអាចឲ្យយើងដាក់ចេញនូវវិធានការចាំបាច់ណាមួយ ក្នុងការទប់ស្កាត់កុំឲ្យវាកើតឡើងសារជាថ្មីម្តងទៀត»./.

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស