Trending now

WHO បានប្រកាសថា ការរាតត្បាតអេបូឡា (Ebola) គឺជាបញ្ហាសុខាភិបាលជា បន្ទាន់នៅលើសកលលោក

23:37 | 18/07/2019 (ប្រភព៖ vovworld.vn)

នាថ្ងៃទី ១៧ ខែកក្កដា អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថាការរីករាលដាលរបស់ជំងឺអេបូឡា( Ebola) នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ គឺជាបញ្ហាសុខាភិបាលជាបន្ទាន់នៅលើសកលលោក។

Ebola នៅកុងហ្គោ ត្រូវបានចាត់ទុកជាជំងឺរាតត្បាតដ៏គ្រោះថ្នាក់ទី២ដល់ជីវិតមនុស្ស នៅលើពិភពលោក

សេចក្ដីប្រកាសនេះត្រូវបានធ្វើឡើង ដើម្បីកំចាត់វីរុសដ៏គ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ក្រោយរយៈពេលជិតជិតមួយឆ្នាំដែលជំងឺនេះបានរីករាលដាលនៅ ប្រទេសដែលធ្លាប់មានសង្គ្រាមជារ៉ាំរ៉ៃផងដែរ។ នាថ្ងៃទី ១៧ ខែកក្កដា របាយការណ៍របស់ អង្គការ WHO បានបង្ហាញថា មានស្ត្រីម្នាក់ដែលបានស្លាប់ដោយសារជំងឺអេបូឡានេះនៅប្រទេស

កុងហ្គោដែលមុននោះស្ត្រីរូបនេះធ្លាប់បានលក់ត្រីនៅផ្សារដែលមានមនុស្សច្រើននៅប្រទេសជិតខាង Uganda ហើយបន្ទាប់មកស្ត្រីនេះមានរោគសញ្ញានៃជំងឺនេះ។ នាបច្ចុប្បន្ននេះជំងឺ Ebola នៅកុងហ្គោ ត្រូវបានចាត់ទុកជាជំងឺរាតត្បាតដ៏គ្រោះថ្នាក់ទី២ដល់ជីវិតមនុស្ស នៅលើពិភពលោក ដែលមានមនុស្សយ៉ាងហោចណាស់ ១.៦៧៦ នាក់ត្រូវបានឆ្លងវីរុសចាប់ពីថ្ងៃទី ១ ខែសីហាឆ្នាំ២០១៨ ។ កាលពីមុននោះ ចាប់ពីឆ្នាំ ២០១៤ ដល់ ឆ្នាំ២០១៦ ជំងឺរាតត្បាតអេបូឡានៅអាហ្វ្រិកខាងលិច បានសម្លាប់មនុស្ស ចំនួន ១១,៣០០ នាក់៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ