Trending now

WHO៖ ប្រភេទវីរុសកូវីដ១៩ រកឃើញនៅទីក្រុងប៉េកាំង មានទំនាក់ទំនងជិតស្និទ ជាមួយប្រភេទវីរុសដែលបានរីករាលដាលនៅទ្វីបអឺរ៉ុប

11:10 | 21/06/2020 (បូកសរុបដោយឌីណា)

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំស្តីពីជំងឺកូវីដ ១៩ នៅក្នុងសប្ដាហ៍នេះ ដែលបើកធ្វើនៅអង្គការសុខភាពពិភពលោក អ្នកទទួលខុសត្រូវមានពាក់ព័ន្ធ នៃអង្គការសុខភាពពិភពលោក បានថ្លែងថាប្រភេទវីរុស កូវីដ១៩ ដែលបានរកឃើញ នៅក្រុងប៉េកាំង មានទំនាក់ទំនងជិតស្និទជាមួយនឹងប្រភេទវីរុសដែលបានរីក រាលដាលនៅទ្វីបអឺរ៉ុប ។

ការបាញ់ថ្នាំសម្លាប់មេរោគ នៅទីក្រុងប៉េកាំង។ (រូបថត៖ freshnewsasia)

លោក Michael Ryan អ្នកទទួលខុសត្រូវគម្រោងបន្ទាន់ផ្នែកសុខាភិបាល នៃអង្គការសុខភាពពិភពលោក បានថ្លែងថា ពេលបច្ចុប្បន្ន មានការរីករាលដាលនៃ វីរុសប្រភេទខុសគ្នា មិនតំណាងថាជំងឺឆ្លងមកពីទ្វីបអឺរ៉ុបនោះទេ តែវីរុសកូវីដ១៩ដែលបានរកឃើញនៅក្រុងប៉េកាំង លើកនេះ មានលទ្ធភាពនាំចូលពីតំបន់ក្រៅ ទីក្រុង ប៉េកាំង។

សូមរំលឹកថា ផ្សារ​ស៊ីនហ្វាឌី​ក្នុង​ក្រុង​ប៉េកាំង​ដែល​ជា​ផ្សារ​លក់ដុំ ពិសេស​បន្លែ និង​ផ្លែ​ឈើ​បាន​ជាប់​សង្ស័យ​ជា​ប្រភព​នៃ​ការ​ផ្ទុះ​ការ​ឆ្លង​រាលដាល​ថ្មី​នៃ​ជំងឺ​កូវីដ-១៩។ មេរោគ​មួយ​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​លើ​ជ្រុញ​សម្រាប់​កាត់​ត្រីសូម៉ុង​ដែល​នាំ​ចូល។ តែ​ព័ត៌មាន​ថ្មី​មួយ​ដែល​រដ្ឋអំណាច​ក្រុង​ប៉េកាំង​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដោយ​បាន​បញ្ជូន​ទៅ​ឲ្យ​អង្គការសុខភាព​ពិភពលោក និង​ក្រុម​អ្នកវិទ្យាសាស្រ្ត​បរទេស​នា​យប់​ថ្ងៃ​ព្រហស្បតិ៍​ឆ្លង​ចូល​ថ្ងៃ​សុក្រ ទី១៩ មិថុនា គឺ​ទាក់ទង​នឹង​ប្រភេទ​ហ្សែន​របស់​កូវីដ-១៩ ដែល​កំពុង​ចរាចរណ៍​ក្នុង​ក្រុង​ប៉េកាំង​ពេល​នេះ។

បច្ចុប្បន្ន រឿងដ៏សំខាន់គឺកំណត់ពេលវេលា និងខ្សែសង្វាក់រីករាលដាលនៃវីរុស អង្គការសុខភាពពិភពលោករីករាយមើលឃើញការស៊ើបអង្កេតយ៉ាងទូលំទូលាយ ដែលចាត់ចែងដោយទីក្រុងប៉េកាំង ដើម្បីធានាដល់ការស្វែងរកប្រភពនៃការរីករាលដាលនៃជំងឺឆ្លងជាចង្កោម៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស