Trending now

WEF បានពន្យាពេលរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ននៅទីក្រុង Davos ដោយសារតែការរីករាលដាលនៃជំងឺ COVID-19

18:30 | 27/08/2020 (បកប្រែដោយឌីណា)

យុគសម័យ - នៅថ្ងៃទី ២៦ ខែសីហា វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានសម្រេចចិត្តពន្យារពេលរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ២០២១ នៅទីក្រុង Davos (ប្រទេសស្វីស) រហូតដល់ដើមរដូវក្តៅ នាឆ្នាំ២០២១ ខាងមុខនេះ ដោយសារការរីករាលដាលនៃជំងឺ COVID-19។

វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ត្រូវបានពន្យារពេលដោយសារជំងឺ COVID-19 ។ (រូបថត៖ Medium)

ការពន្យាពេលរៀបចំកិច្ចប្រជុំនេះបានសម្រេចចិត្តដែលមិនងាយស្រួលទេចំពោះតម្រូវការរបស់ថ្នាក់ដឹកនាំពិភពលោកក្នុងការរួមគ្នា ដើម្បីបង្កើតផែនទីបង្ហាញផ្លូវនៃការសារវិញនិងរៀបចំ“ ការកែតម្រូវដ៏អស្ចារ្យ” ដើម្បីកែទម្រង់សេដ្ឋកិច្ចពិភពលោក បន្ទាប់ពីការរីករាលដាលនៃជំងឺ COVID-19។ ទោះយ៉ាងណាក៏ដោយ អ្នកជំនាញបាននិយាយថា កិច្ចប្រជុំនេះមិនអាចត្រូវបានធ្វើឡើងដោយសុវត្ថិភាព នៅខែមករា ឆ្នាំ២០២១ទេ។

ព័ត៌មានលំអិតទាក់ទងនឹងពេលវេលានិងទីស្ថាននៃកិច្ចប្រជុំប្រចាំឆ្នាំ WEF ឆ្នាំ ២០២១ នឹងត្រូវរៀបចំឡើងវិញ នៅពេលដែល WEF កំណត់គ្រប់លក្ខខណ្ឌទាំងអស់ ដើម្បីធានាបាននូវសុខភាពនិងសុវត្ថិភាពរបស់អ្នកចូលរួម។

មុននេះ នៅក្នុងខែមិថុនា WEF បានប្រកាសពីកិច្ចប្រជុំកំពូលនៅឆ្នាំ ២០២១ នៅទីក្រុង Davos នឹងប្រព្រឹត្តទៅតាមការគ្រោងទុក នៅខែមករាឆ្នាំ ២០២១ ហើយនឹងយកចិត្តទុកដាក់លើការកំណត់បញ្ហា​ក្នុងរយៈពេលវែងដែលរងផលប៉ះពាល់ ដោយការរីករាលដាលនៃជំងឺ COVID-19 . /.


(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ