Trending now

VUFO ផ្ញើរសារលិខិតចូលរួមរំលែកទុក្ខចំពោះការខូចខាតដែលបណ្តាលមកពីការរញ្ជួយដីនិងរលកយក្សស៊ូណាមិនៅប្រទេសឥណ្ឌូនេស៊ី

16:01 | 03/10/2018 (បកប្រែដោយស្រីពេជ្រ)

យុគសម័យ - ចំពោះមុខការខូចខាតយ៉ាងធ្ងន់ធ្ងរអំពីមនុស្សនិងទ្រព្យសម្បត្តិ ដែលបណ្តាលមកពីការរញ្ជួយដីនិងរលកយក្សស៊ូណាមិនៅប្រទេសឥណ្ឌូនេស៊ីសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម (VUFO) និងសមាគមមិត្តភាពឥណ្ឌូនេស៊ី (VIFA) បានផ្ញើរសារចូលរួមរំលែកទុក្ខដល់ស្ថានទូតឥណ្ឌូណេស៊ីនៅវៀតណាមនិងសមាគមមិត្តភាពឥណ្ឌូណេស៊ី - វៀតណាម។

ទិដ្ឋភាពនៅក្រុង Donggala ខេត្ត Sulawesi ប្រទេសឥណ្ឌូនេស៊ីបន្ទាប់ពីការរញ្ជួយដីនិងរលកយក្សស៊ូណាមិវាយប្រហារនៅថ្ងៃទី 28 ខែកញ្ញា។ រូបថត: Reuters

សារលិខិតមានខ្លឹមសារដូចតទៅ៖ “យើងខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំងដែលទទួលបានដំណឹងថា ការរញ្ជួយដីនិងរលកយក្សស៊ូណាមិដែលវាយប្រហារនៅលើកោះ Sulawesi នៃប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃសុក្រ (28/9/2018) បានបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជនក្នុងតំបន់។ VUFO និង VIFA សូមផ្ញើរនូវការចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតរបស់យើងខ្ញុំដល រដ្ឋាភិបាល ប្រជាជនឥណ្ឌូនេស៊ីនិងជាពិសេសសាច់ញាតិរបស់ជនរងគ្រោះ។ យើងខ្ញុំសង្ឃឹមថាក្រោមការដឹកនាំរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី ប្រជាពលរដ្ឋនៅតំបន់ដែលរងផលប៉ះពាល់នឹងជំនះពុះពារលើផលវិបាក នៃគ្រោះមហន្តរាយធម្មជាតិនិងស្ថេរភាពជីវិតរស់នៅនិងស្តារផលិតកម្មឡើងវិញយ៉ាងឆាប់ៗ”។

ក្នុងឱកាសនេះ សម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាមនិងសមាគមមិត្តភាពវៀតណាម-ឥណ្ឌូណេស៊ីសូមផ្ញើរសេចក្តីចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅបំផុតដល់ស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅវៀតណាមនិងសមាគមមិត្តភាពឥណ្ឌូណេស៊ី - វៀតណាមផងដែរ។

សូមគូសបញ្ជាក់ថា នាថ្ងៃទី២៨ខែកញ្ញា នៅកោះ Sulawesi ដែលជាកោះធំជាងគេទី ៣ របស់ប្រទេសឥណ្ឌូណេស៊ី រលកយក្សស៊ូណាមីបានវាយប្រហារបន្ទាប់ពីមានការរញ្ជួយដីកម្រិត 7,5 រិចទ័រ នៅលើកោះ ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ផ្ទះរាប់ពាន់ខ្នងត្រូវដួលរលំ លិចចេញ។ ចំនួនអ្នកស្លាប់ដោយសាររលកយក្សស៊ូណាមិនៅក្នុងប្រទេសឥណ្ឌូនេស៊ីបានកើនរាប់ពាន់នាក់៕

(បកប្រែដោយស្រីពេជ្រ)

(បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម