Trending now

G7 កាន់តែពិបាកស្វែងរកសំលេងរួម

22:30 | 28/08/2019 (ប្រភព៖ vovworld.vn)

ដូចនឹងការព្រួយបារម្ភរបស់ក្រុមអ្នកវិភាគថា កិច្ចប្រជុំកំពូលនៃក្រុមបណ្ដាប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខនៅលើពិភពលោក (G7) បានបិទបញ្ចប់នៅប្រទេសបារាំង (ថ្ងៃទី ២៦ ខែសីហា) ដោយមិនសូវទទួលបាន លទ្ធផលវិជ្ជមានណាមួយឡើយ។ ភាពខុសគ្នាអំពីទស្សនៈរវាងបណ្ដាប្រទេសជាសមាជិកក្នុងរបៀបវារៈពិភាក្សាសំខាន់ៗ បានធ្វើឱ្យកិច្ចប្រជុំនេះមិនទទួលបានកិច្ចព្រមព្រៀងជាវិជ្ជមានណាមួយឡើយ។ មិនត្រឹមតែប៉ុណ្ណោះ រាល់ការពិភាក្សាក្នុងកិច្ចប្រជុំនេះក៏បានសរឲ្យឃើញនូវភាពបែកបាក់គ្នាយ៉ាងស៊ីជម្រៅរវាងប្រទេសនានាផងដែរ។

ទិដ្ឋភាពនៃកិច្ចប្រជុំ G7 (រូបថត៖ vnanet.vn)

ដោយមានប្រធានបទសំខាន់គឺ ប្រឆាំងនឹងវិសមភាព រាល់ បញ្ហាក្តៅគគុករបស់ពិភពលោកត្រូវបាន ពិភាក្សានៅឯកិច្ចប្រជុំកំពូល G7 លើកនេះ ដូចជាអគ្គិភ័យដ៏ធ្ងន់ធ្ងរដែលកំពុងបំផ្លិចបំផ្លាញ“ សួត” នៃភពផែនដី គឺ ព្រៃអាម៉ាហ្សូន រហូតដល់ហានិភ័យនៃវិបត្តិសេដ្ឋកិច្ចសកល ដោយសារភាពតានតឹងខាងពាណិជ្ជកម្មរវាងអាមេរិកនិងចិន ពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់និងស្ថានភាពតានតឹងនៅឈូងសមុទ្រពែក្ស រហូតដល់ការតម្លើងពន្ធរបស់សម្ព័ន្ធក្រុមហ៊ុនធំៗផងដែរ។

ការបែកបាក់គ្នាយ៉ាងជ្រាលជ្រៅ

ក្រឡែកមើល លទ្ធផលជាក់ស្តែងនោះ G7 មិនបាននាំចេញដំណោះស្រាយណាមួយ សម្រាប់បញ្ហាប្រឆាំងអសមភាព បើទោះបីជានេះគឺជាខ្លឹមសារ អាទិភាពចំបងក្នុងឆ្នាំប្រធាន G7 របស់បារាំងក៏ដោយ។ ទីក្រុងប៉ារីសក៏មិនអាចចលនាឲ្យបណ្ដាប្រទេសអភិវឌ្ឍន៍ទទួលបន្ទុកជួយឧបត្ថម្ភដល់ប្រទេស
ក្ដីក្រឡើយ ជាពិសេសគឺបណ្ដាប្រទេសនៅតំបន់ Sahel នៃទ្វីបអាហ្វ្រិកដើម្បីដោះស្រាយនឹងបញ្ហាវិសមភាព។

ទោះបីជាប្រកាសគាំទ្រការប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃអាម៉ាហ្សូនក៏ដោយ ប៉ុន្តែបណ្ដាប្រទេស G7 មិនបាននាំចេញកិច្ចសន្យា កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់យ៉ាងម៉ឺងមាត់ ឡើយ។ គួរកត់សម្គាល់ថាប្រធានាធិបតីអាមេរិកលោក Donald Trump មិនបានចូលរួមការពិភាក្សាដ៏សំខាន់អំពីអាកាសធាតុឡើយ។

ទោះបីជារដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif ធ្វើដំណើរមកកាន់បារាំងដើម្បីជួបជាមួយក្រុមមន្រ្តីបារាំង និងទីប្រឹក្សាការទូត មកពីអាល្លឺម៉ង់ និងអង់គ្លេសនៅខាងក្រៅកិច្ចប្រជុំកំពូលក៏ដោយ ប៉ុន្តែ G7 ក៏មិនទទួលបានជោគជ័យក្នុងការកាត់បន្ថយភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ឡើយ ខណៈដែលថ្នាក់ដឹកនាំនៃក្រុមនេះមិនឯកភាពគ្នាលើផែនការធ្វើសកម្មភាពរួមស្ដីពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ឡើយ ព្រមទាំងគ្មានដំណោះស្រាយសម្រាប់ស្ថានភាពជាប់គាំងរវាងអាមេរិក និង EU ស្ដីពីវិធីទាក់ទងនឹងនឹងបញ្ហានេះផងដែរ។

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូល G7 ប្រធានាធិបតីអាមេរិក លោក Trump ត្រូវប្រឈមនឹងសម្ពាធពីថ្នាក់ដឹកនាំដទៃទៀត ស្ដីពីសង្គ្រាមពាណិជ្ជកម្មដែលកំពុងកើនឡើងជាមួយចិន។ខណៈដែលបណ្ដាប្រទេសបានលើកសំណើរ"បន្ធូរបន្ថយភាពតានតឹង" ជាមួយទីក្រុងប៉េកាំង ប៉ុន្តែភាគីអាមេរិកបានបង្ហោះសារថា ម្ចាស់សេតវិមានសោកស្តាយដោយមិនបានតម្លើងពន្ធខ្ពស់ជាងទៀតទៅលើទំនិញនាំចូលពីចិន។

ចំណុចភ្លឺដ៏កម្រ

ការខ្វែងគំនិតគ្នាបានគ្របដណ្ដប់មកលើកិច្ចប្រជុំកំពូល G7 ឆ្នាំនេះ ប៉ុន្តែនៅតែមានក្ដីសង្ឃឹមផងដែរ។ បញ្ចប់កិច្ចប្រជុំនេះ ថ្នាក់ដឹកនាំ G7 បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយ ដោយបង្ហាញការស្រុះចិត្តគំនិតគ្នាយ៉ាងកម្រអំពីការបើកប្រាក់ចំនួន ២០ លាន ដុល្លារយ៉ាងឆាប់រហ័ស ដើម្បីជួយពន្លត់ភ្លើងឆេះព្រៃអាម៉ាហ្សូន ក៏ដូចជាឯកភាពគ្នាលើផែនការផ្ដល់ជំនួយក្នុងការដាំដុះព្រៃថ្នាក់អង្គការសហប្រជាជាតិ។

ស្ដីពី ស្ថានភាពអ៊ុយក្រែននោះ G7 បានគាំទ្របារាំងនិងអាល្លឺម៉ង់ក្នុងការរៀបចំកិច្ចប្រជុំកំពូល ៤ ចតុភាគី Normandy នាពេលខាងមុខ "ដើម្បីទទួលបានលទ្ធផលជាក់ស្តែង" ។ នៅក្នុងវិស័យសេដ្ឋកិច្ច G7 គាំទ្រ“ពាណិជ្ជកម្មសកលបើកចំហ និងស្ថិរភាពនៃខឿនសេដ្ឋកិច្ចពិភពលោក។ ក្រៅពីនេះ បណ្ដាកិច្ចពិភាក្សាទ្វេភាគីក៏បានជួយបន្ធូរស្រាលភាពតានតឹងផ្ទៃក្នុង G7 ផងដែរ។

នាបច្ចុប្បន្ននេះ G7 លែងមានឥទ្ធិពលគ្រប់គ្រាន់ដើម្បីធ្វើជាតំណាងដ៏ល្អបំផុតក្នុងការធ្វើជាគំរូនៃវិបុលភាព និងការការគ្រប់គ្រងភាពជឿនលឿនទៀតឡើយ។ តាមរយៈកិច្ចប្រជុំ G7 លើកនេះ បានសរឲ្យឃើញថា G7 កំពុងពិបាកក្នុងការស្វែងរកសម្លេងរួមក្នុងរាល់បញ្ហាសកលនាបច្ចុប្បន្ននេះផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់