Trending now

Audi រង​ការ​ស៊ើប​អង្កេត​ពី​អាជ្ញាធរ​អាល្លឺម៉ង់

09:21 | 06/06/2017

ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រណីត Audi កាលពី​ថ្ងៃ​សុក្រ​បាន​យល់​ឃើញ​ថា​ក្រុមហ៊ុន​ខ្លួន​បាន​ធ្លាក់​ចូល​ក្នុង​រឿង​អាស្រូវ​នៃ​ការ​បន្លំ​ការ​បញ្ចេញ​កាបូន​នៅ​ទូទាំង​ពិភពលោក​ដែល​បាន​ធ្វើឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ក្រុមហ៊ុន​មេ​របស់​ខ្លួន​ឈ្មោះ Volkswagen បន្ទាប់ពី​ក្រុម​រដ្ឋអាជ្ញា​អាល្លឺម៉ង់​បាន​ឲ្យ​ដឹង​ថា​ពួកគេ​កំពុង​ស៊ើបអង្កេត​ថា​តើ​ម៉ូ​ដែល​រថយន្ត​មួយ​ចំនួន​ក្នុង​ចំណោម​រថយន្ត​ប្រណីត​របស់​ក្រុមហ៊ុន Audi អាច​នឹង​មាន​ទាក់ទង​នឹង​រឿង​អាស្រូវ​នេះ​ដែរ​ឬ​ទេ​នៅ​ប្រទេស​អាល្លឺម៉ង់​?

ក្រុម​រដ្ឋអាជ្ញា​បាន​និង​កំពុង​ស៊ើបអង្កេត​រួច​ទៅ​ហើយ​ពី​ការ​បន្លំ​ការ​ធ្វើ​តេស្ត​បញ្ចេញ​កាបូន​របស់​រថយន្ត​ប្រើប្រាស់​ប្រេង​ម៉ាស៊ូត​ដែល​អាច​កើត​មាន​ឡើង​របស់​ក្រុមហ៊ុន Audi នៅ​សហរដ្ឋ​អាមេរិក​។

ប៉ុន្តែ​រដ្ឋអាជ្ញា​ទាំង​នោះ​បាន​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា​ពួកគេ​នឹង​បន្ត​ការ​ស៊ើបអង្កេត​របស់​ខ្លួន​ដល់​ប្រទេស​ដែល​ផលិត​រថយន្ត​នេះ​ផ្ទាល់​ពោល​គឺ​រយៈពេល​មួយ​ថ្ងៃ​បន្ទាប់ពី​ក្រុមហ៊ុន Audi បាន​ប្រកាស​ពី​ការ​ប្រមូល​យក​រថយន្ត​ម៉ូដែល A7 និង​ម៉ូដែល A8 របស់​ខ្លួន​នៅ​ទូទាំង​តំបន់​អឺរ៉ុប​មក​វិញ​។

អ្នក​នាំ​ពាក្យ​ឲ្យ​ក្រុម​រដ្ឋអាជ្ញា​នៅ​ទីក្រុង​មុយនិច​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អាល្លឺម៉ង់​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា​៖ «​យើង​បាន​បង្កើន​ការ​ស៊ើប​អង្កេត​របស់​យើង​ចំពោះ​ការ​លក់​រថយន្ត​ម៉ាក Audi នេះ​រហូត​ដល់ ២៤០០០ គ្រឿង​ដែល​បាន​ដាក់​លក់​នៅ​ប្រទេស​អាល្លឺម៉ង់ និង​នៅ​តំបន់​អឺរ៉ុប​ដែល​ប្រើប្រាស់​ឧបករណ៍​បន្លំ​ការ​ធ្វើ​តេស្ត​បញ្ចេញ​កាបូន​ខុស​ច្បាប់​»​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ក្រុមហ៊ុន Audi បាន​ឲ្យ​ដឹង​ថា​ខ្លួន​កំពុង​ប្រមូល​មក​វិញ​នូវ​រថយន្ត​ដើរ​ដោយ​ថាមពល​ប្រេង​ម៉ាស៊ូត​ម៉ូដែល A7 និង​ម៉ូដែល A8 ចំនួន ២៤ ០០០ ​គ្រឿង​រួម​ទាំង​រថយន្ត​ចំនួន ១៤ ០០០ ​គ្រឿង​នៅ​ប្រទេស​អាល្លឺម៉ង​ផង​ដែរ បន្ទាប់ពី​ក្រុមហ៊ុន​បាន​រក​ឃើញ «​បញ្ហា​មិន​ប្រក្រតី​» នៃ​កម្រិត​បញ្ចេញ​នីត្រូហ្ស៊ែន​អុកស៊ីត (NOx) របស់​រថយន្ត​ទាំង​នោះ​។

NOx ជា​ឧស្ម័ន​បង្ក​គ្រោះថ្នាក់​ដែល​នឹង​ចូលរួម​ចំណែក​បង្កើត​ឲ្យ​មាន​ផ្សែង​ខ្មៅ និង​លម្អង​ផ្សែង​ចេញ​ពី​រថយន្ត​។

បន្ទាប់ពី​ការ​វាយ​តម្លៃ​មួយ​ក្រុមហ៊ុន Audi បាន​ឲ្យ​ដឹង​ថា​កម្រិត​ឧស្ម័ន​ដែល​ត្រូវ​បាន​បញ្ចេញ​ដោយ​រថយន្ត​ប៉ុន្មាន​ម៉ូដែល​ដែល​បាន​រង​ផលប៉ះពាល់​នៅ​ប្រទេស​អាល្លឺម៉ង់ «​បាន​កើនឡើង​ខ្ពស់​ជាង​កម្រិត​អនុគ្រោះ​ពី ២០ ​ទៅ ១០០ ​ភាគរយ​នៅក្នុង​ស្ថានភាព​ជាក់លាក់​មួយ​ចំនួន​»​។

រឿង​អាស្រូវ​បន្លំ​ការ​បញ្ចេញ​កាបូន​ដែល​ហៅថា «Dieselgate» បាន​ផ្ទុះ​ឡើង​កាលពី​ខែ​កញ្ញា ឆ្នាំ​ ២០១៥ នៅ​ពេល​ដែល​ក្រុមហ៊ុន Volkswagen បាន​បង្ខំ​ចិត្ត​សារភាព​ថា​ក្រុមហ៊ុន​របស់​ខ្លួន​បាន​បំពាក់ «​ឧបករណ៍​បន្លំ​ការ​បញ្ចេញ​កាបូន​» ពោល​គឺជា​សូហ្វវែរ​ទំនើប​ដែល​ត្រូវ​បាន​បង្កើតឡើង​ដើម្បី​បន្លំ​ការ​ធ្វើ​តេស្ត​បញ្ចេញ​កាបូន​នៅ​ក្នុង​ម៉ាស៊ីន​រថយន្ត​ប្រើប្រាស់​ប្រេង​ម៉ាស៊ូត​ចំនួន ១១ ​លាន​គ្រឿង​នៅ​ទូទាំង​ពិភពលោក​។

អ្នក​នាំពាក្យ​របស់​ក្រុម​រដ្ឋអាជ្ញា​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា​រហូត​មក​ដល់​ពេល​នេះ​នៅ​ពុំ​មាន​ភ័ស្តុតាង​ទាក់ទង​នឹង​មន្ត្រី​ប្រតិបត្តិ​បច្ចុប្បន្ន ឬ​អតីត​មន្ត្រី​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​នេះ​ចំពោះ​ការ​បន្លំ​នេះ​ទេ​។

អ្នក​នាំពាក្យ​របស់​ក្រុមហ៊ុន Audi បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP កាលពី​ថ្ងៃ​សុក្រ​ថា​៖ «​យើង​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុម​រដ្ឋអាជ្ញា​នៅ​ក្រុង​មុយនិច​អស់​រយៈពេល​ជាច្រើន​ខែ​ដើម្បី​គាំទ្រ​ការ​ស៊ើប​អង្កេត​នេះ​»៕ BP

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ