Trending now

បើកការិយាល័យតុលាការអាជ្ញាកណ្តាលអចិន្រ្តៃយ៍នៅប្រទេសសិង្ហបុរី

20:04 | 20/11/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ការបើកការិយាល័យ PCA ជាផ្លូវការនៅប្រទេសសិង្ហបុរីធ្វើឱ្យភាគីមានជម្លោះក្នុងតំបន់មានភាពងាយស្រួលសម្រាប់ ក្នុងការទទួលបានសកម្មភាពនិងមុខងាររបស់ការិយាល័យនេះ។

អគារ Maxwell Chambers Suites។ (ប្រភព៖​ todayonline)

យោងតាមអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅប្រទេសសឹង្ហបូរីនៅថ្ងៃទី ១៩ ខែវិច្ឆិកា រដ្ឋលេខាធិការជាន់ខ្ពស់ស្តីពីច្បាប់នៃសិង្ហបុរីលោក Edwin Tong បាននិយាយថាការិយាល័យរបស់តុលាការអចិន្រ្តៃយ៍ (PCA) នៅអគារ Maxwell Chambers Suites នៅប្រទេសសឹង្ហបូរី បានបើកនិងដាក់ឱ្យដំណើរការជាផ្លូវការ។

ចាប់ពីការបង្កើតការិយាល័យ (ក្នុងឆ្នាំ ២០១៨) រហូតដល់ការបង្កើតការិយាល័យតំណាងជាផ្លូវការនៅប្រទេសសិង្ហបុរី PCA បានទទួលនិងដោះស្រាយពាក្យបណ្តឹងចំនួន ២៦ ដោយបានបញ្ចប់សវនាការចំនួន ៥ លើក។

យោងតាមអគ្គលេខាធិការ PCA លោក Hugo H. Siblesz បានឱ្យដឹងថា ការបើកការិយាល័យផ្លូវការរបស់ PCA នៅក្នុងប្រទេសសិង្ហបុរីធ្វើធ្វើឱ្យភាគីមានជម្លោះក្នុងតំបន់មានភាពងាយស្រួលសម្រាប់ ក្នុងការទទួលបានសកម្មភាពនិងមុខងាររបស់ការិយាល័យច្បាប់នេះ។

ក្រៅពីនេះនៅក្នុងពិធីបើកការិយាល័យ PCA នៅសិង្ហបុរី លោក Edwin Tong បានមានប្រសាសន៍ថាប្រទេសចំនួន ៥ ទៀតរួមមាន អាមេនី ឆាដ អេក្វាឌ័រ ហ្គាបុង និងហ្គីណេប៊ីសៅ បានចូលរួមអនុសញ្ញាសិង្ហបុរីស្តីពីការសម្រុះសម្រួល។

អនុសញ្ញាសិង្ហបុរីស្តីពីការសំរបសំរួល (ចុះហត្ថលេខាដោយប្រទេសចំនួន ៤៦ ក្នុងខែសីហាឆ្នាំ ២០១៩ នៅប្រទេសសិង្ហបុរី) ដែលមានគោលបំណងជំរុញការប្រើប្រាស់ការសម្របសម្រួលក្នុងការដោះស្រាយជំលោះពាណិជ្ជកម្មឆ្លងកាត់ព្រំដែន - ក៏មានពាក់ព័ន្ធយ៉ាងជិតស្និទទៅនឹងសកម្មភាពនិងមុខងាររបស់ PCA ដែលគាំទ្រដល់ការប្រើប្រាស់សំរបសំរួលនិងការព្យាបាលជំលោះ។

យោងតាមលោក Edwin Tong ក្រសួងយុត្តិធម៌សិង្ហបុរីនឹងរៀបចំសិក្ខាសាលាអនុសញ្ញាសិង្ហបុរីស្តីពីការសម្របសម្រួលនៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២០ ។

អនុសញ្ញាសិង្ហបុរីស្តីពីការសម្របសម្រួលមិនត្រឹមតែជារបត់មួយនៃការសម្របសម្រួលពាណិជ្ជកម្មអន្តរជាតិប៉ុណ្ណោះទេប៉ុន្តែក៏ជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការពហុភាគីនិងពាណិជ្ជកម្មអន្តរជាតិផងដែរ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់