Trending now

ប៊្រុយណេចេញសេចក្តីថ្លែងការណ៍ស្តីពីបញ្ហាសមុទ្រខាងកើត

15:06 | 23/07/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ក្រសួងការបរទេសប៊្រុយណេបានចេញសេចក្តីថ្លែងការណ៍មួយស្តីពីបញ្ហាសមុទ្រខាងកើតដែលបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការថែរក្សាសន្តិភាពស្ថិរភាពនិងវិបុលភាពនៅក្នុងតំបន់។

ព្រុយណេចេញសេចក្តីថ្លែងការណ៍ស្តីពីបញ្ហាសមុទ្រខាងកើត។

ប៊្រុយណេបានបញ្ជាក់ជាថ្មីនូវ «វិធីចូលក្តាប់ពីរជំហាន» ដើម្បីដោះស្រាយបញ្ហាសមុទ្រខាងកើតដែលលើកឡើងថាបញ្ហាជាក់លាក់ត្រូវដោះស្រាយដោយ «ទ្វេភាគី» រវាងប្រទេស «ពាក់ព័ន្ធដោយផ្ទាល់» តាមរយៈការសន្ទនានិងការពិគ្រោះយោបល់សន្តិភាព។

សេចក្តីប្រកាសរបស់ប្រ៊ុយណេបញ្ជាក់ថាការចរចាទាំងនេះគួរតែផ្អែកលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និងគោលការណ៍ច្បាប់អន្តរជាតិ។ លើសពីនេះប្រទេសទាំងអស់ដែលពាក់ព័ន្ធគួរតែលើកកម្ពស់បរិយាកាសស្ងប់ស្ងាត់សន្តិភាពនិងអំណោយផលបង្កើតការជឿទុកចិត្តនិងពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមកនៅក្នុងតំបន់។

ប្រទេសប្រ៊ុយណេក៏បានសង្កត់ធ្ងន់លើសារសំខាន់នៃការបញ្ចប់ក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC) ប្រកបដោយប្រសិទ្ធភាព និងបានសន្យាបន្តចូលរួមជាមួយប្រទេសទាំងអស់និងចូលរួមវិភាគទានផ្នែកមួយនៃការថែរក្សាសន្តិភាពនិងស្ថេរភាពក្នុងតំបន់៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់