Trending now

ប្រព័​ន្ធ​ការ​ពា​រដែន​អាកាស​អារ៉ាប៊ីសាអ៊ូឌីត ​​​ចាប់បាន​ដ្រូន​របស់ក្រុមឧទ្ទាមយេម៉ែន

12:51 | 27/06/2019 (យោងតាម freshnewsasia.com)

ក្រុមចម្រុះ​យោ​ធា​ដឹកនាំ​ដោយ​ក្រុងរីយ៉ា​ដ​ បាននិយាយ​ថា ប្រព័​ន្ធ​ការ​ពា​រដែន​អាកាស​អារ៉ាប៊ី សាអ៊ូឌីត ​​​ចាប់បាន​ដ្រូន​មួយគ្រឿង​​របស់ក្រុមឧទ្ទាមយេម៉ែន​​ ដោយ​បានយក​​​តំបន់​លំនៅដ្ឋានមួយនៅភាគខាង​ត្បូង​នៃព្រះជា​ណា​ចក្រនេះកាលពីថ្ងៃអង្គា​រ ខណៈដែលកង​ជីវពល​មានទំនាក់ទំនង​ជាមួយ​អុីរ៉ង់​​បានបង្កើ​ន​ការវាយប្រ​ហារ​ឆ្លង​ព្រំដែន។​​

ច្រក​ចូល​ព្រលានយន្តហោះ​ Abha ជាទីដែល​​រងការវាយប្រហារ​មីស៊ីល​រប​ស់ក្រុមឧទ្ទាម​ហ៊ូធីកាលពីថ្ងៃទី ១២ ខែ​ មិថុនា។ AFP

អ្នក​នាំ​ពាក្យ​ក្រុម​ចម្រុះ​បាន​និយាយ​ថា ដ្រូន​នោះ ​បាន​យក​តំបន់​មាន​ប្រជា​ជន​ច្រើន​នៅ​ក្នុង​ក្រុង​ Khamis Mushait ​ដែល​មាន​មូល​ដ្ឋាន​ទ័ព​អាកាស​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ជា​កន្លែង​ឈរ​ជើង​មួយ​សម្រាប់​យុទ្ធនា​ការ​វាយ​ប្រហារ​របស់​ក្រុម​ចម្រុះ​នៅ​ក្នុង​ប្រទេស​យេ​ម៉ែន​។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ប្រព័ន្ធ​ផ្សាយ​អារ៉ាប៊ី​ សាអ៊ូឌីត​នោះ លោក​មិន​បាន​រាយ​ការណ៍​អំពី​ការ​ខូត​ខាត​ឬ​មាន​អ្នក​ស្លាប់​​ ​ឬរង​របួស​ទេ​។
​​
ក្រុម​ឧទ្ទាម ហ៊ូធី ​បាន​អះ​អាង​ថា​ ការ​វាយប្រហារ​ដោយ​ប្រើ​ដ្រូន​ទៅ​លើ​អគារ​ទុក​យន្ត​ហោះ​និង​ទីតាំង​ឈរ​ជើង​របស់​យោ​ធា​នៅ​ព្រលាន​យន្ត​ហោះ​ ​២​ នៅ​ក្នុង​ក្រុង​ Abha​ និង​ក្រុង​ Jizan៕

(យោងតាម freshnewsasia.com)

(យោងតាម freshnewsasia.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ