Trending now

ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់: RCEP មានសារៈសំខាន់យ៉ាងខ្លាំងចំពោះសមាហរណកម្មសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក

12:03 | 16/11/2020

RCEP ត្រូវចុះហត្ថលេខានៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ របស់មេដឹកនាំ RCEP នៅថ្ងៃទី ១៥ ខែវិច្ឆិកា។

ទិដ្ឋភាពនៃកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ច RCEP លើកទី ៨ ចេញផ្សាយពីទីក្រុងហាណូយ នាថ្ងៃទី ២៧ ខែសីហា

គេហទំព័រសារព័ត៌មាន អាល្លឺម៉ង់ដែលបានចុះផ្សាយអត្ថបទជាច្រើន ដោយវាយតម្លៃពីសារៈសំខាន់ នៃភាពជាដៃគូសេដ្ឋ កិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ក្នុងនោះ សង្កត់ធ្ងន់លើសារៈសំខាន់ដ៏ធំធេងនៃកិច្ចព្រមព្រៀងនេះ សម្រាប់សមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិច។ RCEP ត្រូវចុះហត្ថលេខា នៅក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ របស់មេដឹកនាំ RCEP នៅថ្ងៃទី ១៥ ខែវិច្ឆិកា។

យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅប្រទេសអាល្លឺម៉ង់ កាសែត Handelsblatt (ពាណិជ្ជកម្ម) របស់អាល្លឺម៉ង់នៅថ្ងៃទី ១៤ ខែវិច្ឆិកាបានរាយការណ៍ ថា RCEP រួមមានខឿនសេដ្ឋកិច្ចចំនួន ១៥ (ក្នុងនោះមានប្រទេសអាស៊ានចំនួន ១០ រួមជាមួយប្រទេសកូរ៉េខាងត្បូង ចិន ជប៉ុន អូស្ត្រាលីនិងនូវែលសេឡង់) ដោយមានប្រជាជនសរុបចំនួន ២,២ ពាន់លាននាក់ស្មើនឹងជិតមួយភាគបីនៃផលិតផលពិភពលោកសរុប។

ក្នុងពេលជាមួយគ្នានេះ កាសែត FAZ (ទិដ្ឋភាពទូទៅនៃ Frankfurt) បានវាយតម្លៃថា ការឈានដល់ការមូលមតិគ្នាលើការកាត់បន្ថយពន្ធនិងបទប្បញ្ញត្តិ ទាក់ទងទៅនឹងតំបន់ចំនួន ២០ គឺជាជោគជ័យមួយ សម្រាប់ប្រទេសដែលចូលរួមក្នុង RCEP ដែលកំពុងប្រកួតប្រជែងក្នុងវិស័យជាច្រើន។

ជាមួយគ្នានេះដែរ កាសែត DW (រលកអាល្លឺម៉ង់) និង SZ (អាល្លឺម៉ង់ខាងត្បូង) បានវាយតម្លៃថា តំបន់ពាណិជ្ជកម្មធំបំផុតនៅលើពិភពលោកកំពុងបង្កើតនៅអាស៊ី ដោយគ្មានអឺរ៉ុបនិងអាមេរិក។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនឹងបង្ហាញពីការចាប់ផ្តើមនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំបំផុតនៅលើពិភពលោក។ យោងតាម DW បណ្តាប្រទេសដែលចូលរួម RCEP កំពុងក្លាយជាទីផ្សារដែលផ្គត់ផ្គង់ខ្លួនឯង៕


(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ