Trending now

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីកោតសរសើរប្រព័ន្ធនយោបាយនិងប្រជាជនវៀតណាមនៅក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19

09:30 | 04/11/2020 (បកប្រែដោយសាមេត)

យុគសម័យ - ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Sputnik ទើបតែមានអត្ថបទមួយដែលពិនិត្យលើកត្តាដែលជួយវៀតណាមទប់ស្កាត់ការជំងឺរាតត្បាត COVID-19 ប្រកបដោយជោគជ័យ។

រាល់វិធានការយ៉ាងខ្លាំងប្រឆាំងនឹងជំងឺរាតត្បាតមិនត្រឹមតែទទួលបានការគាំទ្រពីប្រជាជនវៀតណាមទាំងមូលប៉ុណ្ណោះទេ ថែមទាំងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសហគមន៍វៀតណាមនៅក្រៅប្រទេស ដែលបានសម្តែងការកោតសរសើរចំពោះបក្សកុម្មុយនិស្តវៀតណាម។ រូបថតៈ TG&VN

យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម នៅក្នុងអត្ថបទបានសង្កត់ធ្ងន់ថា នៅក្នុងពេលវេលាដ៏ស្មុគស្មាញនៃជំងឺរាតត្បាត ប្រព័ន្ធនយោបាយរបស់វៀតណាមបានបង្ហាញនូវប្រសិទ្ធភាព ទន្ទឹមនឹងនោះ រាល់សកម្មភាពរបស់រដ្ឋាភិបាលមានតម្លាភាពនិងសាធារណៈភាព។ នោះបានបង្កើនទំនុកចិត្តរបស់ប្រជាជនទៅលើអាជ្ញាធរមានសមត្ថកិច្ចក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។

យោងតាមសារព័ត៌មាន Sputnik វាមិនមែនជាការចៃដន្យទេដែលអង្គការសុខភាពពិភពលោក (WHO) បានជ្រើសរើសយកវៀតណាមជាឧទាហរណ៍សម្រាប់ប្រទេសដទៃទៀតដើម្បីសិក្សា ហើយសារព័ត៌មានពិភពលោកបានផ្តល់កិត្តិយសដល់វៀតណាមថាជា “តារា” នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល។ គំនួសពណ៌ក្នុងការប្រឆាំងនឹងជំងឺរាតត្បាតនៅវៀតណាមគឺជាមានភាពរហ័សរហួន ឆ្លើយតបនឹងការគំរាមកំហែងដំបូង ការឃ្លាំមើលការប៉ះពាល់តាមនីមួយៗ ការដាក់នៅដាច់ដោយឡែកនិងការប្រកាន់ខ្ជាប់យ៉ាងតឹងរឹងចំពោះវិធានការការពារ។ រដ្ឋាភិបាលវៀតណាមបានដាក់ចេញនូវយុទ្ធសាស្រ្តជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនិងអនុវត្តជាក់ស្តែងនៃយុទ្ធសាស្ត្រនោះ។

អត្ថបទបានបញ្ជាក់ថា ទោះបីខ្វះធនធានក្នុងការធ្វើតេស្តិ៍ទ្រង់ទ្រាយធំ ឬប្រព័ន្ធសុខាភិបាលក៏មិនល្អដូចបណ្តាប្រទេសអ្នកមានដែរ ថ្នាក់ដឹកនាំវៀតណាមបានប្រមូលកម្លាំងរបស់ប្រព័ន្ធនយោបាយនិងលក្ខណៈចិត្តវិទ្យាជាតិ។ មេដឹកនាំវៀតណាមបានសង្ខេបមេរៀនសំខាន់ៗជាច្រើនដែលបានរៀននៅក្នុងរយៈពេលនៃការប្រយុទ្ធប្រឆាំងនឹងសត្រូវ ដោយមានពាក្យស្លោកថា “ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចជាប្រយុទ្ធប្រឆាំងនឹងសត្រូវ”។

វៀតណាមគឺជាប្រទេសទី ២ បន្ទាប់ពីចិនដែលអនុវត្តរក្សាគម្លាតសង្គមនិងការបិទផ្លូវខ្នាតធំ។ យោធា ទីភ្នាក់ងារសន្តិសុខ ក្រុមការពារជនស៊ីវិលនិងអ្នកស្ម័គ្រចិត្តត្រូវបានចាត់តាំងឱ្យបម្រើនិងឃ្លាំមើលការប្រតិបត្តិនៃការសម្រេចដាក់ឱ្យនៅដាច់ដោយឡែកនិងការអនុវត្តវិធានការគាំពារ។ ប្រព័ន្ធថែរក្សាសុខភាពសាធារណៈទាំងមូលនៅក្នុងប្រទេសត្រូវបានដាក់ឱ្យស្ថិតក្នុងជំហរត្រៀមទប់ទល់នឹងជំងឺរាតត្បាត ហើយបានបង្កើតឧបករណ៍តេស្តដែលមានតំលៃថោក ដាក់ពង្រាយខ្សែសង្វាក់ផលិតកម្មនាំចេញម៉ាស់និងថ្នាំសម្លាប់មេរោគនិងបង្កើតកម្មវិធីទូរស័ព្ទដើម្បីតាមដានការប៉ះពាល់របស់អ្នកជំងឺនិងស្ថានភាពរោគរាតត្បាតនៅតាមតំបន់និងប្រទេសទាំងមូល។

សារព័ត៌មាន Sputnik ក៏បានលើកឡើងអំពីកត្តា “គណបក្សនិងប្រជាជនគឺតែមួយ” នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៅវៀតណាម។ រដ្ឋាភិបាលវៀតណាមបានប្រើប្រាស់ប្រព័ន្ធព័ត៌មាន យុទ្ធនាការផ្សព្វផ្សាយអប់រំនិងប្រព័ន្ធផ្សព្វផ្សាយទំនើបទាំងអស់ដើម្បីជូនដំណឹងដល់សាធារណៈជនអំពីគ្រោះថ្នាក់នៃ COVID-19 ផ្សព្វផ្សាយវិធីសាស្រ្តក្នុងការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាតនៅក្នុងប្រទេស។ រាល់សកម្មភាពរបស់រដ្ឋាភិបាលមានតម្លាភាពនិងសាធារណៈភាពដែលធ្វើឱ្យប្រជាជនជឿជាក់។

អត្ថបទកត់សម្គាល់ថា ទោះបីមានការខាតបង់គួរឱ្យកត់សម្គាល់ដែលបណ្តាលមកពីការបិទវិស័យទេសចរណ៍ អាកាសចរណ៍ សេវាកម្មនិងពាណិជ្ជកម្ម ក៏ដោយវិធានការរបស់រដ្ឋវៀតណាមបានជួយជៀសវាងការខាតបង់ធំៗអំពីមនុស្ស ហើយបានបង្កើតសន្ទុះចាប់ផ្តើមការអភិវឌ្ឍសេដ្ឋកិច្ចលឿនជាងប្រទេសដទៃទៀត។ យោងតាមធនាគារពិភពលោក (WB) វៀតណាមនឹងបញ្ចប់ឆ្នាំ ២០២០ ជាមួយនឹងកំណើន ផ.ស.ស គឺ ៣% ខណៈប្រទេសជិតខាងដែលរីកចម្រើនជាងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ត្រូវប្រឈមមុខនឹងកម្រិត ផ.ស.ស ថយចុះពី ៦-១០%។

អត្ថបទបានសន្និដ្ឋានថា ក្នុងបរិបទនៃការរីករាលដាលដែលគំរាមកំហែងដល់សុខភាពរបស់ប្រជាជន ហើយប្រថុយនឹងសមិទ្ធិផលនានាដែលបានសម្រេច មេដឹកនាំវៀតណាមបានប្រកាន់យកប្រពៃណីស្នេហាជាតិនិងការតស៊ូវីរភាពរបស់ប្រជាជននៅក្នុងស្រុកជាទីបង្អែក។ ក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 ប្រជាជនវៀតណាមបានបង្ហាញនូវគុណសម្បតិ្តល្អបំផុតគឺស្មារតីគាំទ្រគ្នាទៅវិញទៅមក វិន័យ ទំនួលខុសត្រូវ សាមគ្គីភាពនិងមនុស្សជាតិ។ រាល់វិធានការប្រឆាំងនឹងជំងឺរាតត្បាតមិនត្រឹមតែទទួលបានការគាំទ្រពីប្រជាជនវៀតណាមទាំងមូលប៉ុណ្ណោះទេ ថែមទាំងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសហគមន៍វៀតណាមនៅឯបរទេសនិងបានសម្តែងការកោតសរសើរចំពោះបក្សកុម្មុយនីស្តវៀតណាមផងដែរ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស