Trending now

ប្រព័ន្ធផ្សព្វផ្សាយជប៉ុនវាយតម្លៃចំពោះដំណើរទស្សនកិច្ចនៅវៀតណាម របស់លោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide

09:51 | 21/10/2020

យោងតាមទីភ្នាក់សារព័ត៌មាន Kyodo បានឲ្យដឹងថា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម នាថ្ងៃទី ១៩ ខែតុលា នាយករដ្ឋមន្រ្តីជប៉ុនលោក Suga Yoshihide បានអញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ដោយផ្តោតសំខាន់ទៅលើបញ្ហាជាច្រើន រួមមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។

វិទ្យុសំឡេងនិងទូរទស្សន៍ NHK ជូនដំណឹងស្តីពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide ទៅកាន់ប្រទេសវៀតណាម (រូបថត៖ NHK)

ទីភ្នាក់ងារព័ត៌មានដូចពោលខាងលើនេះ បានដកស្រង់សម្តីរបស់មន្រ្តីជប៉ុនមួយចំនួន ដែលបានឲ្យដឹងថាក្នុងកិច្ចពិភាក្សាទ្វេភាគី លោកនាយករដ្ឋមន្រ្តី Suga Yoshihide បានបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តគោលនយោបាយមហសមុទ្រឥណ្ឌា- ប៉ាស៊ីហ្វិក ដោយសេរីនិងបើកចំហ ព្រមទាំងឯកភាពជាមួយនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អំពីការបង្កភាពងាយស្រួលក្នុងការផ្គត់ផ្គង់សម្ភារៈបរិក្ខាពេទ្យ និងមុខទំនិញមួយចំនួនទៀត រវាងប្រទេសទាំងពីរផងដែរ។ ប្រទេសជប៉ុនកំពុងធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនដើម្បីកាត់បន្ថយហានិភ័យនៃជំងឺរាតត្បាត Covid-19 ព្រមទាំងកាត់បន្ថយការពឹងផ្អែកលើ ម៉ាស់ការពារដែលនាំចូលពីប្រទេសចិន។

នាថ្ងៃដដែល នាយករដ្ឋមន្ត្រីជប៉ុនលោក Suga Yoshihide បានថ្លែងទៅកាន់និស្សិតនៃសាកលវិទ្យាល័យវៀតណាម - ជប៉ុន។ ទន្ទឹមនឹងនេះដែរនាយករដ្ឋមន្រ្តី Suga Yoshihide ក៏បានជួបពិភាក្សាជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong និងប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ