Trending now

ប្រធានាធិបតី​ឥណ្ឌូណេស៊ីលោក​ Joko Widodo ដាក់សំណើ​ជា​ផ្លូវការ​ទៅ​កាន់​​សភាស្ដីពីរដ្ឋធានី​ថ្មី​របស់​ឥណ្ឌូណេស៊ី

06:57 | 17/08/2019 (ប្រភព៖ news.sabay.com.kh ហេង វុធ្ធីសរុប)

ប្រធានាធិបតី​ឥណ្ឌូណេស៊ីលោក​​ Joko Widodo បាន​ស្នើ​ជា​ផ្លូវការ​ទៅ​កាន់​សភា​ពី​ផែនការ​ផ្លាស់ប្ដូរ​រដ្ឋធានី​នៃ​ប្រទេស​នេះ​ពី កោះ​ជ្វា​ដ៏​សែន​ចង្អៀត​ទៅ​កាន់​កាលីម៉ាន់តាន់ នៃ​កោះ​ប័រណេអូ។

កាលីម៉ាន់តាន់ (ពណ៌ក្រហម) (រូបថត៖ news.sabay.com.kh)

លោក​បាន​និយាយ​ក្នុង​សុន្ទរកថា​ថា " ខ្ញុំ​សុំ​ការ​អនុញ្ញាត​ពី​អស់​លោក​អ្នក​ ដើម្បី​ផ្លាស់​ប្ដូរ​រដ្ឋធានី​ទៅ​កាន់​កាលីម៉ាន់តាន់ " ។លោក​បាន​បន្ត​ថា " រដ្ឋធានី​មិនត្រឹម​តែ​ជា​និមិត្តរូប​នៃ​អត្តសញ្ញាណ​ជាតិ​ទេ ប៉ុន្តែ​វា​ក៏​តំណាង​ឲ្យ​ភាព​លូតលាស់​នៃ​ជាតិ​ផង​ដែរ​ " ។យ៉ាងណាមិញ លោក​មិន​បាន​បញ្ជាក់​ពី​ទីកន្លែង​ពិត​ប្រាកដ​នៃ​រដ្ឋធានី​ថ្មី​នោះ​ទេ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កោះ​កាលីម៉ាន់តាន់​ជា​ផ្នែក​មួយ​នៃ​កោះ​ប័រណេអូ ដែល​ជា​កោះ​ធំ​ជាង​គេ​លំដាប់​ទី២ នៅ​អាស៊ី និង​លំដាប់​ទី​៣ នៅ​ពិភពលោក។ នៅ​កាលីម៉ាន់តាន់​ មាន​ប្រជាជន​តែ​ ១៥​លាន​នាក់​ប៉ុណ្ណោះ​ កាល​ពី​ឆ្នាំ២០១៥។ កោះ​នេះ​សម្បូរ​ទៅ​ដោយ​រ៉ែ​ជា​ច្រើន​ដូច​ជា បុកស៊ីត នីកែល ធ្យូងថ្ម ជា​ដើម៕

(ប្រភព៖ news.sabay.com.kh ហេង វុធ្ធីសរុប)

(ប្រភព៖ news.sabay.com.kh ហេង វុធ្ធីសរុប)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់