Trending now

ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo នឹងស្បថឡើងកាន់តំណែងនាថ្ងៃអាទិត្យចុងសប្តាហ៍នេះ

07:29 | 19/10/2019 (ប្រភព៖ Fresh News)

ប្រទេសឥណ្ឌូណេស៊ីបាននិងកំពុងស្ថិតក្នុងការរឹតបន្តឹង ផ្នែកសន្តិសុខជាខ្លាំងតែម្តង ព្រោះនៅថ្ងៃអាទិត្យ ទី២០ ខែតុលា ឆាប់ៗខាងមុខនេះ គឺជាពេលដែលលោក ចូកូ វីដូដូ (Joko Widodo) ត្រូវចូលស្បថឡើងកាន់តំណែង ជាប្រធានាធិបតីសម្រាប់អាណត្តិទី ២ របស់លោកជាផ្លូវការ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straits Times ដែលត្រូវបានដកស្រង់នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៩។

ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo

ការរឹតបន្តឹងសន្តិសុខខ្លាំងខាងលើ ក៏ព្រោះតែរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ គេសង្កេតឃើញមានការវាយប្រហារមួយចំនួនទាំងនៅក្នុងរដ្ឋធានីហ្សាការតា និងបណ្តាតំបន់មួយចំនួននៅទូទាំងប្រទេសឥណ្ឌូណេស៊ី ជាពិសេសសមាជិកក្រុមភេរវករ ISIS ជាច្រើននាក់មកពីស៊ីរីដែលទើបត្រូវបានចាប់ខ្លួន ក្រោយពួកគេធ្វើការវាយប្រហារលើរដ្ឋមន្ត្រីសន្តិសុខ និងបានបណ្តាលឲ្យរងរបួស។ បន្ថែមពីនេះកាលពីខែកញ្ញា ចលនាបាតុកម្មពីក្រុមនិស្សិតឥណ្ឌូណេស៊ី ក៏បានផ្ទុះឡើងផងដែរនៅទីក្រុងហ្សាការតា និងទីក្រុងធំៗមួយចំនួនទៀត ដើម្បីប្រឆាំងទៅនឹងសេចក្តីព្រាងច្បាស់មួយចំនួន ដែលត្រូវបានតាក់តែងឡើងដោយសភាជាតិ។

គួរបញ្ជាក់ថា ការស្បថឡើងកាន់តំណែងរបស់លោក ចូកូ វីដូដូ នឹងត្រូវធ្វើឡើងនៅក្នុង វិមានរដ្ឋសភាស្ថិតនៅកណ្តាលរដ្ឋធានីហ្សាការតា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ ក្រោមវត្តមាននៃថ្នាក់ដឹកនាំប្រទេសជាមិត្តមួយចំនួន មកពីសមាគមអាស៊ាន ក៏ដូចជាអនុប្រធានាធិបតីចិនលោក វ៉ាង គីសាន (Wang Qishan) និងនាយករដ្ឋមន្ត្រីអូស្ត្រាលីលោក ស្កុត ម៉ូរីសុន (Scott Morrison) ផងដែរ។ ការឡើងកាន់តំណែងជាផ្លូវការនេះ នឹងត្រូវឡើងបន្ទាប់ពីរយៈពេលកន្លះឆ្នាំដែលលោក ចូកូ វីដូដូ បានឈ្នះឆ្នោតនាអាណត្តិទី ២ កាលពីថ្ងៃទី១៧ ខែមេសា៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់