Trending now

ប្រធានាធិបតីអាមេរិកប្រកាសផែនការសន្តិភាពមជ្ឈឹមបូព៌ា

15:13 | 29/01/2020 (ហេង វុធ្ធ)

នាថ្ងៃទី ២៧ ខែមករា ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu នៅឯសេតវិមាន ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ (Donald Trump) បានបញ្ជាក់ថា ផែនការសន្តិភាពមជ្ឈឹមបូព៌ារបស់លោកត្រូវប្រកាសនាថ្ងៃទី ២៨ ខែមករា ទោះបីមានការប្រឆាំងយ៉ាងខ្លាំងក្លាពីប៉ាឡេស្ទីនក៏ដោយ។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ (Donald Trump) (រូបថត៖ AFP)

យ៉ាងណាមិញ ប្រធានាធិបតីលោក Trump បានបដិសេធមិនបង្ហាញព័ត៌មានលម្អិតទេ ប៉ុន្តែបានជំរុញឱ្យប៉ាឡេស្ទីនគាំទ្រផែនការដែលត្រូវប្រកាសឱ្យបានឆាប់ៗនេះ។ ក្នុងពេលជាមួយគ្នានោះ មន្ត្រីប៉ាឡេស្ទីន ៣ នាក់ ដែលបាននិយាយក្នុងលក្ខខណ្ឌអនាមិកកាលពីថ្ងៃទី ២៧ ខែមករាថា ប្រធានាធិបតីលោក Mahmud Abbas បានបដិសេធនូវវិធីសាស្ត្ររបស់ប្រធានាធិបតីអាមេរិកលោក Donald Trump។ យោងតាមប្រភពព័ត៌មានមួយបានឲ្យដឹងថា រដ្ឋបាល Trump បានទាក់ទងជាច្រើនដង ក្នុងប៉ុន្មានខែថ្មីៗនេះ រួមទាំងតាមរយៈភាគីទីបីផងដែរ។ ទោះយ៉ាងណា លោកប្រធានាធិបតី Abbas បានបដិសេធសំណើទាំងអស់។

នាថ្ងៃទី ២៨ ខែមករា លោកប្រធានាធិបតី Trump នឹងរួមគ្នាជាមួយលោកនាយករដ្ឋមន្រ្តី Netanyahu ធ្វើការវាយតម្លៃរួមគ្នាដើម្បីធ្វើពង្រាងផែនការសន្តិភាពមជ្ឈឹមបូព៌ា ដោយហេតុនេះបង្កើតការលើកទឹកចិត្តដើម្បីដោះស្រាយរាល់បញ្ហាលំបាកមួយរបស់ពិភពលោក៕

(ហេង វុធ្ធ)

(ប្រភពព័ត៌មាន: vov5)

(ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម