Trending now

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅដល់ប្រទេសឥណ្ឌា ដើម្បីបំពេញទស្សនកិច្ចជាលើកដំបូង

06:48 | 25/02/2020 (ប្រភពព័ត៌មាន៖ freshnewsasia)

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ,ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរមកដល់ប្រទេសឥណ្ឌា ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ ក្រោមការទទួលស្វាគមន៍ដោយផ្ទាល់របស់នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូ។

លោកប្រធានាធិបតីអាមេរិកនិងនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូ។

ដំណើរទស្សនកិច្ចផ្លូវរបស់លោក ត្រាំ មកកាន់ប្រទេសឥណ្ឌាជាលើកដំបូង ត្រូវគេរំពឹងថានឹងផ្តោតសំខាន់ទៅលើការធ្វើឲ្យកាន់តែស៊ីជម្រៅ នូវចំណងទាក់ទងរវាងប្រទេសប្រជាធិបតេយ្យដ៏ធំបំផុតទាំងពីរ។ យន្តហោះ Air Force One របស់លោក ដូណាល់ ត្រាំ បានមកចុះមកដល់ អាកាសយានដ្ឋានក្នុងទីក្រុង Ahmedabad នៃរដ្ឋ Gujarat ដែលជាទីកន្លែងកំណើត របស់ លោក ណារិនដ្រា ម៉ូឌី។

នៅទីនោះ លោកប្រធានាធិបតីអាមេរិក ត្រូវគេរំពឹងថា នឹងធ្វើការថ្លែងសុន្ទរកថានៅឯកីឡដ្ឋានដ៏ធំមួយ ក្នុងពិធីស្វាគមន៍ដែលត្រូវបានរៀបចំ ឡើងដើម្បីទទួលដំណើរទស្សនកិច្ចរបស់លោកហៅថា «Namaste Trump» ជាមួយមនុស្សម្នាចូលរួមយ៉ាងហោចដល់ទៅ១០០,០០០នាក់ ។ កំឡុងដំណើរទស្សនកិច្ចរបស់លោក ម៉ូឌី ទៅកាន់សហរដ្ឋអាមេរិក កាលពីឆ្នាំមុន ក៏មានពិធីស្វាគមន៍យ៉ាងឱឡារិកស្រដៀងគ្នានេះដែរ។

គួរជម្រាបថា បន្ទាប់មកទៀត លោក ត្រាំ និងភរិយា នឹងបន្តដំណើរទៅទស្សនាប្រាសាទដ៏ល្បីល្បាញរបស់ប្រទេសឥណ្ឌាគឺ Taj Mahal ដែល ស្ថិតក្នុង Agra ហើយនៅថ្ងៃអង្គារ លោក នឹងជួបពិភាក្សាការងារជាមួយលោក ម៉ូឌី នៅរដ្ឋធានីញូដេលី៕

(ប្រភពព័ត៌មាន៖ freshnewsasia)

(ប្រភពព័ត៌មាន៖ freshnewsasia)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន