Trending now

ប្រធានាធិបតីអាមេរិក លោក Donald Trump "ឈឺក្បាល" ជាមួយគ្រប់បញ្ហាក្តៅៗនៅលើពិភពលោក

13:43 | 19/05/2019 (បកប្រែដោយហេង វុធ្)

យុគ្គសម័យ - ពីបញ្ហាក្តៅនៅប្រទេសអ៊ីរ៉ង់និងវ៉េណេស៊ុយអេឡា រហូតដល់ការទទួលបរាជ័យលើកិច្ចចរចាការជាមួយចិននិងកូរ៉េខាងជើង សុទ្ធសឹងតែជាបញ្ហាដែលកំពុងធ្វើឱ្យប្រធានាធិបតីអាមេរិកលោក Donald Trump ឈឺក្បាល់យ៉ាងដាច់អហង្ការដែលមិនធ្លាប់មានពីមុនមក។

នាវាចម្បាំង USS Abraham Lincoln ដែលអាមេរិកបញ្ជូនទៅកាន់តំបន់មជ្ឈិមបូព៌ាដើម្បីសងឆ្លើយតបតអ៊ីរ៉ង់វិញ

ភាពតានតឹងជាមួយអ៊ីរ៉ង់

កាលពីមួយឆ្នាំមុនមក លោក Trump បាននាំសហរដ្ឋអាមេរិកទៅតាមទិសដៅខុសគ្នាខ្លាំងនៅក្នុងគោលនយោបាយចំពោះអ៊ីរ៉ង់នៅពេលលោកបានដកខ្លួនចេញដោយឯកតោភាគីពីកិច្ចព្រមព្រៀងពហុជាតិដែលបានចរចារក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់អូបាម៉ា (Barack Obama)។ នេះគឺជាកិច្ចព្រមព្រៀងមួយដែលកំណត់អ៊ីរ៉ង់ដាក់កំហិតលើកម្មវិធីនុយក្លេអ៊ែរដ៏រសើបរបស់ប្រទេសនេះ និងអនុញ្ញាតឱ្យមានការត្រួតពិនិត្យអន្ដរជាតិលើសកម្មភាពនុយក្លេអ៊ែរ ហើយប្តូរ យកវិញនូវការបន្ធូរស្រាលរាល់បទដាក់ទណ្ឌកម្មលើវិស័យសេដ្ឋកិច្ច ក្នុងនោះអាមេរិកនឹងចាត់វិធានការរាំងស្កាត់បណ្តាប្រទេសមកទិញប្រេងដែលនាំចេញពីប្រទេសអ៊ីរ៉ង់។ បញ្ហាប្រឈមនេះបានកើនឡើងនៅខែនេះ នៅពេលសហរដ្ឋអាមេរិកបានជូនដំណឹងថាគេកំពុងដាក់ពង្រាយប្រព័ន្ធមីស៊ីល Patriot និងនាវាចម្បាំងទៅកាន់មជ្ឈឹមបូព៌ាដើម្បីឆ្លើយតបទៅនឹងអ្វីដែលមន្រ្តីអាមេរិកបានហៅថាការគំរាមកំហែងអាចកើតឡើងពីទីក្រុងតេអេរ៉ង់។ លោក Trump ធ្លាប់បាននិយាយថាគាត់ចង់ធ្វើកិច្ចសន្ទនាជាមួយអ៊ីរ៉ង់ ប៉ុន្តែវាហាក់ដូចជាមិនអាចឆ្លើយតបបានតាមរបៀបពិតប្រាកដនោះឡើយ។

ការចរចាជាមួយប្រទេសកូរ៉េខាងជើងទទួលបានបរាជ័យ

មិនដូចប្រទេសអ៊ីរ៉ង់ដែលនៅតែគោរពតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះ កូរ៉េខាងជើងបានបែជាព្យាយាមបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ ហើយប៉ាន់ស្មានថាផលិតគ្រាប់ឥន្ធនៈសំរាប់គ្រាប់បរមាណូមួយជាច្រចាំក្នុងរយៈពេល ២ ខែម្តងៗ។ គួរបញ្ជាក់ថាជំនួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីមជុងអ៊ុន ជារឿងជោគជ័យដ៏សំខាន់ក្នុងបុព្វហេតុធ្វើនយោបាយរបស់ Trump ដោយផ្តោតលើការឈានទៅសម្រេចបាននូវកិច្ចព្រមព្រៀងមួយស្តីពីការរំលាយអាវុធនុយក្លេអ៊ែរ។ ប៉ុន្តែកិច្ចប្រជុំកំពូលចុងក្រោយនៅទីក្រុងហាណូយនាខែកុម្ភៈឆ្នាំ២០១៩ កន្លងទៅបានបញ្ចប់ដោយភាពជាប់គាំងនៅពេលដែលលោក Trump បានបដិសេធមិនលើកលែងបទដាក់ទណ្ឌកម្មដរាបណាប្រទេសកូរ៉េខាងជើងរំលាយអាវុធនុយក្លេអ៊ែរទាំងស្រុង។ លោក Trump បានសម្តែងនូវក្តីសង្ឃឹមសម្រាប់ការចរចាបន្តទៀតនាពេលខាងមុខ។ ប៉ុន្តែមានព័ត៌មានយ៉ាងតិចតួចបានបង្ហាញថារឿងនេះអាចកើតឡើង ហើយនាពេលថ្មីៗនេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លី ២ លើកដោយមិនបានចាត់ទុកថាជាទង្វើររំលោភបំពានលើកិច្ចព្រមព្រៀងនោះទេ ប៉ុន្តែនៅតែជាសញ្ញាមួយបង្ហាញថាស្ថានការណ៍កាន់តែអាក្រក់ទៅកម្រិតណាផងដែរ។

ប្រធានាធិបតីអាមេរិក លោក Donald Trump និងមេដឹកនាំកូរ៉េខាងជើង លោក គីមជុងអ៊ុន

លោក Donald Trumpឈឺក្បាលជាមួយវ៉េណេស៊ុយអេឡា

នាខែខែមករាឆ្នាំ២០១៩ លោក Trump បានប្រកាសថា រដ្ឋាភិបាលរបស់ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro គឺជាខុសច្បាប់ និងទទួលស្គាល់មេដឹកនាំគណៈបក្សប្រឆាំងវ៉េណេស៊ុយអេឡាលោក Juan Guaido ។ ភាពជោគជ័យដ៏កម្រនៅក្នុងការស្វែងរកសម្ព័ន្ធមិត្តនោះ មានប្រទេសជាង៥០ ដែលភាគច្រើនជាប្រទេសមហាអំណាចធំៗនៅអាមេរិកឡាតាំងនិងអឺរ៉ុប បានគាំទ្រដល់លោក Juan Guaido ។ ប៉ុន្តែការបះបោរមួយដែលបានរៀបចំឡើងដោយ Guaido បានផ្ទុះឡើងយ៉ាងឆាប់រហ័សកាលពីថ្ងៃទី ៣០ ខែមេសាកន្លងទៅ បានញាំងឲ្យរដ្ឋបាលលោក Donald Trump គិតថាមន្ត្រីសំខាន់ៗក្នុងរបបលោក Maduro មិនបានធ្វើតាមពាក្យសន្យារបស់ពួកគេ។ នាបច្ចុប្បន្ន ប្រទេសវេណេហ្ស៊ុយអេឡានៅតែធ្លាក់ចូលទៅក្នុងភាពជាប់គាំង ដោយសហរដ្ឋអាមេរិកបដិសេធមិនធ្វើកិច្ចសន្ទនាជាមួយលោក Maduro នោះឡើយ។ ប៉ុន្តែ លោក Guaido បានមានប្រសាន៍ថាលោកបានបញ្ជូនគណៈប្រតិភូទៅកាន់ប្រទេសន័រវែស ដើម្បីស្វែងរកការដំណោះស្រាយ ទោះបីជាលោកបដិសេធការចរចាជាមួយលោក Maduro នៅឡើយ។

មេដឹកនាំគណៈបក្សប្រឆាំងវ៉េណេស៊ុយអេឡាលោក Juan Guaido (ខាងឆ្វេង) ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក Nicolas Maduro (ខាងស្តាំ)

សង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន

លោក Trump បានគាំទ្រគោលមាគ៌ាដ៏រឹងមាំជាមួយចិនស្តីពីពាណិជ្ជកម្ម ហើយលោកបានធ្វើដូច្នេះដោយយកពន្ធលើទំនិញនាំចូលពីចិនដោយមានទឹកប្រាក់ចំនួន ២០០ ពាន់លានដុល្លារអាមេរិក ព្រមទាំងរារាំងក្រុមហ៊ុនយក្សខាងទូរគមនាគមន៍ Huawei ឲ្យចេញផុតពីទីផ្សារសហរដ្ឋអាមេរិកផងដែរ។ ប៉ុន្តែមានអនុក្រឹត្យមួយស្តីពីជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំ បំផុតទាំងពីរនេះនៅលើពិភពលោកនៅតែពិពាកសម្រេចបាន ទោះបីជាមានការចរចាគ្នា ក៏ដូចជាមានសញ្ញាខ្លះបានបង្ហាញថាកិច្ចព្រមព្រៀងមួយទៀតទំនងជានឹងកើតឡើងផងដែរ។ ប្រទេសចិនបានប្រកាសកំរិតពន្ធសងសឹកវិញរបស់ខ្លួនទៅលើអាមេរិក ជាពិសេសគឺផ្តោតលើការកាត់បន្ថយការជួញដូរពាណិជ្ជកម្មជាមួយកសិករ និងម្ចាស់កសិដ្ឋានអាមេរិក ដែលជាសមាជិកមួយចំនួនដ៏សំខាន់ក្នុងចំណោមអ្នកបោះឆ្នោតបោះដែលគាំទ្រលោក Trump នៅក្នុងការបោះឆ្នោតឆ្នាំ 2020 ។

ប្រធានាធិបតីអាមេរិក លោក​ Donald Trump និងប្រធានរដ្ឋចិន លោក Xi Jinping

ការដកទ័ពចេញពីប្រទេសស៊ីរីនិងអាហ្វហ្គានីស្ថាន

ប្រធានាធិបតីអាមេរិក លោក Trump នៅពេលដែលឡើងកាន់តំណែង បានប្រកាសថា លោកនឹងបញ្ចប់ការប្រយុទ្ធដែលមិនចេះចប់ដោយចំណាយទឹកប្រាក់យ៉ាងច្រើនក្នុងរយៈបេល ២ ទសវត្សរ៍កន្លងទៅ។ ប៉ុន្តែការសន្យារបស់លោកនាខែធ្នូថា នឹងដកទាហានអាមេរិកចំនួន ២,០០០ នាក់នៅក្នុងប្រទេសស៊ីរី បានបណ្តាលឱ្យមានប្រតិកម្មវិញយ៉ាងសាហាវពីរដ្ឋាភិបាលអាមេរិក ព្រមទាំងរួមចំណែកដល់ការលាលែងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Jim Mattis ។

អ្នកការទូតជើងចាស់អានេរិក លោក Zalmay Khalilzad

លោក Trump បានលុបចោលការសន្យារបស់លោកថានឹងរក្សាកងកម្លាំងតូចមួយនៅក្នុងប្រទេសស៊ីរី ជាមួយមន្រ្តីអាមេរិក។ រីឯនៅអាហ្វហ្គានីស្ថានវិញ - ដែលជាសង្គ្រាមអូសបន្លាយរយៈពេលវែងបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក (ជិត ១៨ ឆ្នាំ)​ នោះ អ្នកការទូតជើងចាស់អានេរិក លោក Zalmay Khalilzad បានចរចាជាមួយក្រុមតាលីបង់ ហើយភាគីទាំងពីរបានសំដែងនូវសុទិដ្ឋិនិយមសម្រាប់ការសន្ទនាគ្នានាពេលខាងមុខ។ ប៉ុន្តែក្រុមតាលីបង់បានបដិសេធមិនពិភាក្សាជាមួយរដ្ឋាភិបាលនៅទីក្រុងកាប៊ុល ព្រមទាំងមិនបានបោះបង់ចោលការអនុវត្តអំពើហិង្សានោះ ឡើយ។ កាលពីដើមខែនេះ យ៉ាងហោចណាស់មានមនុស្ស ៩ នាក់ត្រូវបានស្លាប់នៅក្នុងការវាយប្រហារទៅលើក្រុមមិនរកប្រាក់ចំណេញដែលទទួលជំនួយឧបត្ថម្ភពីសហរដ្ឋអាមេរិកផងដែរ៕

(បកប្រែដោយហេង វុធ្)

(បកប្រែដោយហេង វុធ្)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស