Trending now

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចង់ប្រើសិទ្ធិវេតូទៅលើច្បាប់ស៊ើបការណ៍សម្ងាត់បរទេស (FISA)

15:00 | 29/05/2020 (សរុបដោយវិច្ឆិកា)

លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Twitter ថា «ប្រសិនបើច្បាប់ FISA ត្រូវបានអនុម័តនៅយប់នេះនៅ​សភាតំណាងរាស្ត្រ ខ្ញុំនឹងវេតូទៅលើច្បាប់នេះឱ្យបានលឿន។ ប្រទេស​របស់យើងទើបតែទទួលរងនូវឧក្រិដ្ឋកម្មនយោបាយដ៏ធំបំផុត​នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ ការរំលោភបំពានដ៏ធំនៃច្បាប់ FISA គឺជាផ្នែកធំមួយរបស់វា»។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងប្រើសិទ្ធិវេតូទៅ​លើច្បាប់ ស៊ើបការណ៍សម្ងាត់បរទេស (FISA) ប្រសិនបើសភាតំណាងអនុម័តទៅលើឯកសារនោះ។

លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Twitter ថា «ប្រសិនបើច្បាប់ FISA ត្រូវបានអនុម័តនៅយប់នេះនៅ​សភាតំណាងរាស្ត្រ ខ្ញុំនឹងវេតូទៅលើច្បាប់នេះឱ្យបានលឿន។ ប្រទេស​របស់យើងទើបតែទទួលរងនូវឧក្រិដ្ឋកម្មនយោបាយដ៏ធំបំផុត​នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ ការរំលោភបំពានដ៏ធំនៃច្បាប់ FISA គឺជាផ្នែកធំមួយរបស់វា»។

នៅមុននេះ លោកប្រធានាធិបតីរូបនេះបានអំពាវនាវដល់សមាជិកគណបក្សសាធារណរដ្ឋនៅក្នុងសភាកុំឱ្យបោះឆ្នោតទៅលើ​ឯកសារនេះ។

លោក ត្រាំ និងតំណាងរដ្ឋបាលរបស់លោកបានចោទប្រកាន់ម្តងហើយម្តងទៀតនូវមន្រ្តីស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកថា បានធ្វើចារកម្មនៅទីស្នាក់ការកណ្តាលយុទ្ធនាការរបស់លោក។ កាលៈទេសៈដំបូងនៃការឃ្លាំមើលបែបនេះបានក្លាយជាកម្មវត្ថុ នៃនីតិវិធី​យ៉ាងតិចបីដាច់ដោយឡែកពីគ្នាដោយក្រសួងយុត្តិធម៌របស់សហរដ្ឋអាមេរិក ដែលបំពេញមុខងារដោយអគ្គព្រះរាជអាជ្ញា។ អ្នកតំណាង​រដ្ឋបាលបានអំពាវនាវឱ្យស្វែងរកថា តើមានការរំលោភបំពានណាមួយក្នុងអំឡុងពេលការស៊ើបអង្កេតដោយមេធាវីពិសេសនៃក្រសួង​យុត្តិធម៌របស់សហរដ្ឋអាមេរិក គឺលោក Robert Muller។

លោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Twitter ថា «ប្រសិនបើច្បាប់ FISA ត្រូវបានអនុម័តនៅយប់នេះនៅ​សភាតំណាងរាស្ត្រ ខ្ញុំនឹងវេតូទៅលើច្បាប់នេះឱ្យបានលឿន។ ប្រទេស​របស់យើងទើបតែទទួលរងនូវឧក្រិដ្ឋកម្មនយោបាយដ៏ធំបំផុត​នៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ ការរំលោភបំពានដ៏ធំនៃច្បាប់ FISA គឺជាផ្នែកធំមួយរបស់វា»។

កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានចេញរបាយការណ៍ចុងក្រោយរបស់លោក Muller ដោយលោកបានអះអាងថា ប្រទេសរុស្ស៊ីបានព្យាយាមជះឥទ្ធិពលទៅលើដំណើរការនៃយុទ្ធនាការបោះឆ្នោតជ្រើសរើសប្រធានាធិបតី​សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៦ កន្លងមក។ ទន្ទឹមនឹងនេះដែរ លោក Muller បានសារភាពថា ការស៊ើបអង្កេតមិនបានបង្ហាញពីការឃុប​ឃិតជាមួយអ្នកឈ្នះឆ្នោត លោក ដូណាល់ ត្រាំ ជាមួយរុស្ស៊ីនោះទេ។ លោក ត្រាំ ខ្លួនឯងផ្ទាល់បានហៅការស៊ើបអង្កេតដែលកំពុង​បន្តនេះថា ជា «ការប្រមាញ់អាបធ្មប់» ហើយបានបដិសេធរាល់ការចោទប្រកាន់អំពីការឃុបឃិតជាមួយទីក្រុងមូស្គូ។ ប្រទេសរុស្ស៊ីក៏​ធ្លាប់បានច្រានចោលផងដែរនូវការចោទប្រកាន់ជាច្រើនដងនៃការប៉ុនប៉ងជះឥទ្ធិពលទៅលើដំណើរការបោះឆ្នោតរបស់សហរដ្ឋអាមេរិក៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ